Thursday, October 27, 2011

សម្តេចតេជោ ជួបពិភាក្សាការងារជាមួយ ប្រធានអង្កការកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ ប្រចាំកម្ពុជា

ផ្សាយថ្ងៃទី២៧-១០-២០១១:   ដកស្រង tvk.gov


ក្នុងជំនួបពិភាក្សាជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ
រាជរដ្ឋាភិ​បាល​កម្ពុជា ដែលធ្វើឡើងនៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៧តុលា ឯក
ឧត្តម Douglas Broderick ប្រ​ធានតំណាងអង្គការកម្មវិធីអភិវឌ្ឍ អង្គការសហប្រជា
ជាតិប្រចាំកម្ពុជា មានប្រសាសន៍ ជំរាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ពីកំណើន
សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចិរភាព បញ្ហាសុខ​ភាព និងការអប់រំ បញ្ហា
សមភាព យេនឌ័រ បញ្ហាអភិបាលកិច្ច និងការគាំពារសង្គម របស់ប្រទេស​កម្ពុជា។ ក្នុងជំនួបពិភាក្សានោះដែរ ឯកឧត្តម Douglas Broderick មានប្រ​សាសន៍ថ្លែងនូវ​អំណរ​គុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើការគាំ
ទ្រដល់សកម្មភាព​របស់អង្គការកម្មវិធី អភិវឌ្ឍសហប្រជាជាតិនៅកម្ពុជាពិសេសបាន
ធ្វើការប្តេជ្ញាចិត្ត​បន្តធ្វើការ​ សំរាប់​ជួយដល់ប្រទេសកម្ពុជាជាបន្តទៅទៀត។

ជាមួយនិងគ្រោះ ធម្មជាតិ ដែលកំពុងយាយីមកលើ​ជីវភាពរស់នៅ របស់ប្រជាពល
រដ្ឋកម្ពុជា ឯកឧត្តម Douglas Broderick មានប្រ​សាសន៍ថា អង្គការ សហ ប្រជាជាតិ បានសំរេចផ្តល់ជំនួយមានទឹកប្រាក់៤លានដុល្លាសហរដ្ឋអាមេរិក សំរាប់ជួយដល់ ជនរងគ្រោះ ដោយគ្រោះធម្មជាតិទឹកជំនន់ ក្នុងប្រទេសកម្ពុជា។

ជាមួយនិងក្តីកង្វល់របស់សហគមន៍អន្តរជាតិ ចំពោះស្ថានភាពទឹកជំនន់ក្នុង
ប្រទេសកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសា សន៍ថា យន្តការនៃការ
ជួយសង្រ្គោះប្រជាពលរដ្ឋរង​គ្រោះ ដោយគ្រោះធម្មជាតិទឹកជំនន់ក្នុងឆ្នាំ២០១១
នេះ មានភាពរហ័សលឿនជាង បើ ប្រៀបធៀបទៅនឹង គ្រោះធម្មជាតិទឹកជំនន់ក្នុង
ឆ្នាំ២០០០ ព្រោះថាយន្តការបានរៀបចំឡើង មាន២ដំណាក់កាល ក្នុង នោះទី១ ដំណាក់ ការជួយសង្រោះបន្ទាន់ដល់ ប្រជាជនដែលទទួលរងផលប៉ះពាល់ មកកាន់ទី​ទួលសុវត្តិភាព និងទី២វិធានការស្តារឡើងវិញ ក្នុងនោះមាន ការស្តារ
ឡើងវិញនូវដំណាំ របស់ប្រជា ពលរដ្ឋដែលទទួលផលប៉ះពាល់ និងវិធានការ
ស្តារហេដ្ឋារចនាសម្ពន្ធ័រូបវន្ត័ ក្នុងនោះផ្លូវលំ​ប្រមាណ ជាង២ពាន់គីឡូម៉ែត្រ ត្រូវ
ទទួលរងនូវការខូចខាតដោយទឹកជំនន់ជន់លិច យ៉ាងធ្ងន់ធ្ងរ។ ជាមួយគ្នានេះ សម្តេចតេជោ មានប្រសាសន៍ ថ្លែងនូវអំណរគុណចំពោះ ជំនួយ៤លានដុល្លា
អាមេរិក ដែលអង្គការសហប្រជាជាតិ ផ្តល់ដល់ជនរងគ្រោះដោយគ្រោះធម្មជាតិ ទឹកជំនន់របស់​ប្រទេស​កម្ពុជា​ និងបានស្នើឲ្យប្រើប្រាស់ជំនួយទាំងអស់នោះ ឲ្យបានរហ័សនិងចំទិសដៅ ពិសេស ស្នើដល់ថ្នាក់ដឹកនាំ របស់អង្គការកម្មវិធី អភិវឌ្ឍសហប្រជាជាតិ ប្រចាំកម្ពុជា បន្តសហការជាមួយ​និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈយន្តការ ដែលមានស្រាប់ ព្រោះថាអង្គការ សហ ប្រជាជាតិប្រចាំ កម្ពុជា គឺជាមិត្តចាស់របស់ប្រទេសនិងប្រជាជនកម្ពុជា ហើយជំនួបថ្ងៃនេះមិនមែន
ជាជំនួបដើម្បី ស្វែងរកការងារថ្មីទេ ប៉ុន្តែវា គឺជាជំនួបដើម្បីពង្រីកនិងពង្រឹង
សហប្រតិបត្តិការជាមួយគ្នា ឲ្យកាន់តែ ជិតស្និតទ្វេឡើងថែមទៀតតែប៉ុណ្ណោះ៕

No comments: