Monday, October 24, 2011

ផ្កាយរណប របស់អាល្លឺម៉ង់ អាចធ្លាក់ បោះពួយ យ៉ាងលឿន មកប៉ះនឹង ភពផែនដី

ផ្សាយថ្ងៃទី២៤-១០-២០១១:   ព័ត៌មានអន្ដរជាតិ ដកស្រង dap-news



យោងតាម គេហទំព័រវៀតណាម
“បាវម័រ” ចុះផ្សាយកាលពីថ្ងៃទី ២៣
ខែតុលា ឆ្នាំ ២០១១ ថា មជ្ឈ មណ្ឌល
អវកាសអាល្លឺម៉ង់ ហៅកាត់ “GEC” បានលើកឡើងថា សំណល់ផ្កាយ
រណប នឹងធ្លាក់បោះពួយ យ៉ាងលឿន មកប៉ះនឹងភពផែនដី ហើយនេះ ជាក្ដីរំពឹងមួយ ដែលនឹងមិនយូរនោះទេ ។

មជ្ឈមណ្ឌលខាងលើ បានឱ្យដឹងថា ផ្នែកខ្លះ ជាកាកសំណល់ ផ្កាយរណប របស់
អាល្លឺម៉ង ដែលបានបាញ់បង្ហោះ ឈ្មោះថា “ROSAT ” នឹងរំពឹងថា ធ្លាក់ចុះ មកប៉ះ
ភពផែនដី ដោយមានល្បឿនលឿន ហើយការធ្លាក់ចុះនេះដែរ នឹង ផ្ដើមនៅចន្លោះ
ម៉ោង ៨និង៣០នាទីយប់ និងម៉ោង ១និង៣០នាទី រំលងអធ្រាត ចូលថ្ងៃអាទិត្យ
ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១១ ។

គេបានដឹងថា កាកសំណល់ផ្កាយរណប ដែលត្រូវបោះពួយ ធ្លាក់មកភពផែនដីវិញ មានទម្ងន់ ១.៨៧តោន ស្មើនឹង ១.៧ ម៉ែត្រ ក្នុងមួយតោនដែក ហើយការធ្លាក់ចុះនេះ
បុកដីក្នុងល្បឿនខ្ពស់ ប្រមាណ ២៨០ អឹមភីអេច ស្មើនឹង ៤៥០ ខេភី អេច (រង្វាស់រង្វាល់ល្បឿន ទម្ងន់ក្នុងមួយម៉ោង ដែលសម្ពាធធ្លាក់ចុះ ពីលើមកក្រោម) ។

សូមបញ្ជាក់ថា ផ្កាយរណបខាងលើ បានដំណើរការ នៅជុំវិញដងតារាវិថី ក្នុងរយៈ
ពេល ៩០នាទីម្ដងៗ ដោយជា ប្រភេទផ្កាយរណបមួយ ដែលអាចបម្រើដល់ក្រុម
ហ៊ុន សហគ្រាស ជាច្រើន ក្នុងនោះរាប់បញ្ចូល ទាំងនៅតំបន់ប៉ូល អាមេរិកខាង
ជើង អាមេរិកខាងត្បូង អឺរ៉ុប អាហ្វ្រិក រួមទាំងអាស៊ី ផងដែរ ។

លោក អង់ដ្រេ ស្កូត “Andreas Schuetz ” អ្នកនាំពាក្យ មកពីមជ្ឈមណ្ឌលខាងលើ បានលើកឡើងថា “យោងតាម ទិន្នន័យ ដែលយើងទទួលបាន នាពេលថ្មីៗនេះ យើងរំពឹងថា កាកសំណល់ផ្កាយរណបនេះ មិនប៉ះពាល់ ឬបង្កការខូច ខាត ទៅលើតំបន់ និងបង្កគ្រោះថ្នាក់ នៅក្នុងបណ្ដា ប្រទេសអឹរ៉ុបនោះឡើយ ក្នុងនោះ
មាន អូស្ដ្រាលី និងអាហ្វ្រិក” ។

លោក បានបន្ថែមថា “ផ្កាយរណប ស្ថិតនៅលើដងតារាវិថី ហើយយើង ក៏បាន
តាមដាន អំពីសភាពការណ៍ នៃការធ្លាក់ ចុះនេះដែរ ដើម្បីបញ្ចៀសបាតុភាព មកលើភពផែនដី និងផ្នែកខ្លះ នៅលើពិភពលោក” ៕

No comments: