នាយករដ្ឋមន្រ្តីថៃ ប្រកាសឲ្យ ប្រជាពលរដ្ឋថៃ ឈប់សម្រាក នៅថ្ងៃទី២៨-៣១ ខែតុលា ទប់ទល់គ្រោះ ទឹកជំនន់ ក្នុងក្រុងបាងកក
ផ្សាយថ្ងៃទី២៥-១០-២០១១: ព័ត៌មានអន្ដរជាតិ ដកស្រង dap-news
បាងកក៖ យោងតាមព័ត៌មាន INN នៅថ្ងៃអង្គារ ទី២៥ ខែតុលា បានដកស្រង់
សំដីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ បានស្នើអង្គប្រជុំ គណៈ
រដ្ឋមន្រ្តីថ្ងៃនេះ ឲ្យសម្រេច យកថ្ងៃទី២៨ ដល់ ៣១ ខែតុលា ជាថ្ងៃឈប់សម្រាក
ជាសាធារណៈ ព្រោះអំឡុងពេលនេះ បរិមាណទឹកសមុទ្រកើនឡើងកម្រិតខ្ពស់ និងទទួលរងឥទ្ធិពលទឹកជំនន់ ពីភាគខាងជើងយ៉ាងគំហុក រួមទាំងបានបំផ្លាញ
របាំងទឹក នៅបរិវេណមុខដំណរទន្លេ ចៅព្រះយ៉ា មុននឹងវាយលុកចូលក្នុងទីក្រុង
បាងកក។
ក្រៅពីនេះលោកស្រី យីងឡាក់ ក៏បានដាក់បញ្ជាឲ្យក្រសួង ពាក់ព័ន្ធដាក់ចេញនូវ
ផែនការនានា ដើម្បីស្តារឡើងវិញ នៅទឹកជំនន់ស្រកអស់ ហើយក្រសួងស្ថាប័ន ត្រូវនាំផែនការទាំងអស់ មកអង្គប្រជុំគណៈរដ្ឋមន្រ្តីនៅពេលក្រោយ រូមទាំងមាន
ផែនការជំរុញឲ្យក្រសួងពាណិជ្ជកម្ម នាំចូលគ្រឿងឧបភោគ បរិភោគពីបរទេស បន្ទាប់ពីប្រទេសថៃបាត់បង់នូវការផលិតសំភារ មួយចំនួន ដែលមានការខ្វះខាត និងជាតម្រូវការប្រជាជនដែលកំពុងជួបវិបត្តិ គ្រោះមហន្តរាយទឹកជំនន់៕
No comments:
Post a Comment