ថៃ ទុក្ខជាន់លើទុក្ខ!
ផ្សាយថ្ងៃទី២៦-១០-២០១១: ព័ត៌មានអន្ដរជាតិដកស្រង news.sabay
ខណៈដែលទឹកជំនន់កំពុងវាយលុក
ក្រុងបាងកក និងបណ្ដាខេត្តមួយភាគ
បីនៅប្រទេសថៃ ពួកឧទ្ទាមផ្ដាច់ខ្លួននៅ
ភាគខាងត្បូងប្រទេស បានបំផ្ទុះគ្រាប់
បែកជាង១០គ្រាប់ នៅទីរួមខេត្ត យ៉ាឡា ដែលបានបណ្ដាលឲ្យជនស៊ីវិល ពីរនាក់
ស្លាប់និងជាង៤០នាក់ផ្សេងទៀត
រងរបួស។
គ្រាប់បែកបានផ្ទុះជាបន្តបន្ទាប់ នៅ
កន្លែងផ្សេងៗគ្នាចាប់ពីម៉ោង ៦:៥០ល្ងាច។
មន្ត្រីប៉ូលិសម្នាក់ បានរៀបរាប់ថា គ្រាប់បែកទីមួយបានផ្ទុះកាត់ផ្លូវ ស្រៀ ពូត្រា ក្បែរផ្សារចាស់មួយ ដោយបានសម្លាប់មនុស្សពីរនាក់, គ្រាប់បែកទីពីរផ្ទុះនៅ ផាកវីយូ, ទីបីនៅសណ្ឋាគារ យ៉ាឡារាំ, ទីបួននៅភោជនីយដ្ឋាន រ៉ាម៉ាកាហ្វេ, ទីប្រាំក្បែរហាងលក់ម្ហូប សែប, ទីប្រាំមួយនៅកន្លែងលក់ផ្លែឈើក្នុងផ្សារមឿងម៉ៃ, ទីប្រាំពីរនៅស្ថានីយចាក់សាំង Esso, ទីប្រាំបីខាងមុខការិយាល័យអប់រំ, ប្រាំបួន
ហាងសម្ភារៈប្រើប្រាស់ក្នុងការិយាល័យ, ទីដប់នៅខាងក្រោយសាលាក្រុង និងទីដប់មួយនៅផ្លូវ ថា សាប។
គ្រាប់បែកទាំងនេះបានបំផ្លាញបណ្ដាញ Signal ទូរស័ព្ទគ្រប់ប្រព័ន្ធទាំងអស់ និងបាន
ធ្វើឲ្យក្រុងយ៉ាឡាដាច់ភ្លើង ស្ទើរពេញមួយក្រុង។
ពួកឧទ្ទាមបំផ្ទុះគ្រាប់បែក កាលពីថ្ងៃ អាទិត្យ នៅណារ៉ាធីវ៉ាត់ សម្លាប់មនុស្ស៧នាក់
និងរបួស៧នាក់ តាមប្រភពផ្សេងទៀតបានបញ្ជាក់ថា គេឃើញមានវត្ថុគួរឲ្យសង្ស័យ
ជាច្រើននៅកន្លែងផ្សេងគ្នា។
ភាគខាងត្បូងនៃប្រទេសថៃ ប្រឈមមុខជារឿយៗ នឹងអំពើភេរវកម្មដ៏កាចសាហាវ បង្កឡើងដោយពួកឧទ្ទាម ដែលទាមទារផ្ដាច់ទឹកដី តំាងពីឆ្នាំ២០០៤មកម្ល៉េះ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ដែលប្រទេសថៃកំពុងរងគ្រោះទឹកជំនន់នេះ ពួកឧទ្ទាមបានវាយប្រហារជាបន្តបន្ទាប់ ជាក់ស្ដែង កាលពីយប់ថ្ងៃអាទិត្យ២៣តុលា នៅខេត្តណារ៉ាធីវ៉ាត់ ភាគខាងត្បូង បានទទួលរងការវាយប្រហារដ៏ព្រៃផ្សៃ ដែលបណ្តាលឲ្យមនុស្សស្លាប់យ៉ាងតិច៧នាក់ និង៧នាក់ទៀតត្រូវរបួសដោយ រលាកភ្លើង ខណៈដែលទឹកជំនន់បានសម្លាប់ប្រជាជនអស់ប្រមាណ៣៧៣ នាក់ និងបាត់ខ្លួនពីរនាក់៕
No comments:
Post a Comment