Wednesday, October 26, 2011

កិច្ចប្រជុំដេញថ្លៃសាងសង់ផ្លូវលំដីស របស់ឃុំពទឹក

ផ្សាយថ្ងៃទី២៦-១០-២០១១:  ព័ត៌មាន kepcommunity


នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១១ នៅ
សាលាឃុំពងទឹក មានបើកកិច្ចប្រជុំ
ដេញថ្លៃគម្រោងសាងសង់ផ្លូវលំដីស មួយកន្លែង ដែលប្រើប្រាស់មូលនិធិឃុំ ឆ្នាំ២០១១ ក្រោមអធិបតីភាព លោក
លី ហ៊ត មេឃុំ និងជាប្រធានគណៈ
កម្មការលទ្ធកម្ម។

ក្នុងកិច្ចប្រជុំដេញថ្លៃសាងសង់ផ្លូវលំដីស ប្រវែង ៨២២ ម៉ែត្រ ទទឹង ៤ ម៉ែត្រ

និងដាក់លូទោលមុខកាត់ ០,៦ ម៉ែត្រ ស្ថិតនៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់
ចង្អើរ មានក្រុមហ៊ុនចូលរួមដេញថ្លៃមានចំនួន៤ ក្រុមហ៊ុន ។
ក្រុមហ៊ុនទី១ ឈ្មោះ សាងសង់SP ឈ្មោះអ្នកដេញថ្លៃ ជា បូរី ។ ទី២ ក្រុមហ៊ុនសាង
សង់គ្រប់ប្រភេទ ឈ្មោះអ្នកដេញថ្លៃ ហុង ចន្នី ។ ទី៣ ក្រុមហ៊ុនសាងសង់
គ្រប់ប្រភេទHP ឈ្មោះអ្នកដេញថ្លៃ ហ៊ុន ពីនលៃ។ក្រុមហ៊ុនទី៤ឈ្មោះ តាំង
គីមស្រូយ ឈ្មោះអ្នកដេញថ្លៃតាំង គីមស្រូយ ។

ដោយឡែកក្រុមហ៊ុនដែលទទូលគម្រោងសាងសង់ផ្លូវដីសនេះ បានទៅលើក្រុម
ហ៊ុន តាំង គីមស្រូយ ក្នុងតំលៃ៤៨,០០០,០០០ រៀល គឺជាតំលៃទាប់ជាងគេ
បំផុតក្នុងការដេញថ្លៃនោះ៕

No comments: