Thursday, October 13, 2011

នាយក​រដ្ឋ​មន្ត្រី​ចិន​​​អំពាវ​នាវ​ឱ្យ​​ពង្រឹង​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​​ពាណិជ្ជ​កម្ម​​ និងសេដ្ឋ​កិច្ច​​ជាមួយ​​វៀត​ណាម​

ផ្សាយថ្ងៃទី១៣-១០-២០១១:  ព័ត៌មានអន្ដរជាតិៈ ដកស្រង kohsantepheapdaily


នាយក​រដ្ឋ​មន្ត្រី​ចិន​ លោក​វេន ជា​បាវ​ ថ្លែង​កាល​ពី​ថ្ងៃ​
ទី​១២ តុលា ថា ចិន​ត្រៀម​រួម​សហ​ការ​ជាមួយ​វៀត
​ណាម​ដើម្បី​ពង្រីក​ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​
ដោយ​ឈរ​លើ​មូល​ដ្ឋាន​​នៃ​ការ​គោរព​គ្នា​ទៅវិញ​ទៅ
​មក​ស្មើ​ភាព​ និង​មាន​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ
​មក​។

លោក​វេន​គូស​បញ្ជាក់​ថា ភាគី​ទាំង​២​ត្រូវ​ផ្តោត​​លើ​ការ​អនុវត្ត​ផែន​ការ​៥​ឆ្នាំ​ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ពាណិជ្ជ​កម្ម​ និង​សេដ្ឋ​កិច្ច​​ដោយ​ជំរុញ​​កំណើន​ឱ្យ​មាន​លំនឹង​ និង​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម​ប្រកប​ដោយ​ចីរ​ភាព​ ដោយ​លើក​ទឹក​ចិត្ត​ដល់​វិនិយោគទៅ​វិញ​ទៅ​មក​ ជំរុញ​ការ​ពង្រីក​តំបន់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​
ពាណិជ្ជ​កម្ម​ ហើយ​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​បណ្តា​ខេត្ត​ជាប់​ព្រំ​ដែន​របស់​ប្រទេស​ទាំង​២។

លោក​វេន​ ជា​បាវ ថ្លែង​បែបនេះ​ក្នុង​ឱកាស​នៃ​ការ​ជួប​ពិភាក្សា​គ្នា​ជាមួ​យ​អគ្គ​លេខា​បក្ស​កុំ​មុយ​នី​ស្ត​វៀត​ណាម​ លោក​ង្វៀន​ ភូ​ជុង ដែល​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​មួយ​
|នៅ​ចិន ៕

No comments: