ប៉េអឹមប្រមឹក២នាក់បើកម៉ូតូដេញតាមចាប់រថយន្តដឹកបង្គាទារប្រាក់ជាថ្នូរស៊ីម៉ងត៍១០តោន
ផ្សាយថ្ងៃទី២៨-១០-២០១១: ដកស្រង kampucheathmey

កំពត ៖ មន្ត្រីប៉េអឹមប្រមឹកខេត្តកែប២នាក់ ចាប់រថយន្តដឹងបង្គារបស់ក្រុមហ៊ុនសាន់ទូនត្រេឌីសគ្រុបដោយជំរិតទារស៊ីម៉ងត៍១០តោនជាថ្នូរទឹកប្រាក់ទើបធ្វើការសំរួលគ្នាបានដោយម្ចាស់អះអាងថាក្រុមហ៊ុនមានច្បាប់ទើបមានការទើសសំដីគ្នារហូតអូសរថយន្តយកមកទីកាន់ទីបញ្ជាការកងរាជអាវុធហត្ថទាំងកណ្ដាលយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីថ្ងៃទី២៧ខែតុលាឆ្នាំ២០១១ត្រងចំណុចផ្លូវបទភ្នំលាវប្រមាណ១៥០ម៉ែត្រស្ថិតនៅក្នុង ភូមិភ្នំលាវ ឃុំភ្នំលាវ ស្រុកដំណាក់ចង្អើរ ខេត្តកែប។
យោងតាមសម្ដីពីអ្នកបើករថយន្តទូរីដឹកផលអនុផលជលផលឈ្មោះ សឹង សារុន បានប្រាប់ឲ្យកម្ពុជាថ្មីដឹងថាមុខពេលកើតហេតុនេះមានមន្ត្រីប៉េអឹមប្រមឹក២នាក់បានបើកម៉ូតូសង់មួយគ្រឿងមិនដឹងថាចេញពីគៀនណាទេបើកយ៉ាងលឿនវ៉ាមកឈប់នៅមុខឡានរបស់គាត់
តែសំណាងល្អដែលគាត់បានជាន់ហ្វ្រាំងជាប់។
លោក សឹង សារុន បានបន្តឲ្យដឹងទៀតថាពេលដែលគាត់ឈប់ឡានស្រាប់តែប៉េអឹម២នាក់បានមកសួរគាត់ថាឡាននេះដឹកអីរួចសួររកច្បាប់ពេលគាត់ឲ្យច្បាប់មើលមន្ត្រីប៉េអឹមឈ្មោះ ទួន ប៊ុនថេន មិនព្រមមើលបែរជាយកដាក់ក្នុងខោទោះជានិយាយប្រាប់យ៉ាងណាក៏ដោយថាគាត់ដឹកនេះគឺមានច្បាប់ចុះហេតុអ្វីបានមិនមើលយកដាក់ខោប៉ៅដូច្នេះ។
ប្រភពដដែលបានបន្តឲ្យដឹងថាមិនត្រឹមតែមិនមើលគេបែរជានិយាយថាអញមិនចាំមើលទេចង់លោកណាអនុញ្ញាតក៏អញមិនត្រូវការដឹងអញដឹងតែស៊ីម៉ងត៏១០តោនបាននិយាយគ្នាត្រូវព្រោះការជំរិតទារស៊ីម៉ងត៍ថ្នូរជាទឹកប្រាក់ជនរងគ្រោះបានប្រាប់ថាគាត់មានច្បាប់ចុះបើអាប់បង្គារបស់ត្រូវទទួលខុសត្រូវបែបណាប៉េអឹមនោះឆ្លើយថាបើងាប់រឹតតែល្អហើយក៏បង្ខំឲ្យគាត់បើឡានទៅបន្ទាយប៉េអឹមខេត្តទាំងយប់។ទាក់ទិនរឿងរ៉ាវខាងលើកម្ពុជាថ្មីបានជួបជាមន្ត្រីជលផលសង្កាត់កែបបានប្រាប់ឲ្យដឹងថាករណីមន្ត្រីប៉េអឹមចាប់រថយន្តទូរីសដឹលផលអនុផលនាសាទនេះគឺគេមិនបានសហការជាសមត្ថកិច្ចជំនាញទេកាលពីយប់លុះដល់ម៉ោង១០និង៤០នាទីទើបគេប្រាប់ឲ្យជំនាញសហការប្រគល់មកឲ្យជំនាញ។លោក ភឺន ផល្លា នាយសង្កាត់រដ្ឋបាលជលផលកែបបានបន្តថាលោកចុះមកនេះគឺយកលិខិតចំនួនងាប់ប៉ុន្មានឲ្យដឹងចំនួនព្រោះថាក្រុមហ៊ុនគេនេះគឺមានច្បាប់ចេញពីនាយកដ្ឋានជលផលត្រឹមត្រូវតាមច្បាប់។
ចំណែកម្ចាស់ក្រុមហ៊ុនបានប្រាប់ឲ្យកម្ពុជាថ្មីដឹងថាលោកនិងធ្វើការប្ដឹងទៅតុលាការឲ្យរកយុត្តិធម៌ព្រោះថាក្រុមហ៊ុនលោកមានច្បាប់ត្រឹមត្រូវមិនមែនរកស៊ីខុសច្បាប់តែមន្ត្រីប៉េអឹមដែលបានដឹងហេតុការណ៍នេះបាននិយាយគ្រប់ៗគ្នាថាអ្នកណាធ្វើគេឲ្យអ្នកនោះទទួលកុំដាក់ប៉េអឹមកែបទាំងអស់៕
No comments:
Post a Comment