Monday, October 10, 2011

ទឹក​ជំនន់​ផ្ដាច់​ជីវិត​មនុស្ស​២០៧​នាក់​ហើយ

ផ្សាយថ្ងៃទី១០-១០-២០១១:  ដកស្រង postkhmer


ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​
មហន្តរាយ​របស់​ប្រទេស​កម្ពុជា បាន​ប្រកាស​
នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​
គ្រោះ​ថ្នាក់​នានា​ពាក់​ព័ន្ធ​នឹង​ទឹក​ជំនន់ បាន​
កើន​ឡើង​ដល់ ២០៧​នាក់​ហើយ ដោយ​ក្នុង​នោះ​មាន​ក្មេង​ចំនួន ៨៣​នាក់ នៅ​តាម​បណ្ដា
​ខេត្ត​ចំនួន ១៧​នៅ​ទូទាំង​ប្រទេស​ដែល​រង​ផល​
ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់ដ៏​អាក្រក់​បំផុត​នៅ​ក្នុង
​រយៈ​ពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

ស្ថាប័ន​ត្រួត​ពិនិត្យ​លើ​គ្រោះ​មហន្តរាយ​ធម្មជាតិ​មួយ​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ស្រូវ​ស្រែ​ជាង ១​សែន​ហិកតា ត្រូវ​បាន​ទឹក​ជំនន់​បំផ្លិច​បំផ្លាញ ហើយ​ស្រូវ​ទំហំ​​ ៣​សែន​ហិកតា​ទៀត កំពុង​ស្ថិត​នៅ​ក្រោម​ទឹក​ជំនន់ ខណៈ​ពេល​ប្រជាជន​កម្ពុជា​ជាង ៣​សែន​
គ្រួសារ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទៅ​កាន់​ទីទួល​សុវត្ថិភាព៕

No comments: