Friday, October 21, 2011

កម្មវិធីសប្បាយៗ ក្លាយជាទុក្ខ ផ្ទុះកំប៉ុងហ្គាសផ្អើល អស់អ្នកជិតខាង របួស៧នាក់

ផ្សាយថ្ងៃទី២០-១០-២០១១:   ដកស្រង dap-news


ខេត្ត​កែប​៖ មានការ​ភ្ញាក់ផ្អើល​មួយ​ខណៈ ផ្ទុះ​កំប៉ុង​ហ្គាស​កំពុង​អាំង​សាច់​ចំ​កណ្តាល
​ហ្វូងមនុស្ស​ជា​លក្ខណៈ​ក្រុមគ្រួសារ និង​ភ្ញៀវ​កំពុង​ដើរកាត់ ឡើងទៅ​សម្រាក​បន្ទប់​របស់ខ្លួន​នៅ​ជាន់​ខាងលើ​នៃ​ផ្ទះសំណាក់​យីហោ ពន្លឺ​ឆ្នេរ​ត្រជាក់ចិត្ត​កែប បណ្តាលឱ្យ​
មនុស្ស​រងរបួស​ធ្ងន់ ២​និង ស្រាល ៥​នាក់​។

ហេតុការណ៍​ផ្ទុះ​ហ្គាស​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង​១០​នាទី​យប់ ថ្ងៃទី ១៩
ខែតុលា ឆ្នាំ​២០១១ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ​ខាងលើ​ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។

យោងតាម​ម្ចាស់​ផ្ទះសំណាក់​ឈ្មោះ ស៊ូ សា​រុំ បាន​ប្រាប់​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល​ថា អ្នករងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​មាន​ចំនួន ៧​នាក់​។ ក្រុមគ្រួសារ​របស់ខ្លួន​មាន ៥​នាក់ និង​ភ្ញៀវ​មក​ស្នាក់នៅ​លើផ្ទះ​សំណាក់​នេះ​ចំនួន ២​នាក់​។ ក្រុមគ្រួសារ​ទាំង ៥​នាក់ ទី​១.​ឈ្មោះ នេ​ត សារ៉ាន​នី ភេទ​ស្រី អាយុ ៤៧​ឆ្នាំ រងរបួស​ស្រាល​ត្រូវជា​ប្រពន្ធ​របស់​​ខ្លួន​។ ទី​២.​ឈ្មោះ ច​ន ចាន់​រិទ្ធី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជា​កូនបង្កើត រងរបួស​ស្រាល​។ ទី​៣. ឈ្មោះ ខេង ចរិយា ភេទ​ស្រី អាយុ ២២​ឆ្នាំ ជា​ប្រពន្ធ​របស់ ច​ន ចាន់​រិទ្ធី រង​របួស​ធ្ងន់​។ ទី​៤.​ឈ្មោះ តេង គឹមអ៊ី ភេទ​ស្រី អាយុ ១៩​ឆ្នាំ ធ្វើជា​អ្នកបម្រើ​ក្នុងផ្ទះ​សំណាក់ រងរបួស​ស្រាល និង​ទី​៥.​ឈ្មោះ សាយ សុ​វណ្ណា​រី ភេទ​ស្រី អាយុ ១១​ឆ្នាំ នៅ​រៀន ត្រូវ​ជា​ក្មួយបង្កើត​របស់ខ្លួន​។ អ្នក​ទាំង ៥​នេះ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ អ្នក​ទាំង ៥​នាក់​ត្រូវបាន​នាំទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពត​។ ចំណែក​ភ្ញៀវ ២​​នាក់ មិនបាន​ស្គាល់ឈ្មោះ ប្រុស​១ ស្រី​១ រងរបួស​ឆេះ​សក់ និងរ​លាកខ្លួន​បន្តិច​បន្តួច ត្រូវបាន​នាំទៅ​ព្យាបាល​នៅ​ទីក្រុង​ភ្នំពេញ​ទាំងយប់​។

យោងតាម​លោក​វរៈសេនីយ៍ត្រី ងួន សា​ម៉េ​ត នាយប៉ុស្តិ៍​នគរបាល​ប្រចាំ​តំបន់​ឆ្នេរកែប​បានឱ្យដឹងថា នៅវេលា​ខាងលើ ក្រុមគ្រួសារ​នេះ​បានរៀបចំ​កម្មវិធី​សប្បាយៗ ជា​លក្ខណៈ​​គ្រួសារ​នៅក្នុង​ផ្ទះសំណាក់​របស់ខ្លួន ដោយមាន​រៀបចំ​ស្ពក​អាហារ ហើយ​ដាក់​ចង្ក្រានហ្គាស​អាំង​សាច់គោ​នៅ​ចំ​កណ្តាល​ស្ពក ដែលមាន​ក្រុមគ្រួសារ​ខាងលើ​កំ​ពុង​​អង្គុយ​បរិភោគ​នៅ​ជុំវិញ ចង្ក្រាន​នោះ​យ៉ាង​សប្បាយ ចៃដន្យ​ចង្ក្រាន​ផ្ទុះឡើង​លាន់លឺ​រំពង ផ្អើល​អស់អ្នក​ជិតខាង ដែលមាន​មនុស្ស​រស់នៅ​ទីនោះ​កុះករ ឆោឡោ​ចោម​រោម​​មើល​​សំណាក់​ល្អ​គ្រាន់តែ​របួស​ដល់​មនុស្ស មិន​បាត់​បងជីវិត ហើយ​គ្មាន​បណ្តាលឱ្យ​កើត​អគ្គិភ័យ​ឡើង ដែល​នៅ​ទីនោះ​មានផ្ទះ​ល្វែង​និង​ផ្ទះសំណាក់​នៅ​បន្ត​ភ្ជាប់​គ្នា​រដឹក ម្យ៉ាង​វិញ​ទៀង​ករណីនេះ​កំប៉ុង​ហ្គាស​វា​តូច តែបើ​ចំ​អា​ធំ​ប្រាកដ​គ្មាន​សល់​អ្វី​ទេ ទាំង​មនុស្ស និង​សម្ភារៈ​។ នគរបាល​ដដែល​បន្ត​ទៀតថា តាម​ការធ្វើ​កោសល្យវិច័យ​ទៅលើ​ករណីនេះ​គឺ បណ្តាលមកពី​កំប៉ុង​ហ្គាស​វា​ចាស់​ពេក​៕

No comments: