IAEA សន្យាជួយបង្កើន ប្រភពថាមពល នុយក្លេអ៊ែរ ដល់ប្រទេស វៀតណាម
ផ្សាយថ្ងៃទី០៤-១០-២០១១: អន្ដរជាតិ :ដកស្រង dap-news

វៀតណាម ៖ យោងតាម គេហទំព័រ វៀតណាម “បាវម័រ” ចុះផ្សាយនៅ
យប់ថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០១១ ថា ទីភ្នាក់ងារ ថាមពលបរមាណូអន្ដរជាតិ ហៅកាត់ “IAEA” បានសន្យានឹងជួយ
បង្កើនប្រភពថាមពលនុយក្លេអ៊ែរ ដល់ប្រទេសវៀតណាម ។
លោក យូគីយ៉ា អាម៉ាណូ “Yukiya Amano” អគ្គនាយកអាយ អេ អ៊ី អេ បានលើកឡើងថា ថាមពល នុយក្លេអ៊ែរ
មិនត្រឹមតែបង្កើនការអភិវឌ្ឍន៍ នៅក្នុងប្រទេស មួយចំនួននោះទេ វាថែមទាំងជា
ការផ្នែកមួយសម្រាប់ ធ្វើការអភិវឌ្ឍន៍នៅក្នុងប្រទេសផ្សេងៗទៀត ក្នុងនោះមាន
ដូចជាវៀតណាមជាដើម ដែលអាចអនុវត្ដន៍ នូវគម្រោង ការ និងត្រូវដាក់បញ្ចូល
ថាមពលនុយក្លេអ៊ែរ ហើយការធ្វើបែបនេះជាការជួយបង្កើនសន្ទុះសេដ្ឋកិច្ចដល់
ប្រទេសនេះ តែប៉ុណ្ណោះ ។
លោក អាម៉ាណូ អគ្គនាយកទីភ្នាក់ងារ ថាមពលបរមាណូអន្ដរជាតិ បានថ្លែងនៅ
ក្នុងសន្ទុរកថា នៅចំពោះមុខលោក ឧបនាយករដ្ឋមន្ដ្រីវៀតណាម វ៉ូ វ៉ាន់ នីញ “Vu
Van Ninh” កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០១១ ខណៈដែល ចូលរួមក្នុងកម្មវិធី
ភារវកិច្ចមួយនៅទីក្រុងហាណូយ ប្រទេសវៀតណាម ។ នៅក្នុងសន្ទុរកថានោះដែរ
លោក អាម៉ា ណូ បានសង្កត់ធ្ងន់ថា វៀតណាម ជាប្រទេសមួយដែលខិតខំប្រឹង
ប្រែងខ្លាំងក្លាណាស់ដែរក្នុងការជំរុញទៅលើថាម ពលនុយក្លេអ៊ែរ ដែលត្រូវបាន
ចាត់ ចូលក្នុងការជួយជ្រោមជ្រែងដល់សង្គមជាតិ និងសេដ្ឋកិច្ចរបស់ខ្លួន ហើយ
រំពឹងថា វៀតណាម នឹងធ្វើកិច្ចការនេះប្រកបដោយជោគជ័យជាក់ជាមិនខាន នៅក្នុងដំណើរការនៃការបង្កើនប្រភពថាមពល នុយក្លេអ៊ែរនេះ ។
លោកបានថ្លែងថា លោកសង្ឃឹមថា កិច្ចសហប្រតិបត្ដិការរវាងវៀតណាម និងទី
ភ្នាក់ងារ អាយ អេ អ៊ី អេ នឹងកាន់ តែមានភាពប្រសើរឡើង និងប្រកបដោយ ប្រសិទ្ធភាពខ្ពស់ថែមទៀត ។
ឆ្លាតក្នុងឱកាសនោះដែរ លោក ឧបនាយករដ្ឋមន្ដ្រី នីញ បានថ្លែងបញ្ជាក់ថា វៀតណាម ចង់បង្កើនសន្ទុះសេដ្ឋកិច្ច តាមរយៈការបង្កើនប្រភពថាមពល ដែលទាញចេញពីថាមពលនុយក្លេអ៊ែរ ហើយនេះជាដំណោះស្រាយមួយដ៏ល្អ ប្រសើរណាស់សម្រាប់អនាគត ព្រោះវៀតណាមចង់បានរបៀបនេះ ។
លោកឧបនាយករដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា វៀតណាម សន្យាថា នឹងដាក់
បញ្ចូលថាមពលនុយក្លេអ៊ែរ ដើម្បី អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងជាផ្នែកមួយក្នុង បំណងរក្សាសន្ដិភាពផងដែរ ៕
No comments:
Post a Comment