Monday, October 24, 2011

បណ្ដា​ប្រទេស​ក្នុង​អាស៊ាន​ជួប​ពិភាក្សា​គ្នា​ក្នុង​សិក្ខា​សាលា​មួយ​ ដើម្បី​ពង្រឹង​វិស័យ​ធានា​រ៉ាប់​រង​បន្ដ​ក្នុង​តំបន់ ​និង​ពិភព​លោក​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​

ផ្សាយថ្ងៃទី២៤-១០-២០១១:   ដកស្រង bayontv


ភ្នំពេញ៖ ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​សហ​ការ​ជាមួយ​វិទ្យា​ស្ថាន​បណ្ដុះ​បណ្ដាល​ និង​ស្រាវ​ជ្រាវ​ធានា​រ៉ាប់​រង​អាស៊ាន ​(RITRI) ​មាន​ទីតាំង​នៅ​ប្រទេស​ម៉ាឡេស៊ី ​និង​ការ​គាំ​ទ្រ​ពី​មជ្ឈមណ្ឌល ​TORONTO​ នៃ​ប្រទេស​កា​ណា​ដា ​បាន​រៀប​ចំ​សិក្ខា​សាលា ​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ធា​នា​រ៉ាប់​រង​បន្ដ​ រយៈ​ពេល​២​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២៤​ដល់ថ្ងៃទី២៧ ​ខែតុលា ​ឆ្នាំ២០១១​ ក្រោម​អធិបតី​ភាព​ឯកឧត្តម ​ម៉ី ​វ៉ាន់​ ប្រធាន​នាយក​ដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ ​តំណាង​ឯក​ឧត្តម​ ឧបនាយក​រដ្ឋ​មន្ត្រីគាត​ ឈន់​។
សិក្ខាសា​លានេះ ​ជាសិក្ខាសាលា​បច្ចេក​ទេស ​ដែល​នឹង​លើក​យក​ប្រធាន​បទ​មួយ​ចំនួន
​ពាក់​ព័ន្ធ​និង​ការ​ត្រួត​ពិនិត្យ​លើ​ការ​ធានា​រ៉ាប់​រង​បន្ដ ​ក្នុង​ទិស​ដៅ​ផ្ដល់​នូវ​ឱកាស​សម្រាប់​ឲ្យ​បញ្ញតិ្ត​ករ​ធានារ៉ាប់រង​មក​ពី​បណ្ដាប្រ​ទេស​ក្នុង​តំបន់​អាស៊ាន​ បាន​ជួប​ជុំ​គ្នា​ ដើម្បី​សិក្សា​ស្វែង​យល់​និង​ចែក​រំលែក​បទ​ពិសោធន៍​អំពី​ការ​អភិវឌ្ឍថ្មីៗ ​នៅ​ក្នុង​វិស័យ​ធានា​រ៉ាប់​រង​បន្ដ​ និង​ដើម្បី​ពង្រឹង​សមត្ថ​ភាព​បញ្ញតិ្ត​ករ​ធានា​រ៉ាប់​រង​អា​ស៊ាន​ឲ្យ​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​វិស័យ​នេះ ​៕

No comments: