Monday, October 10, 2011

ក្រុមហ៊ុនចិននឹងចាប់ផ្តើមខួងអណ្តូងប្រេងកម្ពុជាក្នុងខែនេះ នៅប្លុក F

ផ្សាយថ្ងៃទី១០-១០-២០១១:  ដកស្រង cen


ព្រះសីហនុ: ​ក្រុមហ៊ុន China National Offshore Oil Corporation (CNOOC) របស់​ចិន
ដែល​ទទួលបាន​សម្បទា​ន​កាលពី​ឆ្នាំ​២០០៦ នៅ​តំបន់​រុករក​ប្រេង​ប្លុក F នៅ​កម្ពុជា នឹង​ខួង​អណ្តូងប្រេង​មួយ ដែល​ស្ថិតនៅ​ចំងាយ ៣៧ គីឡូម៉ែត្រ នៅតាម​ភាគខាង
ត្បូង​ខេត្ត​ព្រះសីហនុ​។ ក្រុមហ៊ុន CNOOC ទទួលបាន​ការអនុញ្ញាត​ឲ្យ​ខួង​អណ្តូងប្រេង នៅ​ចន្លោះ​ខែតុលា និង​ខែធ្នូ ឆ្នាំ​២០១១​។

​នៅក្នុង​របាយ​ការណ៍កំ​ណ​ត់​ហេតុ​កិច្ចប្រជុំ​សាធារណៈ បង្ហាញ​អំពី​ការរុករក​ប្រេង នៅ​តំបន់​ដែល​បាន​ខួង​នោះ បើសិន​រកឃើញថា​មាន​ប្រេង​មែន​។​
​គណៈកម្មាធិការ​មួយ ដែល​រួមមាន​ទាំង​អាជ្ញា​ធរ​ជាតិ​ប្រេងកាត​កម្ពុជា ក្រសួងបរិស្ថាន និង​ក្រុមហ៊ុន​គ្រប់គ្រង​បរិស្ថាន​អន្តរជាតិ​របស់​ថៃ បាន​ឲ្យ​ដឹង​កាលពី​
ពាក់កណ្តាល​ខែមិថុនា​ថា ​ប្រសិនបើ​ក្រុមហ៊ុន CNOOC រកឃើញ​មាន​ប្រេង ឬ​ឧស្ម័ន
មែន​នោះ អណ្តូង​នេះ​នឹងត្រូវ​បិទ ដើម្បី​អនុញ្ញាត​ឲ្យ​ខួង​នៅ​លើក​ក្រោយ​។​

​អ្នកសង្កេតការណ៍​ក្នុង​ឧស្សាហ​កម្មនេះ បាន​សាទរ​នឹង​ការទទួលបាន​របាយការណ៍​
នេះ ដោយ​អះអាងថា​បានបង្ហាញ​ពី​ការ​បើក​ចំហ និង​តម្លាភាព​ថ្មី​ក្នុង​ឧស្សាហកម្ម​​រុករក​ប្រេង ដែល​ទើបនឹង​ចាប់ផ្តើម​នៅ​កម្ពុជា​។​
​ ​
​ក្រុមហ៊ុន Chevron របស់​អាមេរិក ក្រុមហ៊ុន​តូ​តា​ល់ របស់​បារាំង Conoco Philips និង
Idemitsu Kosan របស់​ជប៉ុន បានទទួល​សម្បទាន​រុករក​ប្រេង​ក្នុង​ប្លុក A នៅ​កម្ពុជា ខណៈពេល PTT របស់​ប្រទេស​ថៃ បានទទួល​សម្បទាន​នៅ​ប្លុក B៕​

No comments: