Friday, October 7, 2011

មន្ត្រី​ស្នើឲ្យ​ប្រទេស​អភិវឌ្ឍន៍​ជួយ​កម្ពុជា​ក្នុង​ការងារ​ស្តី​ពីការ​ប្រែប្រួល​អាកាស​ធាតុ

ផ្សាយថ្ងៃទី០៦-១០-២០១១:  ដកស្រង postkhmer


ភ្នំពេញៈ ប្រទេស​កំពុង​អភិ​វឌ្ឍន៍​ដែល​ជា​
បុព្វ​ហេតុ​សំខាន់​នៅ​ពី​ក្រោយ​ការ​ប្រែប្រួល​អាកាស​ធាតុ​ គួរ​ផ្តល់​ហិរញ្ញ​វត្ថុ​
សំខាន់​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​លើ​ការងារ​ស្តីពី​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ​
របស់​កម្ពុជា​។​ នេះ​បើយោង​តាម​មន្រ្តី​រដ្ឋា​
ភិបាល​បាន​ថ្លែង​ពី​ម្សិល​មិញ​នៅ​ពិធី​បិទ​វេទិកា​ជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាស​
ធាតុ​។​



លោក ម៉ុក ម៉ារ៉េត ​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថានបាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា៖ «​យើង
​ជា​ជន​រង​គ្រោះ​នៃ​បញ្ហា​របស់​ប្រទេស​អ្នក​មាន​។ ​​កម្ពុជា​មិនមែន​ជា​បុព្វហេតុ​នៃ​ការ
ប្រែប្រួល​អាកាស​ធាតុ​ទេ។ រូប​ភាព​នៃ​គ្រោះ​ទឹក​ជំនន់​បង្ហាញ​ថាយើង​ទាំង​អស់​គ្នា
​ គួរ​មាន​វិធាន​ការ​នៅ​ពេល​ឥឡូវ​នេះ​»។

មន្រ្តី​រដ្ឋា​ភិបាល​ជា​ច្រើន​ដែល​បាន​ថ្លែង​ក្នុង​ អំឡុង​សន្និសីទ​នេះ​បាន​ដាក់​ការសង្កត់​
ធ្ងន់​ មួយ​ស្តីពី​កាតព្វ​កិច្ច​ប្រទេស​អភិវឌ្ឍន៍​ និង​ប្រទេស​ផ្តល់​ជំនួយ​ ​ដើម្បី​បង្កើន​សកម្មភាព​ការងារ​ ស្តីពី​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា​។​

លោក​ ស៊ុំ​ ធី​ ប្រធាន​នាយក​ដ្ឋាន​ប្រែប្រួល​អាកាសធាតុ​ បាន​ថ្លែង​ថា៖ «​ប្រទេស​អភិវឌ្ឍន៍​ឧស្សាហកម្ម​មាន​កាតព្វ​កិច្ច​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​»។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «ប្រទេស​អភិវឌ្ឍន៍​គួរ​តែ​បរិច្ចាគ១,៥​ ភាគ​រយ​នៃ​ផលិតផល​សរុប​(GD​P)របស់​ពួក​គេ ​​ដើម្បី​ផ្តល់​ថវិកា​ដល់​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែ​ប្រួល​អាកាសធាតុ​ ហើយ​ប្រទេស​អភិវឌ្ឍន៍​តិច​តួច ​គួរ​តែ​ទទួល​បាន​៧០​ភាគ​រយ ​នៃ​ការបរិច្ចាគ​ទាំងអស់​នោះ​»។ ​​

លោក ស៊ុំ​ ធី ​បាន​ថ្លែង​ទៅកាន់​អង្គ​វេទិកា​ទៀត​ថា ​ប្រទេស​អភិវឌ្ឍន៍គួរ​ពិចារណា​ពី​ការទទួល​ខុស​ត្រូវ​ជា​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​ក្នុង​បរិការ​នៃ​គោលការណ៍​នៃ​អនុសញ្ញា​
ប្រែប្រួល​អាកាសធាតុ​។

លោក ម៉ុក ម៉ារេត បាន​ថ្លែងដែរ​ថា​៖ «​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ​ ​គឺ​ជា​ប្រធាន​បទ​ក្តៅ​មួយ​ក្នុង​ពិភព​លោក​ ​ដោយ​សារ​ប៉ះ​ពាល់​ដល់​ការ​អភិវឌ្ឍ​របស់​មនុស្ស​។ ​គ្រោះ​ទឹក​
ជំនន់​មាន​សភាព​ធ្ងន់ធ្ងរ​ណាស់​។ ​បើ​មិ​ន​មាន​ការ​ជួយពី​ប្រទេស​កំពុង​អភិវឌ្ឍទេ​ ​យើង​
នឹង​ប្រឈម​នឹង​ហាយនភាព​ដ៏​ធំ​មិនខាន​»។​ នៅ​ក្នុង​វេទិកា​ពី​ម្សិល​មិញ​ លោកក៏​បាន​ថ្លែង​ដែរ​ថា គ្រោះ​ទឹក​ជំនន់​គឺ​បណ្តាល​មក​ពី​បុព្វ​ហេតុ​នៃ​សកម្ម​ភាព​អនា​ធិបតេយ្យ​របស់​មនុស្ស​ដែរ​ ដូច​ជា​ ​ការ​ចាក់​ដី​លុប​ទន្លេ​ និង​បឹង និង​ការ​កាប់​ព្រៃ​ឈើ​។

នៅ​ពេល​សួរ​ដោយ​ភ្នំពេញ​ប៉ុស្តិ៍​ថា​ តើ​សម្បទាន​ដី​សេដ្ឋកិច្ច​ពាក់​ព័ន្ធ​នឹង​«សកម្ម​ភាព​
អនា​ធិបតេយ្យ​»​ឬយ៉ាងណា? លោក ម៉ុក ម៉ារ៉េ​ត ​បាន​ថ្លែង​ថា ក្រសួង​បរិស្ថាន​បាន​ទទួល​«ភ្លើង​ខៀវ​»​ពី​រដ្ឋា​ភិបាល​ ស្តី​ពី​តម្រូវ​ការ​សម្រាប់ការ​អភិវឌ្ឍ​ ដូចជា​អភិវឌ្ឍខាង​
កសិឧស្សាហកម្ម។

លោក ​ជុត វុទ្ធី​ ប្រធាន​ក្រុម​ការពារ​ធនធាន​ធម្មជាតិ​ បានលើក​ឡើង​ ចំពោះ​ការ​ប្រែប្រួល​បរិស្ថាន ខ្លះថា​ ត្រូវ​បញ្ឈប់​ការ​កាប់​ព្រៃ​ឈើ តែ​អ្នកខ្លះ​​ទៀត​បាន​និង​កំពុង​
អនុញ្ញាត​ឲ្យគេ​កាប់​ព្រៃ​ឈើ​ រាល់​ថ្ងៃ​ក្នុង​តំបន់​សត្វ​ព្រៃ​ និង​តំបន់​ការពារ​ផ្សេងៗទៀត»៕

No comments: