ចោរស្រីមានផ្ទៃពោះ៦ខែត្រូវឃាត់ខ្លួនពីបទលួច បន្ទាប់ពីជាប់គុក៣ដងមិនរាង
ផ្សាយថ្ងៃទី០៦-១០-២០១១: ដកស្រង kohsantepheapdaily
ខេត្តកំពត ៖ ស្ត្រីម្នាក់ត្រូវគេអះអាងថា បានចូលលួចទ្រព្យសម្បត្តិពលរដ្ឋម្នាក់នៅភូមិកំពង់បាយ សង្កាត់កំពង់បាយ ក្រុងកំពត កាលពីវេលាម៉ោង១១និង៣០នាទី យប់
ថ្ងៃទី៤ តុលា ដោយត្រូវបានម្ចាស់ផ្ទះឈ្មោះអ៊ង ប្រុស ជាអ្នកចាប់បានផ្ទាល់ដៃ ហើយហៅប៉ូលិសក្រុងមកយកទាំងយប់បញ្ជូនទៅស្នងការខេត្ត។
ស្ត្រីជាជនជាប់ចោទរូបនេះឈ្មោះអាន ធីម អាយុ២៨ឆ្នាំ នៅភូមិអង្គ ឃុំត្រពាំងព្រីង
ស្រុកទឹកឈូ។ តាមការអះអាងរបស់មន្ត្រីប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិត
ស្រាលឱ្យដឹងថា ស្ត្រីម្នាក់នេះពិតជាមិនរាងចាលទេ ព្រោះបើតាមដឹងគឺធ្លាប់ជាប់ពន្ធ
នាគារ៣ដងមកហើយ ប៉ុន្តែការលួចលើកនេះមិនបានសម្ភារអ្វីទេ ដោយសារម្ចាស់ផ្ទះដឹងទាន់ ហើយឆោឡោ និងដកហូតយកបានម៉ាស៊ីនព្រីនពីស្ត្រីនេះមកវិញ។
ទោះជាបែបណាស្ត្រីសង្ស័យនេះមានផ្ទៃពោះ ៦ខែទៅហើយមិនដឹងជាលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តអាចលើកលែងទោស ឬក៏ចាត់ការទៅតាមផ្លូវច្បាប់
យ៉ាងណាទេ ប៉ុន្តែប៉ូលិសព្រហ្មទណ្ឌបញ្ជាក់ថា ការិយាល័យនគរបាលបានទទួលពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះទៅហើយ ហេតុនេះត្រូវធ្វើការតាមតួនាទីនិងបញ្ជូនជនសង្ស័យទៅសាលាដំបូង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
No comments:
Post a Comment