ផែនការស្រូវអង្ករធ្វើឲ្យខូចមុខមាត់ថៃ បង្កើនស្ដុកតំបន់អាស៊ាន
ផ្សាយថ្ងៃទី០៥-១០-២០១១: អន្ដរជាតិ :ដកស្រង postkhmer
ហ្សាការតាៈ សេដ្ឋវិទូមួយរូបរបស់ធនាគារពិភពលោក មានប្រសាសន៍កាលពីថ្ងៃអង្គារម្សិលមិញថា គម្រោងធានាតម្លៃស្រូវក្នុងប្រទេសថៃ ដែលនាំចេញអង្ករធំជាងគេរបស់ពិភពលោក អាចនឹងធ្វើឲ្យបាត់បង់កិត្យានុភាពក្នុងចំណោមអតិថិជនរបស់ខ្លួន និងឆ្លុះបញ្ចាំងពីតម្រូវការបង្កើនស្តុកអង្ករបម្រុងប្រចាំតំបន់។
ផែនការរបស់រដ្ឋាភិបាលថៃថ្មី ក្នុងការដំឡើងថ្លៃស្រូវ ដែលរដ្ឋាភិបាលនេះ នឹងទិញពី
កសិកររបស់ខ្លួន នឹងរក្សាការផ្គត់ផ្គង់បន្ថែមក្នុងស្រុក ព្រមទាំងបង្កើនតម្លៃអង្ករនាំចេញ។
លោក គីយ៉ូហ្ស៊ី តានីហ្គូឈី សេដ្ឋវិទូប្រចាំធនាគារពិភពលោក បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅក្រៅសន្និសីទសន្តិសុខស្បៀងអាស៊ានថា៖«គោលនយោបាយនេះ ប្រហែលជានឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ថៃ ដោយសារថៃ ជាប្រទេសនាំចេញអង្ករធំជាងគេ ហើយបច្ចុប្បន្នអង្ករក៏មានតម្លៃខ្ពស់ទៀត»។
លោកមានប្រសាសន៍ថា៖«រដ្ឋាភិបាលប្រទេសមួយចំនួន មានការភ្ញាក់ផ្អើលថា ជាក់
ស្តែងគម្រោងនេះត្រូវបានអនុវត្តរួចទៅហើយ»៕
No comments:
Post a Comment