ឃុំ-សង្កាត់៣៦៧ដែលរងទឹកជំនន់ត្រូវបានបន្ថែមពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត
ផ្សាយថ្ងៃទី១២-១០-២០១១: ដកស្រង tvk
កាលពីព្រឹកថ្ងៃទី១១ តុលា ២០១១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីប្រកាសព័ត៌មានថា មានឃុំ-សង្កាត់ចំនួន៥១ថ្មីទៀត ដែលរងគ្រោះ
ដោយសារទឹកជំនន់ត្រូវបានបន្ថែមពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតចំនួន៣ថ្ងៃ ហើយគិតត្រឹមថ្ងៃទី១០ តុលា ២០១១ មានឃុំ-សង្កាត់សរុប៣៦៧ ដែល
រងគ្រោះដោយសារទឹកជំនន់ត្រូវបានបន្ថែមពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះ
ឆ្នោតរយៈពេល៣ថ្ងៃ។
សេចក្តីប្រកាសព័ត៌មាន គ.ជ.ប បន្តថា នៅថ្ងៃទី១០ តុលា ២០១១ នេះ គ.ជ.ប បានសម្រេចបន្ថែមរយៈពេល៣ថ្ងៃសម្រាប់ឃុំ-សង្កាត់ចំនួន៥១បន្ថែមទៀត។ ឃុំ-សង្កាត់ដែលបានបន្ថែមនេះមានស្ថិតនៅក្នុងខេត្តបាត់ដំបង១៥ឃុំ កណ្តាល១១ឃុំ ព្រៃវែង៥ឃុំ ពោធិ៍សាត់២ឃុំ សៀមរាប១ឃុំ តាកែវ៥ឃុំ កែប៣ឃុំ ប៉ៃលិន៣ឃុំ និងបន្ទាយ
មានជ័យ៥ឃុំ៕
No comments:
Post a Comment