ប្រជាពលរដ្ឋឃុំពងទឹកទទួលមុងជ្រលក់ថ្នាំរបស់មន្ទីរសុខាភិបាល
ផ្សាយថ្ងៃទី២៣-១១-២០១១: ព័ត៌មាន kepcommunity
ស្ថិតនៅបរិវេណវត្តភ្នំលាវ ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្ដកែប ព្រឹកថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០១១ ប្រជាពលរដ្ឋឃុំពងទឹកទទួលមុងជ្រលក់ថ្នាំ
របស់មន្ទីរសុខាភិបាលខេត្តកែប ចូលរួមដោយលោក លី ហ៊ត មេឃុំពងទឹក
មេភូមិ អនុភូមិ នៃឃុំពងទឹក មន្រ្តីសុខាភិបាល និងប្រជាជនជាច្រើន ។
ក្នុងឱកាសនោះលោក លី ហ៊ត មេឃុំពងទឹកបានមានមតិសំណេះសំណាល និងសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានមុងជ្រលក់ថ្នាំថា ការចែក
មុងជ្រលក់ថ្នាំនេះគឺបងប្អូនទទួលបានគ្រប់ៗគ្នា គឺបានម្នាក់មួយៗ។ បងប្អូនទទួល
មុងជ្រលក់ថ្នាំហើយសូម យកទៅប្រើប្រាស់ទៅតាមការណែនាំរបស់
ក្រសួងសុខាភិបាល គឺមិនត្រូវយកទៅចង់ឱ្យជ្រូក គោដេក មិនត្រូវយកទៅអូសត្រី និងយកទៅបាំងមិនឱ្យទាស៊ីស្រូវទេ ព្រោះមុងនេះបានជ្រលុកថ្នាំអាចការពារបង
ប្អូនពីការមូសខាំបាន។
លោកមេឃុំបានមានមតិឱ្យដឹងបន្តទៀតថា មុងជ្រលក់ថ្នាំនេះ នៅពេលដែល
បងប្អូនទទួលបានហើយ នៅពេលប្រើប្រាស់មិនអស់ សូមរក្សាទុកវាឱ្យបានស្អាត ទុកប្រើប្រាស់នៅថ្ងៃក្រោយទៀត៕
No comments:
Post a Comment