Wednesday, October 12, 2011

ក្រសួង​ផែន​ការ​ប្រកាស​បើក​គណៈកម្ម​ការ​សាខា​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព ​និង​ការ​អភិវឌ្ឍ​នៃ​ក្រសួង​ផែន​ការ​

ផ្សាយថ្ងៃទី១២-១០-២០១១:  ដកស្រង bayontv


ភ្នំពេញ៖ គណៈកម្ម​ការ​សាខា​សមាគម​នារី​កម្ពុជា​ ដើម្បី​សន្តិភាព ​និងការ​អភិវឌ្ឍ​នៃ​ក្រសួង​ផែន​ការ​ នា​រសៀល​ថ្ងៃទី១១​ ខែតុលា​ ត្រូវ​បាន​ប្រកាស​បើក​ដំណើរ​ការ​ផ្លូវការ ​
ក្រោម​អធិបតីភាព ​លោកជំទាវ ​ម៉ែន ​សំអន​ ឧបនាយក​រដ្ឋ​មន្ត្រី​ប្រចាំការ ​និង​ជា​ប្រធាន​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព ​និង​ការអភិវឌ្ឍ​ នៅ​ទីស្តី​ការ​ក្រសួង​ផែន​ការ​។
ឯកឧត្តម ​ឆាយ ​ថន ​ទេសរដ្ឋមន្ត្រី ​រដ្ឋ​មន្រ្តី​ក្រសួង​ផែន​ការ​ មាន​ប្រសាសន៍​ថា ​នៅ​ក្រសួង​ផែន​ការ​មាន​នារី​សរុប​ចំនួន​២០៣​នាក់​។​តាម​រយៈគណៈកម្ម​ការ​សាខា​សមាគម​នារី​កម្ពុជា ​ដើម្បី​សន្តិភាព ​និង​ការ​អភិ​វឌ្ឍ​នៃក្រសួង​ផែនការ ​ដែល​ត្រូវ​បាន​
ប្រកាស​បើក​ដំណើរ​ការ ​និង​មាន​លោក​ជំទាវ​ហង់ ​លីណា​ជា​ប្រធាន​ គឺ​មាន​តួនាទី​សំ
​ខាន់​ក្នុង​ការ​ងារ​ការ​ពារ​ផល​ប្រយោជន៍​បង​ប្អូន​នារី ​និង​ជួយ​ឧបត្ថម្ភ​បង​ប្អូន​នារី​ពេល​មាន​ជំងឺ​ធ្ងន់​ធ្ងរ ​និង​ឆ្លង​ទន្លេ ​តាម​លក្ខខ័ណ្ឌ​កំណត់​។​
ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​កន្លង​មក​នេះ​គណៈកម្ម​ការ​សាខា​សមាគម​នារី​កម្ពុជា ​ដើម្បី​សន្តិភាព ​និង​ការ​អភិវឌ្ឍ​ ដែល​មាន​លោក​ជំទាវ​ឧប​នាយក​រដ្ឋ​ម៉ែន​ សំអន​ជា​ប្រធាន​បាន​ចុះ​សាក​សួរ​សុខ​ទុក្ខ ​និង​បាន​ជួយ​ដោះ​ស្រាយ​ជា​ច្រើន​ជូនបង​ប្អូន​នារី​ដែល​មាន
​ជំងឺ​ផ្សេងៗ។​ក្រៅ​ពី​នេះ​ទៀត​សមាគម​បាន​ចូល​រួម​សកម្មភាព​ការ​ងារ​បច្ចេក​ទេស ​ការងារ​ដឹក​នាំ​ បាន​សម្រេច​ជោគ​ជ័យ​ជា​ច្រើន​ជូន​ជាតិ​មាតុភូមិ​។​
ឯកឧត្តមឆាយ ​ថន​បន្តថា ​ក្នុង​ចំណោម​សមិទ្ធិ​ផល​ជា​ច្រើន​ដែល​នារី​បាន​ធ្វើ​ជូន​ក្រសួង​ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​រៀប​ចំ​គោល​នយោបាយ​អភិវឌ្ឍ​ សេដ្ឋកិច្ច​ជាតិ​លើ​
គ្រប់​វិស័យ​ ដែល​នេះ​បំរើ​ឲ្យ​គោល​នយោ​បាយ​ជាតិ​ប្រជាជន ​គោល​នយោបាយ ​កាត់
​បន្ថយ​ភាព​ក្រីក្រ ​និង​សម្រេច​គោល​ដៅ​អភិវឌ្ឍ​សហស្សវត្ស​របស់​កម្ពុជា​។
លោកជំទាវ​ ម៉ែន​ សំអន ​មាន​ប្រសាសន៍​ថា​ ការ​ប្រកាស​ដំណើរ​ការ​គណៈកម្ម​ការ​សាខា​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​ និង​ការ​អភិវឌ្ឍ​នៃ​ក្រសួង​ផែន​ការ​គឺ​បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់​នៃ​ក្រសួង​ផែន​ការ​ចំពោះ​នារី​ ហើយ​កត្តា​នេះ​ទៀត​គឺ​បាន​ផ្តល់​លទ្ធភាព ​និង​សិទ្ធ​អំ​ណាច​ដល់​បង​ប្អូន
​នារី​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ការ​ងារ​ជំនាញ ​ការ​ងារ​ដឹក​នាំ​ស្ថាប័ន​ និង​គម្រោង​កម្មវិធី ​ព្រម​ទាំង​មាន​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ ផ្សេងៗ​ក្នុង​កិច្ច​ការ​ងារ​អភិវឌ្ឍ​ស្ថាប័ន​ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។
លោក​ជំទាវ​ ម៉ែន ​សំអន​ បន្ត​ដោយ​បាន​វាយ​តំ​លៃអំពី ​តួនាទីសំខាន់​របស់​ក្រសួង​ផែន​ការ​ ក្នុង​ការ​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍ​ជាតិ ​ការ​រៀប​ចំ​កម្ម​វិធី​វិនិយោគ​សាធារណៈ​យុទ្ធ​សាស្រ្ត​ជាតិ​កាត់​បន្ថយ​ភាព​ក្រីក្រ​ការ​ប្រមូល​ចង​ក្រង ​និង​ការ​វិភាគ​ទិន្នន័យ​ស្ថិតិ​សេដ្ឋកិច្ច ​និង​ប្រជា​ជន​ ការ​តាម​អាត្រា​កំនើន​សេដ្ឋកិច្ច​ ដែល​ជា​ការ​ងារ​ជំនាញ​ស្មុគ​ស្មាញ ​ទាម​ទារ​ សមត្ថភាព​ខ្ពស់​ ឆន្ទៈ​និង​ភាព​អត់​ធ្មត់​ខ្ពស់​ ហើយ​ក្នុង​សម្មភាព​នេះ ​គឺ​មាន​វត្ត​មាន​ និង​ការ​រួម​ចំណែក​ទទួល​ខុស​ត្រូវ​របស់​ ស្រ្តី​ក្នុង​ការងារ​ប្រមែ​ប្រមូល​ចង​ក្រង​វិភាគ​ទិន្នន័យ ​និង​ការ​រៀប​ចំផែន​ការយុទ្ធ​សាស្រ្ត​អភិវឌ្ឍ ​ដោយ
​មិន​អាច​ខ្វះ​បាន​ ហើយ​ការងារ​នេះ​ស្រប​ទៅ​នឹង​គោល​ដៅ​យុទ្ធ​សាស្រ្ត​របស់​ សមាគម​នារី​កម្ពុជា ​ដើម្បី​សន្តិភាព ​និង​ការ​អភិវឌ្ឍ​ផង​ដែរ​៕

No comments: