Wednesday, October 12, 2011

ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ខេត្ត​កំពត​ទទួល​ជំនួយ​សង្គ្រោះ​បន្ទាន់​ពី​អាជ្ញាធរ​ខេត្ត​

ផ្សាយថ្ងៃទី១១-១០-២០១១:  ដកស្រង bayontv


កំពត៖ ​ប្រជាពល​រដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​និង​កំពុង​ជន្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ចំនួន​១៧២​គ្រួសារ​ ក្នុង​នោះ​មក​ពី​ឃុំ ​ត្នោត​ចុង​ស្រងើ​ចំនួន​១៣៩​គ្រួសារ ​និង​ឃុំ​ព្រៃ​ទន្លេ​ចំនួន​៣៣​គ្រួសារ​ បាន​ទទួល​អំណោយ​សង្ត្រោះ​បន្ទាន់​ពី​ប្រតិភូ​អាជ្ញាធរ​ខេត្ត​កំពត ​ដែល​ដឹក​នាំ​ដោយ​ឯកឧត្តម​ខូយ ​ឃុនហួរ​អភិបាល​នៃ​គណៈអភិបាល​ខេត្ត​កំពត​ និង​លោក​ជំទាវ។ ​
ពិធី​ចែក​អំណោយ​នេះ ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​១០ ​ខែតុលា ​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន
​ មី១កេស​,ប៊ីដុងចំណុះ៣០​លីត្រ​១​ កៅ​ស៊ូតង់១​,មុង១,​ខោអាវ១កំប្លេរ​,សាប៊ូម្សៅ១គ.ក្រ​,ថ្នាំក្លូរ៉ាមីន​សំរាប់​ដាក់​ទឹក​សំលាប់​មេរោគ​និង​ថ្នាំ​អាល់ប៊ែត​មួយ​ចំនួន​ទៀត​ផង​។​ទន្ទឹមនេះដែរ ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ខេត្ត​ក៏​បាន​ចែក​ជូន​នូវ​សំភារៈ​ចាំ​
បាច់​មួយ​ចំនួន​ផ្តល់​ជូន ​និង​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ ព្រម​ទាំង​ពិនិត្យ​ជំងឺ​ជូន​ប្រជាពល​រដ្ឋ ​និងកុមារ​ដែល​បាន​និង​កំពុង​រស់​នៅ​តាម​ទីទួល​សុវត្ថិ​ភាព​នានា។ ​
ក្នុង​ប្រសាសន៍​សំណេះ​សំណាល​ឯកឧត្តម ​អភិបាល​ខេត្ត​ ខូយ​ ឃុនហួរ ​បាន​ណែនាំ​
ដល់​មន្ត្រី​ជំនាញ​គ្រប់​អង្គភាព​ត្រូវ​ចុះ​តាម​ដាន​ស្ថានភាព​ទឹក​ជំនន់​ជា​ប្រចាំ​និង​រាយ​ការណ៍​ជា​បន្ទាន់​ដើម្បី​មាន​វិធាន​ការណ៍​ដោះ​ស្រាយ​ជួយ​បាន​ទាន់​ពេល​វេលា​ ពិសេស​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​សុខ​ភាព​របស់​ប្រជាពល​រដ្ឋ​ក្នុង​តំបន់​មាន​ទឹក​លិច​ទាំង
​អស់​ក្នុង​ខេត្ត​។
ឯកឧត្តម ​បាន​ក្រើន​រំលឹក​ដល់​មាតា​បិតា ​និង​អាណាព្យា​បាល​កូន​ចៅ​ទាំង​អស់ ​សូម​ឱ្យ​រស់​នៅ​មាន​អនាម័យ​ជា​ប្រចាំ​ ដោយ​ហូប​ស្អាត,​រស់​នៅ​ស្អាត​ដើម្បី​ជៀស​វាង​បាន​នូវ​ជំងឺផ្សេងៗ​ដែល​អាច​កើត​ឡើង​ជា​យថា​ហេតុ​និង​ប្រុង​ប្រយ័ត្ន​ជាប់​ជា​មួយ​កូន​ចៅ​កុំ​
ឱ្យ​លេង​ទឹក​ដែល​បណ្តាល​ឱ្យ​បាត់​បង់​ជីវិត​ដោយ​ការ​លង់​ទឹក​។ ​ក្នុង​ឱកាស​នោះ​ ឯកឧត្តម ​និង​លោក​ជំទាវ​បាន​ចូល​រួម​ចែក ​អំណោយ ​និង​ចាក់​ ថ្នាំ​បង្ការ​ដល់​កុមារ​ទាំង​អស់​នៅ​តាម​ទីទួល​សុវត្ថិភាព​ជា​ច្រើន​កន្លែង​ផង​ដែរ​ ៕

No comments: