Tuesday, October 4, 2011

អាជីវ​ករ​នាំស្រូវ​ទៅលក់​នៅ​វៀតណាម​តាមច្រក​ព្រែក​តា​ម៉ៅ​ថយ​ចុះ

ផ្សាយថ្ងៃទី០៣-១០-២០១១:  ដកស្រង kohsantepheapdaily


ខេត្តតាកែវ ៖ ​ការ​នាំស្រូវ​ចេញ​ទៅលក់​ឱ្យ​ឈ្មួញ
វៀតណាម​របស់​អាជីវករ​ក្នុងស្រុក​រហូត​មក​ដល់​ខែ​​
កញ្ញា ​នេះ​មាន​ការ​ថយ​ចុះ​បើ​ប្រៀប​ធៀប​​ទៅនឹង​ខែ
​មុនៗ​​ ដែល​បញ្ហា​នេះ​​បណ្តាល​មក​ពី​នៅ​តាម​បណ្តា​
ខេត្ត​មួយចំនួន​ដែល​នាំ​ស្រូវ​ចេញដឹក​តាម​រថយន្ត​ធំ​​​ៗ​
បាន​ផ្អាក​សកម្ម​ភាព​របស់​ខ្លួន​​ ខណៈ​ពេល​​មាន​ទឹក​ជំនន់​​ជន់​លិច​តាម​ខេត្ត និង​ផ្លូវ។


មន្ត្រី​សាលា​ស្រុក​គិរី​​វង់ បាន​និយាយថា ​នៅ​ស្រុក​យើង​​នេះ​មិនថា រដូវ​ប្រាំង ឬ​រដូវ​វស្សា​នោះ​ទេ ​​​រ​ដូវ​ប្រាំង​អាជីវ​ករ​​បាន​ដឹក​​ស្រូវ​មក​ពីខេត្ត​នានា ​​ទៅ​លក់​ឱ្យឈ្មួញ
វៀតណាម​តាមច្រក​ភ្នំ​ដិន។ លុះ​ដល់​រដូវ​​​​វស្សា​ជា​ខែ​ទឹក​ឡើង​​អាជីវ​ករ​​ក្នុងស្រុក និង​​
ខេត្ត​​ផ្សេងដឹកស្រូវ​ទៅលក់​ឱ្យ​ឈ្មួញ​​យួន​តាម​ព្រែក​តា​ម៉ៅ ឃុំ​គីរីចុង​កោះ ​ក្នុង១​ខែៗ
​​រាប់​មឺុន​តោន។ ក្នុង​ខែ​សីហា កន្លង​មក ​ស្រូវ​ដែល​ដឹក​ចុះ​​ទៅស្រុក​​យួន​តាម​ច្រក​ព្រែ​
កតា​ម៉ៅ មាន​​ចំនួន​ច្រើន​ ​តែ​មក​ដល់​ខែ​កញ្ញា នេះ​មាន​ការ​ថយ​ចុះ​​ច្រើន​១​ថ្ងៃ​ឃើញតែ​
១០០​តោន​​ទេ នេះ​បណ្តាល​​មកពី​ស្រូវ​ក្នុងស្រុក​អស់​​ និង​ស្រូវ​មកពី​ខេត្តផ្សេងៗ​​មាន​ការ​អាក់​ខាន​ដោយ​សារ​ទឹក​ជំនន់​ជន់លិច​ផ្លូវ។

មន្ត្រី​សាលា​ស្រុក​ដដែល​បាន​បន្ត​ទៀតថា ​យើង​សង្ឃឹមថា ​ខែវិច្ឆិកា ខាង​មុខ​នេះ​
ស្រូវ​ដឹក​មក​ពី​ខេត្ត​ផ្សេង​ៗ ទៅលក់​ឱ្យ​ឈ្មួញ​វៀត​ណាម តាម​ច្រក​ស្រុក​គិរីវង់ នេះនឹងមានច្រើន ព្រោះ​​ច្រក​នៅ​ស្រុក​គីរីវង់ ​នេះ​មាន​ភាពងាយ​ស្រួល​ដល់​រថយន្ត
ដឹក​​​ដល់​ទូក​តែ​ម្តង តែ​ក៏​បង្ក​ភាព​ងាយ​​ស្រួល​​ដល់​មន្ត្រី​អសកម្ម​​មួយ​ចំនួន​ប្រមូល​ផ្តុំ​
គ្នា​មក​ជាន់​​ក្បាល​រថយន្ត​ និង​ទូក​ដឹក​​ស្រូវ​យក​លុយ​ផង​ដែរ ៕

No comments: