តម្លៃមាសនៅទ្រឹងមុនពេលមានកិច្ចប្រជុំនៅអឺរ៉ុប
ផ្សាយថ្ងៃទី២៦-១០-២០១១: ព័ត៌មានអន្ដរជាតិដកស្រង kohsantepheapdaily

តម្លៃមាសនៅរក្សាលំនឹងរបស់ខ្លួននៅក្នុងថ្ងៃ អង្គារ ទី២៥ តុលា ស្របពេលដែលអ្នកវិនិយោគទន្ទឹង
រង់ចាំមេដឹកនាំអឺរ៉ុបចាត់វិធានការលើ យុទ្ធសា
ស្ត្រ ក្នុងការដោះស្រាយវិបត្តិប្រាក់បំណុលក្នុង
តំបន់ប្រើប្រាស់ ប្រាក់អឺរ៉ូក្នុងកិច្ចប្រជុំនៅថ្ងៃពុធនេះ ។
អ្នកវិនិយោគបានដុះពន្លកនៃទំនុកចិត្តវិញបន្តិចហើយ បន្ទាប់ពីមានកិច្ចប្រជុំ
ចុងសប្តាហ៍របស់សហភាពអឺរ៉ុបដែលបានធ្វើឲ្យមាន ដំណើរ ការទៅមុខនៃ
កិច្ចព្រមព្រៀងលើរបៀបគ្រប់គ្រងប្រាក់បំណុល ទោះបីជាការសម្រេចចុងក្រោយ នឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី២ នៅថ្ងៃពុធ ទី២៦ តុលា ក្តី។
លោក Ronald Leung ដែលធ្វើការជាអ្នកចែកចាយមាសនៃក្រុមហ៊ុន Lee Cheong Gold Dealer ក្នុងទីក្រុងហុងកុងនិយាយថា ទីផ្សារគឺពិតជាមានសភាពស្ងៀមស្ងាត់ ស្របពេលដែលមនុស្សគ្រប់គ្នាកំពុងទន្ទឹងរង់ចាំដំណោះស្រាយ របស់សហភាព
អឺរ៉ុបនៅថ្ងៃពុធនេះ។ តែគាត់បន្ថែមថា ការលេចឡើងនូវព័ត៌មានអវិជ្ជមាន អាចបង្កើតឲ្យមានការលក់មាសចេញ និងទ្រព្យធននានា។
គាត់បានគូសបញ្ជាក់ថា បើទោះជាកិច្ចប្រជុំនៅថ្ងៃពុធបានបង្កើតផែនការយោគ
យល់ក្តី ទ្វីបអឺរ៉ុបនឹងមិនទាន់រកផ្លូវចេញពីព្រៃបំណុលនោះក្នុងពេលឆាប់ៗនោះទេ ដោយសារទំហំនៃប្រាក់បំណុលនោះច្រើនពេក។
ហាងឆេងប្តូរមាសមានការផ្លាស់ប្តូរតិចតួច មានតម្លៃ១.៦៥០,៩៩ដុល្លារក្នុងមួយ
អោន(មួយ អោន=២៨ក្រាម)។ តម្លៃមាសក្នុងទីផ្សារហុងកុងរក្សាតម្លៃ ប្រហែល២ដុល្លារលើតម្លៃមាសទូទៅក្នុងមួយ អោនចំណែកនៅទីផ្សារសិង្ហ
បុរីកើនឡើង ប្រហែល១,៥ដុល្លារ៕
No comments:
Post a Comment