ស្លាប់35នាក់ក្នុងគ្រោះទឹកជំនន់នៅវៀតណាម
ផ្សាយថ្ងៃទី១៣-១០-២០១១: ព័ត៌មានអន្ដរជាតិៈ ដកស្រង kohsantepheapdaily
យោងតាមសេចក្តីរាយការណ៍មួយរបស់បណ្តាញអ៊ីនធើរណេត VNEXPRESS ថា មនុស្សយ៉ាងតិច៣៥នាក់ស្លាប់ក្នុងគ្រោះទឹកជំនន់ដែលកើតមានក្នុងតំបន់ដីសណ្តទន្លេ
មេគង្គភាគខាងត្បូងវៀតណាម ដែលប៉ះពាល់ដល់គេហដ្ឋានដល់ទៅ៦០.០០០ខ្នង និង
ផ្ទៃដីស្រែជាង៦.០០០ហិតកា។
ខេត្តដុងថាប់ អានយ៉ាង និងឡុងអាន ជាខេត្តដែលរងការប៉ះពាល់ធ្ងន់ធ្ងរជាងគេដោយ
ទឹកជំនន់។ នាយករដ្ឋមន្ត្រីវៀតណាម លោកង្វៀនតាន់យ៉ុង ដែលចុះទៅពិនិត្យបណ្តាខេត្តរងគ្រោះបានស្នើកាលពីថ្ងៃទី១២ តុលា ដល់អាជ្ញាធរមូលដ្ឋានឱ្យខិតខំប្រឹងប្រែងកាត់បន្ថយឥទ្ធិពលនៃទឹកជំនន់លើប្រជាជន និងទ្រព្យសម្បត្តិរបស់ពួកគេ។ យោងតាម
ពួកអ្នកជំនាញការខាងធារាសាស្ត្រមូលដ្ឋានថា នេះជាទឹកជំនន់យ៉ាងធ្ងន់ធ្ងរបំផុតពុំធ្លាប់មានចាប់តាំងពី៩ឆ្នាំមកហើយ នៅវៀតណាម ៕
No comments:
Post a Comment