Wednesday, October 12, 2011

កម្រិត​ទឹក​ជំនន់​ នៅ​ទីក្រុង​បាង​កក​ប្រទេស​ថៃ​ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ មិន​អាច​គ្រប់​គ្រង​បាន​

ផ្សាយថ្ងៃទី១២-១០-២០១១:  ព័ត៌មានអន្ដរជាតិៈ ដកស្រង postkhmer


ថៃ៖​ លោក​ប្រាឆា​ ភូមិ​ណក ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌​ និង​ជា​ប្រធាន​គ្រប់​គ្រង​ គ្រោះ​មហន្ត​រាយ​របស់​ប្រទេស​ថៃ ​បាន​អោយ​ដឹង​ថា ​ទឹក​ជំនន់​នៅ​ក្នុង​ខេត្ត​ពីរ​ រូម​មាន​ខេត្ត​
ប៉ា​ទំ​ថានី​ និង​ នុន​បុរី​ ដែល​ជា​ខ្សែ​ក្រវ៉ាត​ក្រុង​បាង​កក​ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​
មិន​អាច​គ្រប់​គ្រង​បាន​។
លោក​ ភូមិ​ណក​ បាន​បន្ត​ទៀត​ថា​ កម្រិត​ទឹក​ជំនន់​នេះ​ មិន​អាច​ប៉ាន់​ ស្មាន​បាន​ទេ ​
|ដែល​កំពស់​ទឹក​អាច​នឹង​លិច​ក្រុង​បាង​កក​ ឬ​ ក៏​អាច​មិន​លិច​លង់​ បាន​ដែរ ​ដោយ​
លោក​ ភូមិ​ណក​ មិន​ទាន់​មាន​ការ​ប្រកាស​អាសន្ន​នៅ​ក្នុង​ ទីក្រុង​បាង​កក​នៅ​ឡើយ​
ទេ​ ប៉ុន្តែ​កំរិត​ទឹក​នៅ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​នៅ​ ឡើយ​ទេ​។
លោក​ ភូមិ​ណក​ បាន​បន្ត​ទៀត​ថា​៖ ​បញ្ហា​តំបន់​ការ​ពារ​ទឹក​ជំនន់​ បាន​ដាច់​ ធ្លាយ​ជា​ច្រើន​កន្លែង​ នៅ​ក្នុង​ខេត្ត​ប៉ា​ទំ​ថានី​ ដោយ​សារ​តែ​ទឹក​នៅ​តំបន់​នោះ​ មាន​កម្រិត​ខ្ពស់​
នឹង​ហូរ​យ៉ាង​ខ្លាំង​ ហើយ​ខណៈ​នេះ​ ប្រជា​ពល​រដ្ឋ​កំពុង​មាន​ការ​ ព្រួយ​បារម្ភ​ និង​
ជម្លៀស​ខ្លួន​ចេញ​ពី​លំ​នៅ​ស្ថាន​ជា​បណ្តើរៗ​ហើយ​៕

No comments: