លោកស្រីយីងឡាក់ លុបចោលទស្សនកិច្ចទៅបរទេសព្រោះជំនន់
ផ្សាយថ្ងៃទី១០-១០-២០១១: ព័ត៌មានអន្ដរជាតិៈ ដកស្រង postkhmer
ក្រុងបាងកកៈ នាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ ស៊ីណា វ៉ាត្រា កាលពីថ្ងៃអាទិត្យបានប្រកាសលុបចោលដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោកស្រីដើម្បីណែនាំខ្លួនទៅកាន់ម៉ាឡេស៊ីនៅថ្ងៃទី ១១ តុលា និងសិង្ហបុរីនៅថ្ងៃ
ទី១២ តុលា ពីព្រោះតែស្ថានភាព ទឹកជំនន់នៅ
ក្នុងប្រទេសស្ថិតក្នុងកម្រិតគ្រោះថ្នាក់មួយ។
ថ្លែងនៅឯមជ្ឈមណ្ឌលសម្រាលទឹកជំនន់ជាតិនៅព្រលានយន្ត ហោះដនមឿង លោកស្រីយីងឡាក់ បានថ្លែងថា លោកស្រីចង់ព្យាយាមបញ្ចេញទឹក និងជម្លៀស អ្នកដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តភាគកណ្តាល១០ខេត្តមកដាក់រួមគ្នាឲ្យបានពេញលេញ។
ខេត្តទាំង១០ មានអ៊ូថៃថថានី, ឆៃណាត, លុបបុរី, ស៊ីងបុរី, អាងថុង, អាយុធ្យា, នគរសុវណ្ណ, ឆាឆឿងសាវ, ផាធុម ថានី និងនុន្ទបុរី។
នាយករដ្ឋមន្ត្រីរូបនេះ បានថ្លែងថា លោកស្រីចង់ឲ្យខេត្តនីមួយៗមានមនុស្សតែម្នាក់ធ្វើការសម្រេចចិត្ត និងបញ្ជាទប់ទល់ជាមួយរាល់ បញ្ហាទាក់ទងទឹកជំនន់។
ខេត្តនីមួយៗ ត្រូវចាត់ផែនការការពារតំបន់សេដ្ឋកិច្ចរបស់ខ្លួននិងជម្លៀសប្រជាជនពី
តំបន់ទឹកជំនន់គេមិនអាចបញ្ចៀសបាន។
លោកស្រីថ្លែងថា ផែនការនោះត្រូវដាក់ជូនទៅកាន់កិច្ចប្រជុំរបស់មជ្ឈមណ្ឌលជាតិ
សម្រាលគ្រោះទឹកជំនន់។
អ្នកក្រុងបាងកកបានត្រៀមខ្លួនសម្រាប់ទឹកជំនន់ពេញបន្ទុកហើយ កាលពីថ្ងៃសៅរ៍ ខណៈក្រុមអ្នកក្រុងបានចាប់ផ្តើមស្តុកគ្រឿងឧបភោគ-បរិភោគ និងជម្លៀសយានយន្ត
របស់ពួកគេទៅទីសុវត្ថិភាព។
លោកវិបុលសានគួនពង់ បាននិយាយថា មជ្ឈមណ្ឌលសម្រាលមហន្តរាយបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ទឹកជំនន់នៅតែវាយប្រហារ៣០ខេត្ត ហើយចំនួន
អ្នកស្លាប់បានកើនឡើងដល់២៦១នាក់ ក្នុងនោះអ្នកបាត់ខ្លួនមាន៤នាក់៕
No comments:
Post a Comment