Thursday, October 13, 2011

រាជ​រដ្ឋាភិបាល​ជម្រុញ​ការ​តែង​តាំង​ឯក​សារ​សមភាព​យេនឌ័រ​ក្នុង​វិស័យ​ដីធ្លី​សម្រាប់​បញ្ចូល​ក្នុង​សៀវភៅ​ស​ដី​ធ្លី​

ផ្សាយថ្ងៃទី១៣-១០-២០១១:  ដកស្រង bayontv


ភ្នំពេញ៖ កាល​ពី​ថ្ងៃ​ទី​១២ ​ខែតុលា​ ក្រុម​ប្រឹក្សា​គោល​នយោបាយ​ដីធ្លី​បាន​បើក​សិក្ខា
​សាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ស្នើ​គោល​នយោបាយ​ដីធ្លី ​និង​យេនឌ័រ​សម្រាប់​បញ្ចូល​ក្នុង​សៀវភៅ​សដីធ្លី​។
ក្នុង​រយៈ​ពេល​ពេញ១ថ្ងៃ ​អង្គសិក្ខា​សាលា​បាន​ចូលរួម​ធ្វើ​បទ​អន្តរាគមន៍​បទ​បង្ហាញ ​និង​បាន​ពិភាក្សា​គ្នា​រវាង​វា​គ្មិន​សំខាន់ៗ​មក​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ​ដៃ​គូ​អភិវឌ្ឍ​ដែល​

ទាក់ទង​ទៅ​នឹង​វិស័យ​ដីធ្លី​នៅ​កម្ពុជា​។
មាន​ប្រសាសន៍​បិទ​អង្គ​សិក្ខាសាលា ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី ​អ៊ឹម ​ឈុនលឹម ​រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំដែន​ដី​នគរូបនីយកម្ម ​និង​សំណង់ ​និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​គោល​នយោ​បាយ​ដីធ្លី​បាន​បញ្ជាក់​ថា​ ឯក​សារ​សមភាព​យេនឌ័រ ​ក្នុង​វិស័យ​ដី​ធ្លី​សម្រាប់​ដាក់​បញ្ចូល​ក្នុង​សៀវភៅស​ដីធ្លី​ រាជ​រដ្ឋាភិបាល​កំពុង​ជំរុញ​ការ​តាក់​តែង ​ឲ្យ​បាន​ជា​សេចក្តី​
ព្រាង​បឋម​មួយ​មុន​ដំណាច់​ឆ្នាំ២០១១​។​
ឯកឧត្តម ​បាន​បន្ត​ថា ​ដូច​ដែល​យើង​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា​ រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​និង​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​ដល់​តួនា​ទី​ដ៏សំខាន់​របស់​ស្ត្រី​ក្នុង​សង្គម ​និង​ជាពិសេស​នៅ​ក្នុង​ស្ថាប័ន​សាធារណៈនៅ​ថ្នាក់ ​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​។
សម្តេច​តេជោ ​លោក​ធ្លាប់​មាន​ប្រសាសន៍​ជា​រឿយៗ​ថា ​ស្ត្រីជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច ​និង
សង្គម​ជាតិ​ ការ​ជួយ​ស្ត្រី ​គឺ​ជួយ​ខ្លួន​ឯង​។​ក្នុង​ស្មារតី​នេះ ​ស្ត្រី​ត្រូវ​បាន​ ចាត់​ជា​មុខ​សញ្ញា
​អាទិ​ភាព​ក្នុង​ការ​លើក​កំពស់​ឲ្យ​មាន​ការ​ចូល​រួម​បាន​ច្រើន ​ទៅ​ក្នុង​គ្រប់​ ជីវភាព​នយោបាយ ​សេដ្ឋកិច្ច​ និង​សង្គម ​ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ប្រទេសជាតិ ​បាន​
ឆាប់​រហ័ស ​និង​ប្រក​ប​ដោយ​សមធម៌​៕

No comments: