Thursday, November 24, 2011

ជិះ​ម៉ូតូ​ជែក​គេ​ត្រូវ​រថយន្ត​បុក​របួសធ្ងន់​៣​នាក់​​

ផ្សាយថ្ងៃទី២៤-១១-២០១១: ដកស្រង kpt-news


កំពត ​៖​ ហេតុការណ៍​គួរ​ឲ្យ​ញាក់​សាច់​មួយ​បាន​កើត​ឡើង​រវាង​ម៉ូតូ​បុក​ជា​មួយ​រថយន្ត​កូរ៉េ​ដឹក​ដី​មួយ​គ្រឿង​បណ្ដាល​ឲ្យ​ក្មេង​
ស្ទាវ​ជិះ​ម៉ូតូ​៣​នាក់​រង​របួស​យ៉ាង​ដំណំ ​ហើយ​ក្នុង​ចំណោម​នោះ​មាន​២​នាក់​មាន​សង្ឃឹម​រ​ស់​តិ​ច​ណាស់។​

គ្រោះថ្នាក់​ចរាចរ​ខាងលើ​បាន​កើត​ឡើង នៅវេលា​ម៉ោង ៨ព្រឹក ថ្ងៃទី ២៤ ខែ វិច្ឆិកា
ឆ្នាំ ២០១១ ត្រង់ចំណុច​វិទ្យាល័យ​ព្រះបិតា​ជាតិ ស្ថិត​ក្នុងភូមិ អូរ​ច្រ​នឿ​ង ឃុំ កំពង់
ត្រាច​ខាងលិច ស្រុក កំពង់ត្រាច ខេត្ត កំពត។


សាក្សី​បញ្ជាក់​ថា​នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ក្មេង​ស្ទាវ ៣នាក់​ជិះ​ម៉ូតូ​មួយគ្រឿង
​បោះពួយ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន​គួរ​ឲ្យ​ខ្លាច។ លុះ​មកដល់​ចំណុច
កើតហេតុ អ្នកបញ្ជា​ច​ង្កូត​ម៉ូតូ​បាន​បន្ថែម​ល្បឿន​ដើម្បី​ជែង​រថយន្ត​មួយ​គ្រឿង​ដែល​បើក​ស្រប​ទិស​គ្នា​។ តែ​ខណៈ​ពេលនោះ​មាន​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ទៀត​ដឹក​ដី​ចំណុះ ​១​តោន​កន្លះ ធ្វើដំណើរ​បញ្ច្រាស​ទិស​​គ្នា​មកដល់​ល្មម ទើប​ព្រលះ​គ្នា​ប្រាវ​តែម្ដង បណ្ដាល​ឲ្យ​ម៉ូតូ​កៀរ​ជាប់​ក្រោម​រថយន្ត ចំណែក​មនុស្ស​ដែល​ជិះ​ម៉ូតូ​ទាំង៣នាក់​នោះ ហោះ​ប៉ើង​ដូច​ស្លឹកឈើ រួច​ធ្លាក់​ទៅ​លើ​ដី​សន្លប់​ឈឹង​ទាំងអស់គ្នា។ រីឯ​អ្នក​បើកបរ​រថយន្តបង្ក​ក្រោយ​ពេល​ឃើញ​ហេតុការណ៍​មិន​ស្រួល ក៏បាន​គេច​ខ្លួនបាត់​ឈឹងដោយសន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។

លោក សំ​រិ​ទ្ធិ សុគន្ធ អធិការរង​ផ្នែក​ចរាចរ​ស្រុក​កំពង់ត្រាច បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ក្នុងករណី​នេះ​សុទ្ធតែជា​ក្មេង​ស្ទាវ ទី១. ឈ្មោះ អេប វណ្ណៈ ភេទ​ប្រុស អាយុ ១៩ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ​របួសធ្ងន់​ជាងគេ ទី.២ ឈ្មោះ ចាប ថន ភេទ​ប្រុស​អាយុ ១៩ឆ្នាំ របួសស្រាល ទី៣. ឈ្មោះ ម៉ឹង ធាំ ភេទ​ប្រុស អាយុ ១៩ឆ្នាំ របួសធ្ងន់។ អ្នក​ទាំង​បី​មាន​ទីលំនៅ ភូមិ បាយ​ទា ឃុំ ស្វាយ​ទង​ខាងជើង ស្រុក កំពង់ត្រាច ខេត្ត កំពត។ ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1D-6712។ ចំណែក​រថយន្ត​បង្ក ម៉ាក កូរ៉េ ពណ៌​ខៀវ ចំណុះ១តោន​កន្លះ ពាក់​ស្លាក​លេខ​កំពត 2A-1395។ ក្រោយពេល​កើតហេតុ មធ្យោបាយ​ទាំងពីរ​គ្រឿង​ត្រូវ​ប៉ូលិស​អូស​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ដើម្បី​ដោះស្រាយ។ ដោយឡែក​ជនរងគ្រោះ​ទាំង៣នាក់​ត្រូវ​បាន​ក្រុមគ្រួសារ​ដឹក​បន្តទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម៕


</

No comments: