ក្រុមហ៊ុនដាំដំឡូងមីត្រូវខាតបង់រាប់ម៉ឺនដុល្លារព្រោះទឹកជំនន់
ផ្សាយថ្ងៃទី២៤-១០-២០១១: ដកស្រង kohsantepheapdaily

ខេត្តកំពត ៖ គ្រោះទឹកជំនន់បានគំរាមកំហែង
បង្ខំឱ្យក្រុមហ៊ុនប្រាយស៊ី ដកដំឡូងចេញពីផ្ទៃដី
លិចទឹកចំនួន៥ហិចតា នៅភូមិកោះត្នោត ឃុំព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច។ តាមសម្តីលោកលឹម ហុកសេង ជាអ្នកគ្រប់គ្រងក្រុមហ៊ុនប្រាយស៊ី បាននិយាយនៅព្រឹកថ្ងៃអាទិត្យ កន្លងមកនេះថា ក្រុមហ៊ុនប្រាយស៊ីបានជួលដីប្រជាពលរដ្ឋនៅជាយដែនជាប់ព្រំប្រទល់ប្រទេសវៀតណាម ដាំដំឡូង
មី។
តាមព័ត៌មានបានឱ្យដឹងថា ពេលនេះក្រុមហ៊ុនបានខាតបង់ប្រាក់រាប់ម៉ឺនដុល្លារ ខណៈពេលដែលទឹកជំនន់បានជន់លិចនោះដំឡូងមីមិនទាន់គ្រប់ខែ ត្រូវប្រមូលផល
ទេ តែត្រូវបង្ខំចិត្តឱ្យកម្មករដកយកមើម ដែលមិនទាន់ធំចេញពីភូមិ សាស្ត្រដែលរងគ្រោះ។ លោកលឹម ហុកសេង បានបញ្ជាក់ថា ការដាំដំណាំដំឡូងមីនេះ គឺតាមស្តង់ដារបស់ក្រុមហ៊ុនបានកំណត់យ៉ាងច្បាស់ថា ដំឡូងមីដាំរយៈពេល៨ទៅ១០ខែទើបមើមដំឡូងមានម្សៅអាចយកប្រើការកើត តែឥឡូវនេះដំឡូងទើបតែបានរយៈពេល៥
ខែ ប៉ុណ្ណោះត្រូវទឹកជំនន់ជន់លិច បណ្តាលឱ្យខូចខាតទាំងស្រុង។ លោកមេការរូបនោះបានបន្តថា បើកុំតែជួបគ្រោះមហន្តរាយ ខាងក្រុមហ៊ុនត្រូវការជួលកម្មករជាច្រើននាក់មកធ្វើការ នឹងអាចទទួលកម្រៃច្រើនជាងទៅធ្វើការនៅក្រៅប្រទេស។ បុរសម្នាក់បានលើកដំឡូងមីបង្ហាញដោយការសោកស្តាយពីការខូចខាត ហើយនិយាយថា បើទឹកលិចហើយមិនដកចេញពិតជាស្អុយរលួយចោលឥតប្រយោជន៍។
បុរសអ្នកដក ដំឡូងនិយាយថា ចំពោះមើមដំឡូងតូចៗ នេះប្រហែលជាក្រុមហ៊ុនយកទៅកិនលាយធ្វើជាចំណីសត្វ។
លោកអភិបាលខេត្តខុយ ឃុនហ៊ួរ មានប្រសាសន៍ក្នុងពិធីចែកអំណោយដល់ពលរដ្ឋ
រងគ្រោះដោយទឹកជំនន់ កាលពីពេលថ្មីៗនេះថា ទឹកនៅតែឡើងរហូតមិនស្រកសោះដូច្នេះការចែកអំណោយនៅតែចែកជូនបន្តហើយប្រមុខរាជរដ្ឋាភិបាលកំពុងយកចិត្តទុក្ខដាក់ជាខ្លាំងពី គ្រោះមហន្តរាយទាំងឡាយ៕
No comments:
Post a Comment