Tuesday, October 4, 2011

អ្នក​ស្លាប់​ដោយ​ទឹក​ជំនន់​ឡើង​ដល់​២២៤​នាក់​ហើយ​នៅ​ថៃ

ផ្សាយថ្ងៃទី០៤-១០-២០១១:  អន្ដរជាតិ :ដកស្រង postkhmer


បាងកកៈ ប្រជាជន​ថៃ​ចំនួន ២២៤​នាក់ ត្រូវ​បាន​គេ​អះ​អាង​ថា​បាន​ស្លាប់ និង ២​នាក់​ទៀត​នៅ​កំពុង​បាត់​ខ្លួន​នៅ​ឡើយ​នៅ​ក្នុង​ទឹក​ជំនន់ ដែល​បាន​ជន់​លិច​បណ្ដា​ខេត្ត​ជា​ច្រើន​របស់​ប្រទេស​ថៃ​អស់​រយៈ​ពេល​ជាង ២​ខែ​មក​នេះ។ នេះ​ដោយ​យោង​តាម​នាយកដ្ឋាន​បង្ការ​ និង​កាត់​បន្ថយ​គ្រោះ​មហន្តរាយ ​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ។

នាយកដ្ឋាន​នេះ បាន​និយាយ​ថា ទឹក​ជំនន់​នៅ​តែ​​បន្ត​លិច​លង់​ស្រុក​ចំនួន ១៧៨ នៃ​ខេត្ត​ចំនួន ២៥ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រជាជន​ជាង ២,៤​លាន​នាក់៕

No comments: