Friday, October 14, 2011

ប្រកាសតែងតាំងប្រធានការិយាល័យកសិកម្មស្រុក

ផ្សាយថ្ងៃទី១៣-១០-២០១១:  kepcommunity


តាមប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង
នេសាទ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១១ ស្ដីពីការតែង
តាំងមន្រ្ដីរាជការ ដែលផ្ដួចផ្ដើមគំនិតពីលោកប្រធាន
មន្ទីរកសិកម្មខេត្ដកែប និងបានបង្អុលបង្ហាញព្រមទាំង
ផ្ដល់កិច្ចសហការពីលោកអភិបាលស្រុក ក្នុងការចូល
រួមអនុវត្ដគោនយោបាយរបស់រាជរដ្ឋាភិបាល ស្ដីអំពី
ការជំរុញមន្រ្ដីកសិកម្មក្នុងស្រុកឱ្យមានភាពរីកចំរើន នាពេលអនាគត់។ ដូចនេះ នាព្រឹកថ្ងៃទី១២ ខែតុលាឆ្នាំ២០១១ នៅសាលាស្រុក
ដំណាក់ចង្អើរ ខេត្ដកែប បានប្រកាសតែងតាំងប្រធានការិយាល័យកសិកម្ម
ស្រុកដំណាក់ចង្អើរ ក្រោមអធិបតីភាព លោក ទេព យុទ្ធី អភិបាលស្រុកដំណាក់
ចង្អើរ លោក ផ្លោក ថៃប្រធានមន្ទីរកសិកម្មខេត្ដកែប។


លោកស្រី ង៉ែត សុខា អនុប្រធានមន្ទីរកសិកម្មខេត្ដកែប
បានអានសេចក្ដីសម្រេចប្រកាស់តែងតាំងលោក ហេង
យៀន ប្រធានការិយាល័យកសិកម្មស្រុករួចមក។


លោក ហេង យៀន ប្រធានការិយាល័យកសិកម្មស្រុក
តែងតាំងថ្មីបាន ឡើងប្ដេជ្ញាចិត្ដ អនុវត្ដការងារវិស័យ
កសិកម្មឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាព
ទៅអនាគត់ដើម្បីតបស្នងនូវការទុកចិត្ដពីក្រសួង និងមន្ទីរកសិកម្ម ក៏ដូចជាអាជ្ញាធរ
មូលដ្ឋានស្រុក ឃុំ លោកនឹងអនុវត្តអោយបាននូវក្រមសីលធម៌វិជា្ជជីវៈជាមន្ត្រី
រាជការឥរិយាបទល្អទាំង ០៨ របស់មន្រ្តីរាជការ ធានាការផ្តល់សេវាសាធារណៈ
ផ្នែកកសិកម្មដូចជាបណ្តុះបណ្តាលពង្រឹងសមត្ថភាពធ្វើការបង្ហាញពីបច្ចេកទេស
ជូនប្រជាពលរដ្ធទាន់ពេលវេលានិងមានប្រសិទ្ធភាព ។
ធ្វើជាយន្តការផា្ទល់ក្នុងការជួយសម្របសម្រួល
ដោះស្រាយបញ្ហាទាក់ទងនិងវិសយ័កសិកម្មជូន
មន្ទីរកសិកម្មអាជ្ងាធរមូលដ្ធាននិងប្រជាពលរដ្ធ ។
ខិតខំសែ្វងរកអង្គការដៃគូ សមាគមឬសប្បុរសជន
ដើម្បីគៀងគរធនធានថវិកា និងសំភារៈសំរាប់ជួយ
សហការណ៍ផ្តល់សេវាជូនប្រជាពលរដ្ធមូលដ្ធាន។
ខិតខំធ្វើយ៉ាងណាធានានិរន្តន៍ភាពវិស័យកសិកម្មឱ្យមានការរីកចំរើនដើម្បីកាត់
បន្ថយភាពក្រីក្រជូនប្រជាពលរដ្ធ។
ខិតខំសិក្សាស្វែងយល់បន្ថែមនូវ ចំនុចខ្វះខាតពីបទពិសោធន៍៍សំខាន់ៗ បច្ចេសទេសកសិកម្មទំនើបៗដើម្បីបង្កលក្ខណៈងាយស្រួលអនុវត្តការងារប្រចាំថ្ងៃ។
ចូលរួមកសាងផែនការ និងតំរូវការជាក់ស្តែងជូនមន្ទីរកសិកម្មនិងរដ្ធបាលស្រុក។
រៀបចំរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាសឆមាស និងប្រចាំឆ្នាំស្តីពីសកម្មភាព
លទ្ធផលការងាររបស់ការិយាល័យជូនថ្នាក់ដឹកនាំមន្ទីរ និងថា្នក់ដឹកនាំស្រុក។
ទទួលអនុវត្តនូវភារៈកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំមន្ទីរ និងថ្នាក់ដឹកនាំស្រុក
ប្រគល់ជូន។


លោក ផ្លោក ថៃ ប្រធានមន្ទីរកសិកម្ម
ខេត្ដកែប មានមតិស្វាគមន៍ថាលោក
មានសេចក្ដីរីករាយណាស់ ការរៀបចំ
ឱ្យមានការិយាល័យនៅតាមបណ្ដាស្រុក| គឺរួមចំណែកមួយសម្រាប់មន្ទីរកសិកម្ម
ខេត្ដផងដែរ នូវបណ្ដាញរបស់ខ្លួននៅ
តាមមូលដ្ឋាន ជាក់ស្ដែង នៅពេលមាន
បញ្ហាកើតមានឡើងយើងអាចដឹងអំពី
ស្ថានភព តាមរយៈការិយាល័យកសិកម្ម នៅតាមបណ្ដាស្រុក។


នេះជាមោទនភាពថ្មីមួយ របស់មន្ទីរកសិកម្មខេត្ដកែប ដែលបានរៀបចំឱ្យមាន
ថ្នាក់ដឹកនាំការិយាល័យមួយរូប ប្រចាំនៅស្រុកដំណាក់ចង្អើរ។

លោកប្រធានមន្ទីរបានបន្ដទៀតថាការតែងតាំងប្រធានការិយាល័យកសិកម្មស្រុក
នេះ ដោយសារលោក ហេង យៀន បំពេញតួនាទីភាពជាអ្នកដឹកនាំកន្លងមកទទួល
បានលទ្ធផលល្អ ទាំងការងារបច្ចេកទេស ទាំងការងារសន្ដិអារម្មណ៍ នយោបាយ
និងការងារសព្វគ្រប់បែបយ៉ាង ដែលទទួលគុណសម្បត្ដិល្អប្រសើរ។


លោក ទេព យុទ្ធី អភិបាលស្រុកដំណាក់
ចង្អើរ មានមតិបូកសរុបនិងផ្ដាំផ្ញើនិងថ្លែង
អំណរគុណ លោកប្រធានមន្ទីរកសិកម្ម
ខេត្ដកែប ជាពិសេស ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខា
ប្រមាញ់ និងនេសាទដែលបានយកចិត្ដ
ទុកដាក់ជួយដល់វិស័យកសិកម្មនៅ
ស្រុកដំណាក់ចង្អើរតាមរយៈផ្ដល់ធនធាន
មនុស្ស ដែលឆ្លងកាត់បទពិសោធន៍ ដែលអាចសង្ឃឹមជឿជាក់និងបន្ដ
អនុវត្ដភារៈកិច្ចកសិកម្មនៅស្រុកដំំណាក់
ចង្អើរឱ្យមានភាពរីកចំរើន។

លោកអភិបាលស្រុកបានសំណោមពរដល់លោក ហេង យៀន ដែលទទួល
ប្រកាសតែងតាំងថ្មី ឱ្យខិតខំបន្ថែមទៀតព្រោះអ្វីដែលសម្រេចបានកន្លងមក វាជា
មោទនភាពហើយក៏ប៉ុន្ដែការងារកសិកម្មមិនមែននៅនឹងស្គាល់ទេវាវឌ្ឍន៍ឈាន
ឡើងជាដរាប ដែលឱ្យយើងសិក្សាមន្ថែមជាប់ជានិច្ច៕



អត្ថបទ រស់ ឌុល

No comments: