គម្រោងវិនិយោគ ផ្ទាល់ពីបរទេស, ការនាំចេញ, ភ្ញៀវទេសចរណ៍, គម្រោងសាងសង់ របស់កម្ពុជាមានការកើនឡើង
ផ្សាយថ្ងៃទី១២-១០-២០១១: ដកស្រង dap

ភ្នំពេញ៖ គម្រោងវិនិយោគផ្ទាល់ពីបរ
ទេសមកកាន់ កម្ពុជា ការនាំចេញ
ផលិតផលពីកម្ពុជាទៅកាន់ អន្តរជាតិ និងគម្រោងសាងសង់របស់ប្រទេស កំពុងអភិវឌ្ឍន៍មួយនេះ សុទ្ធតែបង្ហាញ
ពីនិន្នាការកើនឡើង គួរឲ្យគត់សម្គាល់
នៅក្នុងឆ្នាំ២០១១នេះ។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការ គណៈរដ្ឋ មន្ដ្រី បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃពុធ ទី១២ ខែតុលា ក្នុងសន្និសីទស្តីពី «ពាណិជ្ជកម្ម និងការវិនិយោគឆ្នាំ២០១១៖ បញ្ហាប្រឈមរបស់ពិភពលោក, ការឆ្លើយតបរបស់
កម្ពុជា» នៅសណ្ឋាគារអ៊ីនធើខនធីណង់តាល់ថា ក្នុងរយៈពេល៨ខែ ដើម
ឆ្នាំ២០១១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តនូវគម្រោងវិនិយោគដោយ
ផ្ទាល់ពីបរទេសចំនួន៨៧គម្រោង ដែលមានតម្លៃ ៥,៦ពាន់លានដុល្លារអាមេរិក
កើនឡើង ២៥០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១០។
លោកបន្តថា គម្រោងវិនិយោគទាំងអស់គឺផ្តោតលើការបង្កើតរោងចក្រ វិស័យ
កសិកម្ម និងទូរគមនាគមន៍។
លោកបានបន្ថែមថា សម្រាប់ការនាំចេញវិញបានកើនឡើង ៤៦ភាគរយ មានទឹក
ប្រាក់ ២,១៥ពាន់ លានដុល្លារ ដោយផលិតផល៨០ភាគរយ នៃការនាំចេញសរុប
មកពីវិស័យវាយនភណ្ឌ ដោយមានការ អនុគ្រោះពន្ធពីសហគមន៍អឺរ៉ុប និងប្រទេស
ជប៉ុន។ ជាងនេះវិស័យកសិកម្មក៏បានជួយជំរុញ នៃការនាំចេញផងដែរនៅឆ្នាំនេះ កម្ពុជាបាននាំចេញស្រូវ អង្ករ ពោត ដំឡូងមី បានកើនឡើងចំនួន ១៨៦ភាគរយ។
រាជរដ្ឋាភិបាលរំពឹងថា ចំណូលបានមកពីភ្ញៀវទេសចរទស្សនា នៅកម្ពុជាក្នុងឆ្នាំ
២០១១ នេះ នឹងកើនឡើងដល់២ពាន់លានដុល្លារ ស្របពេលដែលចំនួនទេស
ចរកើនឡើង១៥ភាគរយ ដែលភ្ញៀវទេសចរអន្តរជាតិជាង៣លាននាក់ គឺកើន
ឡើងចំនួន១៥ភាគរយធៀបនឹងឆ្នាំមុន។
ដោយឡែកទាក់ទងទៅនឹងវិស័យសំណង់ និងអចលនទ្រព្យវិញ ត្រូវបានលោក
ឧបនាយករដ្ឋមន្ត្រី សុខ អាន អះអាងថា នៅឆ្នាំនេះវិស័យសំណង់ និងអចលនទ្រព្យ
បានឆ្លុះបញ្ចាំងពីការកើនឡើងខ្លាំង ដោយសារពីមួយឆ្នាំទៅមួយឆ្នាំ រដ្ឋាភិបាល
បានអនុម័តគម្រោងសាងសង់ ដែលមានការកើនឡើង ៨៤ភាគរយ ដែលមាន
ទឹកប្រាក់ ៧៤៧,៧លានដុល្លារ ដែលបង្ហាញពីការកើនឡើងខ្លាំងបំផុត ចាប់តាំង
ពីមានវិបត្តិហរិញ្ញវត្ថុសកលកាលពី៣ឆ្នាំមុន។
ការងើបឡើងនៃវិស័យនេះ បានឆ្លុះបញ្ចាំងឲ្យយើងផងដែរថា តម្លៃនៃការនាំចូល
គ្រឿងសំណង់ មានការកើនឡើងក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ មានតម្លៃ ៣៥១,៩
លានដុល្លារ បើធៀបនឹង៦ខែ ឆ្នាំមុនមានត្រឹមតែ ៩២,៩លានដុល្លារតែប៉ុណ្ណោះ។
រីឯវិស័យប្រព័ន្ធធនាគារបានបង្កើតបទពិសោធន៍នៃរីកចំរើនដ៏រឹងមាំក្នុងឆ្នាំនេះ ជាមួយអត្រាប័ណ្ណកំចីមានចំនួន១២,៥១ភាគរយ ពោលគឺ ៣,៦ពាន់លានដុល្លារ
|អាមេរិក ហើយអត្រាលូតលាស់ នៃប្រាក់សន្សំ និងការផ្ញើប្រាក់មានចំនូន១១,៤៣
ភាគរយ ស្នើ ៤,៣ពាន់លានដុល្លារអាមេរិក។ បន្ថែមទៀតចំនួនធនាគារក្នុងតំបន់ និងអន្តរជាតិជាច្រើន បានដាក់ដំណើរការនៅក្នុងប្រទេសកម្ពុជា៕
No comments:
Post a Comment