ទំព័រដើម
ទំព័រដើម
សុខភាព
ចំណេះដឹង
អំពីខ្ញុំ
កំសាន្ដ
Wednesday, August 31, 2011
សំណល់កាសែតអាចចម្រាញ់ជាប្រេងបាន?
ផ្សាយថ្ងៃទី៣១-០៨-២០១១
អន្ដរជាតិ
ដកស្រង
sabay
ក្រុមអ្នកវិទ្យាសាស្ត្រ ប្រចាំសាកលវិទ្យាល័យTulane របស់សហរដ្ឋអាមេរិក
កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមអ្នកស្រាវជ្រាវប្រចាំសាកលវិទ្យាល័យTulane ដែលមានទីតាំងស្ថិតនៅទីក្រុង ញូអៀឡេនស៍ រដ្ឋឡូសៀនណា សហរដ្ឋអាមេរិក បានចេញសេចក្ដីប្រកាសជាសាធារណៈថា ក្រដាសកាសែតចាស់ៗអាចចម្រាញ់ចេញជាប្រេងជីវឥន្ធនៈ ប្រើជំនួសឥន្ធនៈបាន។
អានអត្ថបទពេញ Read more »
ជម្ងឺផ្កាសាយបក្សីវិវត្តន៍ប្រែប្រួលថ្មីវាយប្រហារចិន និងវៀតណាមបង្កឲ្យមានការភ័យខ្លាច
ផ្សាយថ្ងៃទី៣១-០៨-២០១១
អន្ដរជាតិ
ដកស្រង
kohsantepheapdaily
សញ្ញានៃជំងឺផ្កាសាយបក្សីបានលេចចេញថ្មី ក្នុងនាមជាជំងឺប្រភេទថ្មី ដែលវ៉ាក់សាំងមិនអាច
ការពារបាន និងអាចរីកសាយភាយក្នុងទ្វីបអាស៊ី នេះបើតាមការប្រមាណរបស់អង្គការសហ
ប្រជាជាតិ។ មន្ត្រីបសុពេទ្យបាននិយាយថា មានការលេចឡើងជាថ្មីក្នុងប្រទេសវៀតណាម និង
ចិន ហើយវានឹងបង្កភាពគ្រោះថ្នាក់ដល់មនុស្សដែលមិនអាចនឹកស្មានដល់។
អានអត្ថបទពេញ Read more »
ការចុះត្រួតពិនិត្យព្រំប្រទល់របស់ស្រុកដំណាក់ចង្អើរ
ផ្សាយថ្ងៃទី៣០-០៨-២០១១
ដោយ kepcommunity
លោក ទេព យុទ្ធី អភិលបាលស្រុកដំណាក់ចង្អើរខេត្ដកែប ដឹកនាំកម្លាំងអធិការដ្ឋាន កម្មាំងបញ្ជាការដ្ឋាន កងរាជវុធហត្ថ កម្លាំផ្នែកសិករង ការិយាល័យចំនុះឱ្យសាលាស្រុក និងការិយាល័យជុំវិញស្រុកដំណាក់ចង្អើរ ព្រមទាំងលោកមេឃុំ និងជំទក់ឃុំ ចុះត្រួតពិនិត្យព្រំប្រទល់ភូមិចំការបី ភូមិចំការចេក និងភូមិអន្ទង់ស ប្រព្រឹត្តិឡើងនា
ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១១។
អានអត្ថបទពេញ Read more »
ភាពក្រីក្រនៅក្នុងប្រទេសកម្ពុជានៅសល់ប្រមាណជា២៥,៨ភាគរយ
ផ្សាយថ្ងៃទី៣០-០៨-២០១១
ដកស្រងពី
everyday.com
ការសិក្សាមួយដែលធ្វើឡើងដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេស
កម្ពុជាបានឱ្យដឹងថា ភាពក្រីក្រនៅទូទាំងប្រទេសកម្ពុជាគឺនៅសល់ប្រមាណជា២៥,៨ភាគ
រយតែប៉ុណ្ណោះ ។
អានអត្ថបទពេញ Read more »
Tuesday, August 30, 2011
នាវារុស្ស៊ីចូលចតផែព្រះសីហនុខែកញ្ញា
ផ្សាយថ្ងៃទី៣០-០៨-២០១១
ដកស្រងពី
everyday.com
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជាកាលពីថ្ងៃទី២៩សីហាបាន
ឱ្យដឹងថានាវាកងទ័ពជើង ទឹករុស្ស៊ីប្រចាំនៅ មហាសមុទ្រប៉ាស៊ីហ្វិក នឹងចូលចតនៅឯ
កំពង់ផែក្រុងព្រះសីហនុក្នុងខែកញ្ញាខាងមុខនេះ។សេចក្ដីប្រកាស ព័ត៌មានបានឱ្យដឹង
ថានាវានោះនឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុនៅថ្ងៃទី៨ដល់ថ្ងៃទី១៣កញ្ញាក្នុង
គោលបំណងពង្រឹងកិច្ចសហប្រតិបត្ដិការយោធារវាងកងទ័ពជើងទឹកកម្ពុជានិងកងទ័ព
ជើងទឹករុស្ស៊ី។ សេចក្ដីប្រកាសព័ត៌មាន និយាយថានេះជា ការធ្វើទស្សនកិច្ចជាប្រវត្ដិ
សាស្ដ្រមួយរបស់កង ទ័ពជើងទឹករុស្ស៊ីមកកាន់ កម្ពុជាហើយជាការកត់សម្គាល់នូវការ
បើកទំព័រថ្មីនៃទំនាក់ទំនងយោធារវាងកម្ពុជានិងរុស្ស៊ី៕
ស្ថានការណ៍នៅព្រំដែនធូរស្រាលបន្ទាប់ពីថៃប្ដូរអ្នកដឹកនាំថ្មី
ផ្សាយថ្ងៃទី៣០-០៨-២០១១
ដកស្រងពី
rfa
០៦-កុម្ភៈ-២០១០: ទាហានខ្មែរនៅខ្សែត្រៀមតាមកំពែង
ខាងមុខនៃប្រាសាទព្រះវិហារ ក្នុងខែត្រព្រះវិហារ
បន្ទាប់ពីប្រទេសថៃ បានផ្លាស់ប្ដូរមេដឹកនាំថ្មីកាលពីពេលថ្មីៗនេះ ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-ថៃ ហាក់មានភាពល្អប្រសើរឡើងវិញ ហើយស្ថានការណ៍សន្តិសុខមួយចំនួនទៀតដែលធ្លាប់តែតានតឹងនៅតាមព្រំដែននៃប្រទេសទាំងពីរ ក៏ហាក់ដូចជាបានធូរស្រាលឡើងវិញដែរ។
មេបញ្ជាការយោធាខ្មែរដែលប្រចាំនៅព្រំដែនកម្ពុជា-ថៃ បានឱ្យដឹងថា ស្ថានភាពប្រឈមមុខដាក់គ្នារវាងកងទ័ពខ្មែរ-ថៃ នៅតាមចំណុចព្រំដែនជាច្រើនកន្លែងក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលធ្លាប់តែតានតឹងយ៉ាងខ្លាំងក្នុងរឿងជម្លោះព្រំដែនកន្លងទៅ បានធូរស្រាលយ៉ាងច្រើននៅពេលបច្ចុប្បន្ននេះ។
អានអត្ថបទពេញ Read more »
ចិន និងវៀតណាមសន្យាដោះស្រាយទំនាស់នៅសមុទ្រចិនខាងត្បូងតាមផ្លូវចរចា
ផ្សាយថ្ងៃទី៣០-០៨-២០១១
អន្ដរជាតិ
ដកស្រងពី
kohsantepheapdaily
ចិន និងវៀតណាមបានសន្យាដោះស្រាយទំនាស់នៅសមុទ្រចិនខាងត្បូងតាមផ្លូវចរចា បន្ទាប់ពីការជួបគ្នាកាលពីថ្ងៃទី២៩ សីហា នៅទីក្រុងប៉េកាំងរវាងរដ្ឋមន្ត្រីការពារជាតិចិន លោក LIANG GUANGLIE និងអនុរដ្ឋមន្ត្រីការពារជាតិវៀតណាម លោកង្វៀន ជីវិញ។
អានអត្ថបទពេញ Read more »
នាវាជិត2000គ្រឿងវិលចូលកំពង់ផែក្រោយព្យុះណានម៉ាដុលជិតមកដល់ភាគខាងកើតចិន
ផ្សាយថ្ងៃទី៣០-០៨-២០១១
អន្ដរជាតិ
ដកស្រងពី
kohsantepheapdaily
នាវាចំនួនជាង១.៨០០គ្រឿងបានវិលចូលកំពង់ផែវិញក្នុងខេត្តហ្វូជាន(ភាគខាងកើតចិន) ខណៈដែលព្យុះទីហ្វុងឈ្មោះណានម៉ាដុលបោកបក់ជិតមកដល់។ គេបានចេញការប្រកាសអាសន្នកម្រិតខ្ពស់បំផុតគឺការប្រកាសអាសន្នក្រហមដើម្បីប្រមូលនាវាទាំងអស់មកកាន់កំពង់ផែវិញ។ នេះជាការប្រកាសរបស់មន្ទីរកិច្ចការសមុទ្ររបស់ខេត្តហ្វូជាន។
អានអត្ថបទពេញ Read more »
ប្រទេសវៀតណាមកាត់បន្ថយតម្លៃប្រេងដើម្បីទប់ទល់សំពាធអតិផរណា
ផ្សាយថ្ងៃទី៣០-០៨-២០១១
អន្ដរជាតិ
ដកស្រងពី
kohsantepheapdaily
ប្រទេសវៀតណាមបានសម្រេចកាត់បន្ថយតម្លៃប្រេងឲ្យបានយ៉ាងហោចណាស់ពី២,៣ភាគរយ បន្ទាប់ពីអតិផរណារបស់ប្រទេសកើនឡើងខ្ពស់សម្រាប់រយៈពេល៣ខែ។
តម្លៃប្រេង៩២RON ដែលទទួលបានការពេញនិយមបំផុតបញ្ចុះត្រឹម២០.៨០០ដុងប្រហែល១ដុល្លារក្នុងមួយលីត្រ ចាប់ពីម៉ោង៩ព្រឹកក្នុងប្រទេសវៀតណាម ចុះពីតម្លៃ២១.៣០០ដុង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរដ្ឋ។ ប្រេងម៉ាស៊ូតមានតម្លៃ២០.៨០០ដុងក្នុងមួយលីត្រ ចុះពីតម្លៃ២១.០០០ដុង ចំណែកប្រេងកាតមានតម្លៃត្រឹមតែ២០.៥០០ដុងក្នុងមួយលីត្រ ចុះពី២០.៨០០ដុង។
អានអត្ថបទពេញ Read more »
វគ្គផ្សព្វផ្សាយច្បាប់ការងារ
ផ្សាយថ្ងៃទី២៩-០៨-២០១១
kepcommunity
មន្ទីការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ដកែប បានចុះបើកវគ្គផ្សព្វផ្សាយច្បាប់ការងារ ជូនមន្រ្ដី
រាជ ការ និយោជក និងប្រជាពលរដ្ឋ។ វគ្គផ្សព្វផ្សាយច្បាប់ការងារនេះ ប្រព្រឹត្តិឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១ ស្ថិតនៅស្រុកដំណាក់ចង្អើរ ខេត្ដកែប ។
អានអត្ថបទពេញ Read more »
ផ្លូវជាតិលេខ2និងលេខ3ដែលធ្លាប់ទឹកជន់លិចបច្ចុប្បន្នគ្មានបញ្ហាអ្វីទេ
ផ្សាយថ្ងៃទី២៩-០៨-២០១១
kohsantepheapdaily
ខេត្តតាកែវ ៖ ទោះបីនាប៉ុន្មានថ្ងៃនេះមានភ្លៀងខ្លាំងនិងមានការលិចលង់កន្លែងខ្លះក្តី ក៏នៅខេត្តតាកែវមិនទាន់មានក្តីបារម្ភអំពីទឹកជំនន់លិចផ្លូវជាតិឬក៏ភូមិឋានរបស់ប្រជាពលរដ្ឋឡើយ ប៉ុន្តែរយៈពេល២-៣ថ្ងៃកន្លងមកនេះ សន្ទុះទឹកទន្លេនិងទឹកបឹងតាកែវគឺឡើងខ្លាំង ។
អានអត្ថបទពេញ Read more »
វិស័យទេសចរណ៍ផ្ដល់ការងារធ្វើដល់ពលរដ្ឋកម្ពុជាជាង៥ម៉ឺននាក់
ផ្សាយថ្ងៃទី២៩-០៨-២០១១
everyday.com
វិស័យទេសចរណ៍នៅក្នុងប្រទេសដែលបានរួមចំណែកប្រមាណជា១៣ភាគរយនៃអត្រា
ផលិតផលនៅក្នុងស្រុកសរុបរបស់កម្ពុជានោះបានរួមចំណែកផ្ដល់ការងារធ្វើដល់ប្រជាពល
រដ្ឋប្រមាណជា៥៤.៩៦៥នាក់ ។
អានអត្ថបទពេញ Read more »
គ្រោះថ្នាក់ចរាចររវាងម៉ូតូនិងម៉ូតូសាកកម្លាំងគ្នារបួសធ្ងន់ស្រាល៤នាក់ក្នុងនោះបាត់ខ្លួនម្នាក់
ផ្សាយថ្ងៃទី២៩-០៨-២០១១
kampucheathmey
កំពត ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយបានកើតឡើងគួរអោយរន្ធត់រវាងម៉ូតូនិងម៉ូតូបុកគ្នាយ៉ាងពេញទំហឹងលាន់ដូចរន្ទះផ្អើលហាងស៊ីផឹកទាំងយប់នៅលើកំណាត់ផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ។ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១១ ស្ថិតនៅក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។
អានអត្ថបទពេញ Read more »
ឈ្លោះគ្នាជាមួយប្រពន្ធលោតចូលអណ្តូងទឹកស្លាប់ឥតន័យ
ផ្សាយថ្ងៃទី២៩-០៨-២០១១
kohsantepheapdaily
ខេត្តកំពត ៖
បុរសម្នាក់ក្រោយឈ្លោះប្រកែកជាមួយប្រពន្ធ បានលោតទឹកអណ្តូងសម្លាប់ខ្លួនកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៩ សីហា ២០១១ នេះ ស្ថិតនៅក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ បើតាមអ្នកឆ្លងឆ្លើយព័ត៌មានកោះសន្តិភាពប្រចាំខេត្តកំពត បានបញ្ជាក់ឱ្យដឹងថា បុរសដែលធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួននេះឈ្មោះស៊ុំ ស៊ិន អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ មានមុខរបរជាអ្នកហៅម៉ូយតាក់ស៊ី។
អានអត្ថបទពេញ Read more »
ក្រសួងសុខាភិបាល ព្រមានស្នើ ចាត់វិធានការ រថយន្ដសង្គ្រោះ របស់ឯកជន និងរថយន្ដសង្គ្រោះ ក្លែងក្លាយ
ផ្សាយថ្ងៃទី២៩-០៨-២០១១
dap-news
ភ្នំពេញ ៖
រដ្ឋមន្ដ្រី ក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានចេញ លិខិតព្រមាន និងស្នើទៅអគ្គស្នងការនគរ បាលជាតិ ចាត់វិធានការចំពោះរថយន្ដ សង្គ្រោះរបស់ឯកជន រថយន្ដសង្គ្រោះក្លែង ក្លាយ និងរថយន្ដសង្គ្រោះគ្មានស្លាកលេខ ដែលបានធ្វើសកម្មភាព ទៅដឹកជនរងគ្រោះ នៅតាមទីសាធារណៈ យកទៅព្យាបាលនៅ កន្លែងរបស់ខ្លួន ដែលបានបង្កភាពអនាធិប តេយ្យ និងគ្មានច្បាប់ទម្លាប់យ៉ាងដូច្នេះ។
អានអត្ថបទពេញ Read more »
ភ្ញៀវទេសចរបរទេសចូលវៀតណាមជិត4លាននាក់ក្នុងអំឡុងឆ្នាំ2011
ផ្សាយថ្ងៃទី២៩-០៨-២០១១
អន្ដជាតិ
kohsantepheapdaily
តាមទីភ្នាក់ងារទេសចរណ៍របស់វៀតណាម (VAT) បង្ហើបឱ្យដឹងថា ភ្ញៀវទេសចរបរទេសបានធ្វើដំណើរចូលមកប្រទេសវៀតណាមមានចំនួន៣.៩៦៣.០០០នាក់ ក្នុងឆ្នាំ២០១១ កើនឡើង១៨,៣% ធៀបនឹងឆ្នាំមុន រួមទាំងភ្ញៀវទេសចរក្នុងប្រទេសមានចំនួន២៣លាននាក់ បង្កើតប្រាក់ចំណូលសរុប៨៥លានលានដុង ឬប្រហែល៤.០៨០លានដុល្លារ ។
អានអត្ថបទពេញ Read more »
ព្យុះទីហ្វុងណានម៉ាដូល វាយប្រហារលើច្រកសមុទ្រតៃវ៉ាន់ ញ៉ាំងឱ្យមានរលកធំៗ
ផ្សាយថ្ងៃទី២៩-០៨-២០១១
អន្ដជាតិ
kohsantepheapdaily
យោងតាមមជ្ឈមណ្ឌលជាតិព្យាករណ៍បរិយាកាសសមុទ្ររបស់ចិនថា ព្យុះទីហ្វុងឈ្មោះណានម៉ាដូល NANMADOL បានចុះថយកម្លាំងពីព្យុះទីហ្វុងសាហាវមកព្យុះទីហ្វុងធម្មតា មួយវិញហើយ។
អានអត្ថបទពេញ Read more »
Friday, August 26, 2011
ប្រជុំបូកសរុបការងារអនុស្សារណៈកិច្ចប្រតិបត្ដិការការពារសន្ដិសុខនៅចំនុចព្រំប្រទល់ស្រុកទាំង៥
ផ្សាយថ្ងៃទី២៦-០៨-២០១
kepcommunity
នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១១ សាលាស្រុកដំណាក់ចង្អើរ បានរៀបចំកិច្ចប្រជុំស្ដីអំពី
ផែនការអនុស្សារណៈនៃកិច្ចប្រត្ដិការពារសន្ដិសុខសណ្ដាប់ធ្នាប់នៅចំណុចព្រំប្រទល់ស្រុក
ក្រុងទាំង០៥ ដោយមានការចូលរួមពីសំណាក់លោកអធិការ អធិការងស្រុក ក្រុង មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹក ខេត្តស្រុក កំលាំងប្រដាប់អាវុធ កងរាជអាវុធហត្ថ លោកមេឃុំ មេភូមិ និងមន្រ្តីពាក់ព័ន្ធជុំវិញតំបន់។
អានអត្ថបទពេញ Read more »
នាវាខ្នាតយក្សនាំភ្លៀវអន្តរជាតិជាងពីរពាន់នាក់ចូលមកទស្សនាក្រុងព្រះសីហនុ
ផ្សាយថ្ងៃទី២៦-០៨-២០១
kohsantepheapdaily
ខេត្តព្រះសីហនុ ៖
នាព្រឹកព្រលឹមថ្ងៃទី២៦ សីហា ២០១១ នៅកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ ពោរពេញទៅដោយភ្ញៀវទេសចរអន្តរជាតិប្រមាណ២.៥០០នាក់ បានធ្វើដំណើរចាកចេញពីកំពង់ផែមកដើរកម្សាន្តក្នុងក្រុងព្រះសីហនុ បន្ទាប់ពីនាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿងបានចូលចតកាលពីវេលាម៉ោង៦និង៣០នាទីនៅកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ។
អានអត្ថបទពេញ Read more »
អ្នកនាំពាក្យរដ្ឋាភិបាល៖ សិស្សគ្រប់កម្រិតនៅកម្ពុជាមាន ៣,៥ លាននាក់
ផ្សាយថ្ងៃទី២៦-០៨-២០១
cen.com
ភ្នំពេញ:
លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរាជរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាស ក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook ដ៏ពេញនិយមរបស់លោកថា ចំនួនសិស្សនៅគ្រប់កម្រិត ទូទាំងប្រទេសកម្ពុជា មានចំនួន ៣,៥ លាននាក់។ មានន័យថា ក្នុងចំណោមប្រជាជនកម្ពុជាសរុប ( ជាង១៤ លាននាក់ ) គឺមនុស្ស ៤ នាក់ មានម្នាក់ បានចូលសិក្សា។
ចំនួនសិស្សចូលសាលារៀនខាងលើនេះ ត្រូវបានលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដកស្រង់មកចុះផ្សាយ នៅថ្ងៃទី២៦ សីហា ឆ្នាំ២០១១ ដោយផ្អែកតាមសេចក្តីរាយការណ៍របស់លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា៕
VNដោះលែងអ្នកនេសាទ ខ្មែរ ១០៣.ន
ផ្សាយថ្ងៃទី២៦-០៨-២០១១
posthkhmer
កំពតៈ អ្នកនេសាទកម្ពុជារហូតដល់ ១០៣ នាក់ ត្រូវបានដោះលែងវិញ កាលពីម្សិលមិញ បន្ទាប់ពីនគរបាលវៀតណាម បានចាប់ខ្លួនពួកគេ ពីបទនេសាទខុសច្បាប់ ចូលទៅក្នុងសមុទ្រវៀតណាមប្រហែលជា ១២ គីឡូម៉ែត្រ ពីព្រំដែន។
អានអត្ថបទពេញ Read more »
កម្ពុជា-ថៃព្រមព្រៀងដកទ័ពបណ្តើរៗ
ផ្សាយថ្ងៃទី២៦-០៨-២០១១
posthkhmer
កងទ័ពកម្ពុជា និងថៃ នៅពេលឈរជើងក្បែរប្រាសាទព្រះវិហារ
កាលពីពេលកន្លងមក
ឧត្តមានជ័យៈ មេបញ្ជាការយោធាកម្ពុជា និងថៃ បានព្រមព្រៀងគ្នា ដកកងទ័ព និងពង្រឹងសន្តិសុខ ជាបណ្តើរៗ ពីព្រំដែនទាំងសងខាង ក្នុងកិច្ចចរចាទ្វេភាគីរយៈពេល ២ ថ្ងៃ ដែលបានបញ្ចប់ កាលពីម្សិលមិញ។
អានអត្ថបទពេញ Read more »
តំបន់ភាគខាងត្បូង តំបន់និរតី និងតំបន់មាត់សមុទ្រនៃប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ច្រើនអាច បង្កជាជំនន់ទឹកភ្លៀងនៅចម្លោះថ្ងៃទី២៦-២៨ខែសីហា
ផ្សាយថ្ងៃទី២៦-០៨-២០១១
tvk.com
ភ្នំពេញ៖
ក្រសួង ធនធានទឹកបានប្រកាសថា នៅថ្ងៃទី២៦-២៨ខែសីហា ឆ្នាំ២០១១ ឥទ្ធិពលនៃប្រព័ន្ធ
សម្ពាធទាប ដែលបានកើតឡើងតាំងពីថ្ងៃទី២២ខែសីហានោះ អាចនឹងធ្វើអោយផ្នែកខ្លះនៃ
ព្រះរាជាណាចក្រកម្ពុជា មានតំបន់ភាគខាងត្បូង តំបន់និរតីនិងតំបន់មាត់សមុទ្រមានភ្លៀងធ្លាក់ច្រើន ដែលអាចបង្កអោយមានជំនន់ទឹកភ្លៀងតាមរាជធានីខេត្ត-ក្រុង មួយចំនួនដូចជា រាជធានីភ្នំពេញ កំពង់ស្ពឺ កណ្តាល ព្រះសីហនុ និងកំណាត់ផ្លូវជាតិលេខ៤៕
សិក្ខាសាលាចែករំលែកចំណេះដឹង ស្ដីពី ការក្រប់គ្រងធនធានព្រៃឈើនៅកម្ពុជា
ផ្សាយថ្ងៃទី២៦-០៨-២០១១
TVK
វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ និងសត្វព្រៃឈើនៃរដ្ឋបាលព្រៃឈើ បានធ្វើការចែក រំលែកចំណេះដឹង ស្ដីពី ការគ្រប់គ្រងធនធានព្រៃឈើនៅកម្ពុជា កាលពីពេលថ្មីៗនេះនៅ រាជធានីភ្នំពេញ ដែលមានការឧបត្ថម្ភដោយមជ្ឈមណ្ឌល ស្រាវជ្រាវវិភាគហានិភ័យ នៃវិទ្យា ស្ថានស្ថិតិគណិតវិទ្យា និងសាកលវិទ្យាល័យ Tohoku ប្រទេសជប៉ុន និងការបន្សុំាប្រព័ន្ធអេកូឡូ
អានអត្ថបទពេញ Read more »
៦នាក់ទៀតត្រូវបានសម្លាប់នៅភាគខាងត្បូងថៃ
ផ្សាយថ្ងៃទី២៦-០៨-២០១១
អន្ដរជាតិ
cen.com
ពួកសន្តិសុខស្ម័គ្រចិត្តការពារមូលដ្ឋានបានក្លាយជាគោលដៅនៃការបំផ្ទុះគ្រាប់បែកបង្កប់ក្នុងពេលធ្វើដំណើរ
ការផ្ទុះគ្រាប់បែកបង្កប់តាម ដងផ្លូវបានសម្លាប់បុគ្គលិកសន្តិសុខ៥នាក់ដែលកំពុងធ្វើដំណើរទៅកាន់ កន្លែងបាញ់សម្លាប់មួយនៅថៃខាងត្បូងកាលពីថ្ងៃសុក្រ ចំពេលមានការវាយប្រហារក្នុងអំឡុងពេល
ខែតមអាហាររ៉ាម៉ាដន។
អានអត្ថបទពេញ Read more »
អាមេរិកប្រកាសអាសន្នពីខ្យល់ព្យុះនៅរដ្ឋចំនួន៤
ផ្សាយថ្ងៃទី២៦-០៨-២០១១
អន្ដរជាតិ
nokorwatnews
អាមេរិកបានប្រកាសអាសន្នពីខ្យល់ព្យុះIreneដែលអាចបោះបង់ចូលនៅ លើដីគោករដ្ឋចំនួន៤នៅអាមេរិក ក្នុងនោះមានញូវយ៉ក វើជឺនៀ ញូវជឺស៊ី និងម៉ារី ឡេន ។
រដ្ឋទាំង៤នេះអាចរងផលប៉ះពាល់យ៉ាងធ្ងន់ជាងគេបំផុត ពេលដែលខ្យល់ព្យុះIreneបក់បោកចូលមកដល់
។ តាម ការព្យាករណ៍ នៅថ្ងៃទី២៧ សីហានេះ ខ្យល់ព្យុះនោះនឹងបក់បោកចូលដល់បណ្ដា រដ្ឋខាងលើ ។ ជាមួយនឹងការប្រកាស អាសន្នជាមុន បណ្ដារដ្ឋទាំងនោះនឹងចាត់ វិធានការទប់ស្កាត់ឱ្យបានល្អប្រសើរនិង បញ្ជូនកម្លាំងសម្រាប់ទប់ស្កាត់ហេតុ ការណ៍អាក្រក់កើតឡើងបណ្ដាលមកពី គ្រោះធម្មជាតិខ្យល់ព្យុះ ។ កន្លងមក ដោយសារតែការវាយតម្លៃទាបពីខ្យល់ ព្យុះ ធ្វើឱ្យអាមេរិករងគ្រោះមហន្ដរាយ សោកនាដកម្មយ៉ាងអាណោចអធ័មបំផុត កាលពីឆ្នាំ១៩៣៨ ។
ពេលនេះ ល្បឿននៃខ្យល់ព្យុះIrene គឺ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយ អាចនឹងកើនជាបន្ដបន្ទាប់ដោយពេល នេះកំពុងបក់បោកឆ្ពោះទៅកាន់រដ្ឋកាលី ហ្វ័រនីញ៉ាភាគខាងជើង ហើយបក់បោក ចូលទៅបណ្ដាកោះមុនពេលចូលទៅដី គោកតំបន់បាហាម៉ាស់កាលពីថ្ងៃទី២៥ សីហាកន្លងមក ។
ខ្យល់ព្យុះIreneបក់បោកចូលដីគោក បាហាម៉ាស់មានល្បឿន១១៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយត្រូវគេព្យាករណ៍ថា នឹងបក់បោកចូលទីក្រុងវ៉ាស៊ីនតោននៅ ថ្ងៃទី២៨ សីហា ។ បន្ទាប់មកខ្យល់ព្យុះ នឹងបន្ដបក់បោកចូលទៅកាន់ទីក្រុងញូវ យ៉ក បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជើង ហោះហើរនៅថ្ងៃទី២៨ និងព្រឹកថ្ងៃទី២៩ សីហា ។
តាមការប៉ាន់ប្រមាណពីការខូចខាត ដោយខ្យល់ព្យុះIreneបង្កឡើងមិនគិតពី ការខូចខាតអាយុជីវិតនិងកម្លាំងពល-កម្មមានទឹកប្រាក់រហូតដល់៣៤ពាន់ លានដុល្លារ ហើយអាចកើនដល់១០០ ពាន់លានដុល្លារប្រសិនបើខ្យល់ព្យុះនោះ បក់បោកខុសទីតាំងដែលបានព្យាករណ៍នោះ ៕
Thursday, August 25, 2011
ចោរមួយក្រុម ឆក់របស់ បានសម្រេច ៣ករណី នៅពេលតែមួយ ក្នុងពិធី ខនសឺត តាំងពិព័រណ៍ ពាណិជ្ជកម្ម ផ្សារណាត់ វៀតណាម ក្នុងពហុកីឡដ្ឋាន ខេត្ដកំពត
ថ្ងៃទី២៥-០៨-២០១១
kohsantepheap
daily
កំពត ៖
មានការឆោ ឡោឡើង កាលពី វេលាម៉ោង ៦និង៣០នាទី យប់ថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០១១ នៅក្នុងបរិវេណពហុកីឡ ដ្ឋានខេត្ដកំពត ស្ថិតក្នុងភូមិក្រាំងអំពិល សង្កាត់ក្រាំងអំពិល ក្រុងខេត្ដកំពត នៅពេល ដែលអាជ្ញាធរខេត្ដ បានរៀបចំពិធីសម្ដែង ខនសឺត មានសិល្បករ សិល្បការិនីល្បីៗនៃ ព្រះរាជាណាចក្រកម្ពុជា មកសម្ដែងជូន ប្រជាពលរដ្ឋមើលកម្សាន្ដ និងបង្កើតជាផ្សារ ណាត់មិត្ដភាព កម្ពុជា-វៀតណាម ពិព័រណ៍ ពាណិជ្ជកម្ម មានលក់ដូរគ្រឿងឧបភោគ បរិភោគ និងសម្ភារៈចម្រុះ សម្រាប់ឱ្យមហា
អានអត្ថបទពេញ Read more »
ដឹកថ្មចេញពីភ្នំតាម៉ុកក្រឡាប់រថយន្តធ្លាក់ក្នុងស្រែ
ថ្ងៃទី២៥-០៨-២០១១
kohsantepheap
daily
ខេត្តកំពត ៖
រថយន្តកូរ៉េទម្ងន់២តោនកន្លះមួយគ្រឿងដឹកថ្មចេញពីភ្នំតាម៉ុកបានក្រឡាប់ចាក់ថ្មចោលអស់ទៅក្នុងស្រែ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៣ សីហា នៅកំណាត់ផ្លូវជាតិលេខ៣៣ត្រង់ចំណុចភូមិដំណាក់ក្រឡាញ់ ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច។
អានអត្ថបទពេញ Read more »
ក្រុមហ៊ុនបដិសេធថា គ្មានការខួងភ្នំយកថ្មចេញទឹកនោះឡើយ
ថ្ងៃទី២៥-០៨-២០១១
kohsantepheapdaily
ខេត្តកំពត ៖
ក្រុមហ៊ុនស៊ឹមវុទ្ធី ដែលបានបើកការដ្ឋានជាផ្លូវការរបស់ខ្លួន កាលពីពេលថ្មីៗនេះ នៅភ្នំទ្រូងអណ្តើក ឃុំកំពង់ត្រាច ខាងលិច ស្រុកកំពង់ត្រាច មានព័ត៌មានថា បានជួបនឹងហេតុការណ៍មួយគឺខួងថ្មចេញទឹក។
អានអត្ថបទពេញ Read more »
EU ផ្តល់ជំនួយដើម្បីលើកកម្ពស់សហគមន៍ទេសចរណ៍នៅកម្ពុជា
ថ្ងៃទី២៥-០៨-២០១១
postkmer
ភ្នំពេញៈ
សហភាពអឺរ៉ុប នឹងផ្តល់ជំនួយដល់ប្រទេសកម្ពុជា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងសហគមន៍ក្រីក្រ។
អានអត្ថបទពេញ Read more »
វៀតណាមទទួលនាវាចម្បាំងផលិតនៅរុស្ស៊ី
ថ្ងៃទី២៥-០៨-២០១១
អន្ដរជាតិ
cen
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារថាវៀតណាមបានទទួលនាវាចម្បាំងបំពាក់ដោយកាំជ្រួចបញ្ជាគោលដៅដែលផលិតនៅរុស្ស៊ីចំពេលដែលភាពតានតឹងអំពីដែនកោះនៅក្នុងសមុទ្រចិនខាងត្បូងនៅតែបន្ត។
អានអត្ថបទពេញ Read more »
ឱនភាព ពាណិជ្ជកម្ម របស់វៀតណាម កើនឡើង គិតជាទឹកប្រាក់ ស្មើនឹង ៨០០លានដុល្លារ
ថ្ងៃទី២៥-០៨-២០១១
អន្ដរជាតិ
dap
ហាណូយៈ
យោងតាមទីភ្នាក់ងារ ព័ត៌មាន ចិន ស៊ិនហួ ចុះផ្សាយកាលពីពេល ថ្មីៗនេះថា ឱនភាពពាណិជ្ជកម្ម “ចំណាយ លើសចំណូល “របស់ប្រទេសវៀតណាម នៅ ក្នុងខែសីហា ឆ្នាំ ២០១១ មានសន្ទុះកើន ឡើង គិតជាទឹកប្រាក់ ស្មើនឹង ៨០០លានដុល្លារ សហរដ្ឋអាមេរិក ។
អានអត្ថបទពេញ Read more »
រថយន្តដឹកឈើ3ម៉ែត្រគូបគេយកទៅលាក់ទុកនៅជើងភ្នំបូកគោ
ថ្ងៃទី២៥-០៨-២០១១
kohsantepheapdaily
ខេត្តកំពត ៖
រថយន្តកូរ៉េមួយគ្រឿងគ្មានស្លាកលេខ ដឹកឈើចេញពីឧទ្យានជាតិព្រះមុនីវង្សបូកគោ បានត្រូវមន្ត្រីឈូងសមុទ្រប្រចាំខេត្តកំពត ស្ទាក់ចាប់នៅលើផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ សីហា ។ មិនមានប្រភពព័ត៌មានលម្អិតអំពីកម្លាំងប្រដាប់អាវុធចាប់រថយន្តដឹកឈើចូលក្រុងកំពតនេះទេ ប៉ុន្តែបើតាមព័ត៌មានខ្លះថា មានរថយន្ត២គ្រឿងជាក្រុមអធិការដ្ឋានឈូងសមុទ្រកូនចៅរបស់លោក ជ វ៉ាងលី នាយផ្នែករដ្ឋបាលព្រៃឈើស្រុកឈូក ជាអ្នករៀបចំកម្លាំងនេះឡើង ។
អានអត្ថបទពេញ Read more »
Thursday, August 18, 2011
អាជ្ញាធរព្រមានផាកពិន័យថៅកែណា ដែលនៅតែប្រើកុមារ ក្នុងការដ្ឋានផលិតអំបិល
ថ្ងៃទី១៨-០៨-២០១១
cen.com
កំពត:
សាលាខេត្តកំពត បានដាក់ចេញនូវវិធានការតឹងរ៉ឹងថ្មីមួយទៀត ចំពោះការផាកពិន័យ និយោជក ឬថៅកែ ម្ចាស់ការដ្ឋានផលិតអំបិល ទៅតាមច្បាប់ ស្តីពី ការងារ ក្នុងករណីមានកុមារធ្វើពលកម្ម នៅតាមការដ្ឋានផលិតអំបិលណាមួយនោះ។
អានអត្ថបទពេញ Read more »
លោកថាក់ស៊ីន មកកាន់កម្ពុជាថ្ងៃទី១៩ សីហា ពិភាក្សាបញ្ហាសន្តិសុខតាមព្រំដែន
ថ្ងៃទី១៨-០៨-២០១១
kohsantepheapdaily
ចំពោះការធ្វើដំណើររបស់លោកថាក់ស៊ីន កាន់ប្រទេសកម្ពុជានៅថ្ងៃទី១៩ សីហា ២០១១ ស្អែកនេះ ត្រូវបានលោករដ្ឋមន្ត្រីការពារជាតិថៃ យុទ្ធសក្តិ សាស៊ីប្រាផា បញ្ជាក់ថា គឺដើម្បីចូលរួមប្រជុំស្តីពីសន្តិសុខតាមព្រំដែនជាមួយកម្ពុជា ប៉ុណ្ណោះគ្មានពាក់ព័ន្ធលើហេតុការណ៍ធ្លាក់យន្តហោះស៊ើបការណ៍នោះឡើយ ។ ព័ត៌មានជុំវិញលោកថាក់ស៊ីននោះ មិនត្រូវបានមន្ត្រីកម្ពុជា អះអាងជាផ្លូវការនោះទេ។ ទាក់ទងទៅនឹងព័ត៌មាន លោកថាក់ស៊ីន បានទទួលទិដ្ឋការចូលប្រទេសជប៉ុននោះ លោករដ្ឋមន្ត្រីការពារជាតិថៃរូបនេះប្រាប់ថា មិនបានដឹងទេ ៕
កម្ពុជា រក្សាអតិផរណា ឱ្យនៅត្រឹម ១២ភាគរយ
ថ្ងៃទី១៨-០៨-២០១១
dap-news
ភ្នំពេញ ៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចុះផ្សាយនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១១ ថា កម្ពុជានឹងរក្សានូវអតិផរណា នៅត្រឹម១២ភាគរយ ។ អគ្គនាយកធនាគារជាតិកម្ពុជា ហៅកាត់ “ NBC” លោកស្រី ងួន សុខា បានប្រាប់ដល់ទីភ្នាក់ងារខាងលើថា ធនាគារជាតិកម្ពុជា បានសម្រេចមិនឱ្យ អតិផរណា កើនឡើងខ្ពស់នោះទេ បើសិនជាកើនឡើងអាចត្រឹមតែ ១២-១៦ភាគរយ ប៉ុណ្ណោះ បើទោះបីជាអតិផរណានៅក្នុងស្រុកបន្ដ កើនឡើងជាហូរហែក៏ដោយ ។
អានអត្ថបទពេញ Read more »
មើលទូរទស្សន៍ច្រើន កាត់បន្ថយអាយុ
ថ្ងៃទី១៨-០៨-២០១១
សុខភាព
khmersarika
ការ សិក្សាថ្មីមួយបានធ្វើការព្រមានថា ការមើលទូរទស្សន៍ច្រើនពេក អាចធ្វើឲ្យអ្នកមានអាយុខ្លី ពោលគឺអ្នកនឹងថយអាយុដល់ទៅ៥ឆ្នាំ។ មិនត្រឹមតែការសិក្សានេះទេ ដែលរកឃើញពីផលប៉ះ
ពាល់ដោយសារការមើលទូរទស្សន៍ច្រើនពេកនោះ ការស្រាវជ្រាវមុនៗ ក៏បានបញ្ជាក់ពីផលប៉ះ
ពាល់ចំពោះសុខភាពផងដែរ ដូចជា កើតជំងឺភ្នែក ជំងឺបេះដូង ទឹកនោមផ្អែមក៏ដូចជាការធាត់លើស
ទម្ងន់។
អានអត្ថបទពេញ Read more »
លោកហ៊ូហ្គោឆាវេស ចង់ធ្វើជាតូបនីយកម្មផ្នែកមាស
ថ្ងៃទី១៨-០៨-២០១១
អន្ដរជាតិ
kohsantepheapdaily
ប្រធានាធិបតីវេណេស៊ុយអេឡា លោកហ៊ូហ្គោឆាវេស ប្រកាសកាលពីថ្ងៃទី១៧ សីហា ពីចេតនារបស់លោកធ្វើជាតូបនីយកម្មផ្នែកមាស រួមមានទាំងការជីកយកមាសទាំងការធ្វើអាជីវកម្មដើម្បី
បង្កើនមាស និងរូបិយប័ណ្ណអន្តរជាតិបម្រុងទុករបស់វេណេស៊ុយអេឡា។
អានអត្ថបទពេញ Read more »
វៀតណាម នាំចេញ ត្បូង និងលោហៈ ធាតុ មានតម្លៃ ជាច្រើន ប្រភេទ ទៅបរទេស
ថ្ងៃទី១៨-០៨-២០១១
អន្ដរជាតិ
dap-news
វៀតណាមៈ
យោងតាមគេ ហទំព័រវៀតណាម “បាវម័រ” បានចុះផ្សាយ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១១ ថា វៀត ណាម បាននាំចេញត្បូង និងលោហៈធាតុ មានតម្លៃ ដ៏ច្រើនប្រភេទទៅបរ
ទេស ។
គួររំលឹកថា កាលពីខែមុន ការនាំចេញ ត្បូង និងលោហៈធាតុមានតម្លៃទៅ បរទេស បានកើនឡើង គិតជាទឹកប្រាក់មាន រហូតដល់ ១.១ពាន់លានដុល្លារ សហរដ្ឋអាមេរិក ដែលការនាំចេញនេះ បានជំរុញ ឱ្យពាណិជ្ជកម្មវៀតណាម កើនឡើង គួរឱ្យកត់សម្គាល់ គិតជាទឹកប្រាក់ មានចំនួន ៨៥០លានដុល្លារ ។
នាយកដ្ឋានគយវៀតណាម បានឱ្យដឹងថា ពាណិជ្ចកម្មនៅក្នុងប្រទេសវៀតណាម បាន កើនឡើងគិតជាទឹកប្រាក់មាន ចំនួន ៨៥០ លានដុល្លារ ខណៈដែលការនាំចេញត្បូង និងលោហៈធាតុ មានតម្លៃជាច្រើន ប្រភេទ ត្រូវបាននាំចេញទៅបរទេស និងមានសន្ទុះ កើនឡើងខ្លាំងក្លា គិតចាប់ខែកក្កដា ឆ្នាំ ២០១១ កន្លងមកនេះ ។
អានអត្ថបទពេញ Read more »
បុរសចិនច្រើនលាននាក់នឹងរកប្រពន្ធមិនបានរហូតដល់ឆ្នាំ2020មកពីការបាត់លំនឹងរវាងភេទ
ថ្ងៃទី១៨-០៨-២០១១
អន្ដរជាតិ
kohsantepheapdaily
ពួកអ្នកជំនាញការបានព្រមានថាបុរសចិនជាច្រើនលាននាក់ដែលមានអាយុគ្រប់រៀបការនឹង
ស្ថិតនៅ លីវរហូតដល់ឆ្នាំ២០២០ មកពីការបាត់លំនឹងរវាងភេទ ដែលនិន្នាការនោះនឹងមាន
បញ្ហាចោទលើស្ថិរភាពសង្គម ។ យោងតាមតួលេខរបស់ការិយាល័យស្ថិតិរដ្ឋចិនឱ្យដឹងថា ក្មេងប្រុសដែលមានអាយុក្រោម១៩ឆ្នាំមាន២៣,៧៧លាននាក់ ច្រើនជាងក្មេងស្រីដែលមាន
អាយុស្របាលគ្នាដែលពិតណាស់ នាំឱ្យគេសន្និដ្ឋានបានថា បុរសចិនជាង១០លាននាក់នឹងស្ទើរតែ
ពុំអាចរកប្រពន្ធបាន ។
អានអត្ថបទពេញ Read more »
Friday, August 12, 2011
កម្ពុជានឹងបើកវេទិកាស្រូវអង្ករខែតុលា
ថ្ងៃទី១២-០៨-២០១១
everyday
វេទិកាស្រូវអង្ករកម្ពុជាឆ្នាំ២០១១ ដែលជាវេទិកាមាសសំរាប់ធុរកិច្ចជនផ្នែកស្រូវនិងអង្ករនៅកម្ពុជា
និងនៅលើពិភពលោកគ្រោងនឹងបើកនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១១ ខាងមុខនៅអគារ សន្និសីទ
កោះពេជ្រ រាជធានីភ្នំពេញដោយមានអ្នកចូលរួមជាតិ និងអន្ដរជាតិប្រមាណជាង ៦០០ នាក់។
វេទិកានេះបង្កើតឡើង សំរាប់ការស្វែងយល់ និងរៀនសូត្រនូវវឌ្ឍនភាពប្រជែង និងភាពប្រឈម
របស់ស្រូវអង្ករកម្ពុជាលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅខាងក្នុងស្រុកការសំរបសំរួលពាណិជ្ជ
កម្មដើម្បីនាំចេញទៅកាន់ទីផ្សារអន្ដរជាតិ។វេទិកានេះរៀបចំឡើងដោយសម្ព័ន្ធសមាគមសហគ្រាស
ធុនតូចនិងមធ្យមកម្ពុជា៕
ការនាំចូលប្រេងឥន្ធនៈរបស់កម្ពុជានៅឆមាសទី១កើនឡើងជិត៧២ភាគរយ
ថ្ងៃទី១២-០៨-២០១១
postkhmer
តម្លៃ សាំងនៅស្ថានីយប្រេងតូតាល់។ តម្រូវការប្រើប្រាស់
ប្រេងឥន្ធនៈរបស់កម្ពុជាបានកើនឡើង ដែលធ្វើឲ្យការ
នាំចូលប្រេង៦ខែឆ្នាំនេះកើនខ្ពស់។
ភ្នំពេញៈ អ្នកជំនាញឲ្យដឹងថាការស្ទុះងើបសេដ្ឋកិច្ចឡើងវិញ និងការខិតខំប្រឹងប្រែងបង្ក្រាបការរត់ពន្ធខុសច្បាប់ ជាកត្តាធ្វើឲ្យការនាំចូលប្រេងរបស់កម្ពុជាកើនឡើងជិត៧២ភាគរយ។
អានអត្ថបទពេញ Read more »
កម្ពុជា និងថៃ គ្រោងពិភាក្សាដកកងទ័ពចេញពីតំបន់គ្មានយោធា
ថ្ងៃទី១២-០៨-២០១១
postkhmer
ភ្នំពេញ :
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានមានប្រសាសន៍ថា កងទ័ពប្រចាំតំបន់របស់កម្ពុជា និងថៃ គ្រោងនឹងរៀបចំកិច្ចប្រជុំទ្វេភាគី ពីថ្ងៃទី ២៤ ដល់ ២៥ សីហា ក្នុងគោលបំណង ដើម្បីត្រួសត្រាយផ្លូវ ដល់ការដាក់ពង្រាយអ្នកអង្កេតការណ៍គ្មានកាន់អាវុធឥណ្ឌូនេស៊ី និងដកទ័ពចេញពីតំបន់គ្មានយោធា ដែលសម្រេចដោយតុលាការយុតិ្តធម៌អន្តរជាតិ កាលពីខែកក្កដា។ លោកបានថ្លែងថា មេបញ្ជាការភូមិភាគ ២ របស់ថៃ និងមេបញ្ជាការភូមិភាគ ៤ របស់កម្ពុជា នឹងរៀបចំកិច្ចប្រជុំលើកទី ១ នៃគណៈកម្មាធិការព្រំដែនយោធភូមិភាគ នៅក្នុងខេត្ត នគររាជសីមា ប្រទេសថៃ ដើម្បីពិភាក្សាពីការដកកងទ័ព។
អានអត្ថបទពេញ Read more »
UNDP ៖ យុវជនប្រមាណ៣០ម៉ឺននាក់មិនមានជំនាញតម្រូវតាមទីផ្សារការងារ
ថ្ងៃទី១២-០៨-២០១១
postkhmer
កម្មករជនជាតិចិនធ្វើការនៅការដ្ឋានសង់ស្ពានជ្រោយចង្វារទីពីរ។
កម្លាំងពលកម្មជំនាញរបស់ប្រជាពលរដ្ឋខ្មែរនៅខ្វះខាតច្រើន។ ជីវ័ន
ភ្នំពេញៈ
លោកស្រី Sophie Baranes នាយករងប្រចាំប្រទេសនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា បានឲ្យដឹងកាលពីម្សិលមិញថា យុវជនកម្ពុជាប្រមាណជា
អានអត្ថបទពេញ Read more »
តម្លៃមាសធ្លាក់ចុះក្រោយឡើងកប់ពពក៤ថ្ងៃជាប់គ្នា
ថ្ងៃទី១២-០៨-២០១១
អន្ដរជាតិ
postkhmer
អតិថិជន ម្នាក់សម្លឹងមើលខ្សែកមាសនៅក្នុងហាងលក់មាស
មួយកន្លែងក្នុង រដ្ឋធានីហាណូយនៅថ្ងៃព្រហស្បតិ៍ ទី១១
ខែសីហា ឆ្នាំ២០១១។ Reuters
សិង្ហបុរីៈ
មាសបានធ្លាក់ថ្លៃពីតម្លៃខ្ពស់បំផុត ១៨០០ដុល្លារក្នុងមួយអោន(៨,៣ជី)បន្ទាប់ពីក្រុម
អានអត្ថបទពេញ Read more »
តម្លៃប្រេងឆៅ បន្តដាំក្បាលចុះ ក្នុងទីផ្សារអាមេរិក ខណៈអ៊ឺរ៉ុបមាន វិបត្តិបំណុល
ថ្ងៃទី១២-០៨-២០១១
អន្ដរជាតិ
dap-news
តម្លៃប្រេងឆៅក្នុងទីក្រុងញូយ៉ក បានធ្លាក់ ដែលក្លាយជាក្តីកង្វល់ របស់សហរដ្ឋអាមេរិក ខណៈ វិបត្តិបំណុលរបស់អ៊ឺរ៉ុប កាន់តែអាក្រក់ បានធ្វើប្រេងឆៅធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងការវិនិយោគប្រេងកាតរបស់ អាមេរិកចាប់តាំងពី ខែធ្នូឆ្នាំមុន។
អានអត្ថបទពេញ Read more »
សកម្មភាពរបស់មណ្ឌលព័ត៌មានអំពេល
មណ្ឌលព័ត៌មានអំពេល ស្ថិននៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្ដកែប ក្នុងបរិវេនសាលាឃុំអង្អោល ។
អានអត្ថបទពេញ Read more »
Thursday, August 11, 2011
ចំនួនទេសចរកើនឡើងនៅខេត្ដកែប
ថ្ងៃទី១១-០៨-២០១១
everyday.com
សណ្ឋាគារផ្ទះសំណាក់នៅខេត្ដកែបមានចំនួនកើនឡើងបន្ទាប់ពីមានភ្ញៀវកើនឡើងហើយគ្មានកន្លែង
ស្នាក់នៅ។លោកហៀមឃួនអភិបាលរង ខេត្ដកែបនិយាយនៅថ្ងៃទី ៨ សីហា ឆ្នាំ២០១១ ថាភ្ញៀវ
ទេសចរជាតិ និងអន្ដរជាតិ នៅខេត្ដកែប សព្វថ្ងៃមានការកើនឡើងជាលំដាប់កោះនានា ជាពិសេស
កោះទន្សាយជាកន្លែងទាក់ទាញភ្ញៀវទេសចរអន្ដរជាតិច្រើនជាងគេ។ ចំនួនភ្ញៀវបរទេសនឹងកើន
ឡើងថែមទៀតនៅពេលច្រកទ្វារព្រំដែនផ្លូវទឹកបើកឱ្យដំណើរការនា ពេលខាងមុខនេះ។ ប្រភព
ខាងលើនេះបានឱ្យដឹងទៀតថារយៈពេល ៦ ខែដើមឆ្នាំ២០១១ នេះ ភ្ញៀវជាតិនិងអន្ដរជាតិដែលបាន
មកដល់ខេត្ដកែបមាន ប្រមាណជា ៤១២.៥០០នាក់ គឺកើនឡើង ១៧៥.៥៣១ នាប់បើធៀបរយៈ
ពេលដូចគ្នាទៅនឹងឆ្នាំមុន៕
ក្រសួងផ្សព្វផ្សាយច្បាប់របបហិរញ្ញវត្ថុ
ថ្ងៃទី១១-០៨-២០១១
everyday.com
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីថ្ងៃទី១០សីហាឆ្នាំ២០១១នេះបានធ្វើការផ្សព្វផ្សាយច្បាប់ស្ដី
អំពីរបបហិរញ្ញវត្ថុនិងការគ្រប់គ្រងទ្រព្យសម្បត្ដិ របស់ថ្នាក់ក្រោមជាតិ (ឃុំ-សង្កាត់)ដែលរដ្ឋា
ភិបាលទើប បានប្រកាសឱ្យ ប្រើកាលពីខែមិថុនាឆ្នាំ២០១១កន្លងមកថ្មីៗ នេះដល់ បណ្ដាមន្ដ្រី
និងអាជ្ញា ធរដែន ដីទាំងអស់ ឱ្យបានយល់ដឹង និងពិភាក្សាគ្នាមុនពេលនាំយកទៅអនុវត្ដ ។
លោកឧបនាយករដ្ឋមន្ដ្រីគាតឈន់រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថា
ច្បាប់ស្ដីអំពីរបបហិរញ្ញវត្ថុនិងការគ្រប់គ្រងទ្រព្យសម្បត្ដិរបស់ថ្នាក់ក្រោមជាតិនិងច្បាប់ស្ដីពីការ
គ្រប់គ្រងរដ្ឋបាលរាជធានីខេត្ដក្រុងស្រុកខណ្ឌទាំងពីរនេះ ជាឧបករណ៍គតិយុត្ដិដ៏សំខាន់ជួយត្រួស
ត្រាយផ្លូវឱ្យមានដំណើរការ ពិនិត្យផ្ទេរប្រគល់មុខ ងារនិងធនធាន ពីក្រសួងស្ថាប័នពីរដ្ឋបាលថ្នាក់
ជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ស្ថានភាពអាកាសធាតុថ្ងៃទី១១ខែសីហាឆ្នាំ២០១១
ថ្ងៃទី១១-០៨-២០១១
kampucheathmey
អាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាមានពពកច្រើនអាចមានភ្លៀងផ្គររន្ទះនៅខេត្តមួយចំនួន
ដូចជា រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយ
មានជ័យ ឧត្តរមានជ័យ សៀមរាប ព្រៃវែង និងខេត្តស្វាយរៀង នេះបើតាមការព្យាករណ៍នាយកដ្ឋានឧតុនិយមរបស់ក្រសួងធនធានទឹកនិងឧតុនិយម។
អានអត្ថបទពេញ Read more »
ក្រសួងសុំឲ្យមណ្ឌលសង្គ្រោះជនត្រូវគេជួញដូរ អនុវត្តតាមបទដ្ឋាន
ថ្ងៃទី១១-០៨-២០១១
postkhmer.com
ភ្នំពេញៈ
រាជរដ្ឋាភិបាលបានជំរុញឲ្យមណ្ឌលទទួលជនរងគ្រោះ ដោយអំពើជួញដូរមនុស្សនៅទូទាំងប្រទេសត្រូវគោរពតាមគោល នយោបាយ និងបទដ្ឋាន ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស។
អានអត្ថបទពេញ Read more »
នាយករដ្ឋមន្រ្តីថៃៈ គណៈរដ្ឋមន្រ្តី រង់ចាំការអនុម័តពីព្រះមហាក្សត្រ
ថ្ងៃទី១១-០៨-២០១១
អន្ដរជាតិ
postkhmer.com
ក្រុងបាងកកៈ នាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កាលពីថ្ងៃអង្គារ បានថ្លែងថា បញ្ជីឈ្មោះគណៈរដ្ឋមន្រ្តីថ្មី ត្រូវបានបញ្ជូនទៅការិយាល័យលេខាផ្ទាល់របស់ព្រះមហាក្សត្រ តាមរយៈអគ្គលេខាធិការគណៈរដ្ឋមន្រ្តីដោយរង់ចាំការអនុម័តពីព្រះមហាក្សត្រប៉ុណ្ណោះ។
អានអត្ថបទពេញ Read more »
ចិនផលិតថ្នាំបង្កើនកម្លាំងពីសពទារក?
ថ្ងៃទី១១-០៨-២០១១
អន្ដរជាតិ
nokorwatnews
តាមសារព័ត៌មានឆាយណាដេលីបានផ្សព្វផ្សាយថា ក្រសួងសុខាភិបាលចិនបានបើកយុទ្ធនាការស្រាវជ្រាវក្រោយពេលមានព័ត៌មានរបស់កូរ៉េខាងត្បូងបានផ្សព្វផ្សាយថា ថ្នាំបង្កើនកម្លាំងដែលនាំចូលពីចិនគឺផលិតចេញពីសពទារក ។
អានអត្ថបទពេញ Read more »
Wednesday, August 10, 2011
សមត្ថកិច្ចចំរុះខេត្តកែបចុះពង្រឹងច្បាប់ចរាចរ
ថ្ងៃទី១០-០៨-២០១១
kampucheathmey
កែប ៖
សមត្ថកិច្ចចំរុះខេត្តកែបក្នុងនោះមានប៉ូលិសចរាចរនិងមន្ត្រីសាធារណៈការខេត្តបានធ្វើយុទ្ធនាការដ៏មមាញឹកក្នុងការត្រួតពិនិត្យលើយាន្តយន្តគ្រប់ប្រភេទនៅលើផ្លូវជាតិលេខ៣៣។
អានអត្ថបទពេញ Read more »
រើសបានទូកថៃ១គ្រឿងមានគេយកមកប្លុងចោលនៅមាត់ច្រកទំនប់រលក
ថ្ងៃទី១០-០៨-២០១១
nokorwat
ខេត្ដព្រះសីហនុ ៖
កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១១ នគរបាលបង្ក្រាបបទល្មើសផ្ទៃសមុទ្រ ខេត្ដព្រះសីហនុ បានរើសបានទូកអ្នកនេសាទថៃមួយគ្រឿង ដោយគេសង្ស័យថាចោរបានលួចជិះមកប្លុងចោលនៅមាត់ច្រកទំនប់រលក ។ នៅគ្រាដែលគេរើសបានទូកនេះដែរ មានការសន្និដ្ឋានថាទូកនេសាទជាប្រភេទទូករបស់ថៃនេះទំនងជាកម្មករនេសាទរបស់ខ្មែរបានយកជិះគេចពីថៅកែថៃដែលបានធ្វើបាប ហើយក៏យកមកប្លុងចោលនៅទីនេះតែម្ដង ។
អានអត្ថបទពេញ Read more »
តម្លៃអង្ករកើនឡើង៥ភាគរយនៅកម្ពុជា
ថ្ងៃទី១០-០៨-២០១១
TVK
តម្លៃអង្ករនាំចេញរបស់កម្ពុជា មានការកើនឡើង៥ភាគរយ ក្នុងរយៈពេលជាង១ខែ គិតចាប់ពីខែ កក្កដាមក នេះគឺជាសញ្ញាល្អសម្រាប់កសិករ ហើយវាមិនមែនជាឧបសគ្គរបស់កម្ពុជា ក្នុងការនាំ អង្ករចេញនោះឡើយ។ ឯកឧត្ដម ចន្ទ តុងអ៊ីវ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការឡើងថ្លៃ នៃតម្លៃអង្ករនៅខណៈនេះ មិនបង្កការប៉ះពាល់
អានអត្ថបទពេញ Read more »
ក្រសួងមហាផ្ទៃបិទសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការស្វែងយល់អំពីអនុសញ្ញាអាវុធគីមីនិងការផ្សព្វផ្សាយ ច្បាប់ស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្មនិងការកំណត់ការប្រើប្រាស់សារធាតុគីមី
ថ្ងៃទី១០-០៨-២០១១
bayon tv
ភ្នំពេញ៖
បន្ទាប់ពីបានដំណើរការនៅសណ្ឋាគារសាន់វ៉េអស់រយៈពេល១ថ្ងៃ សិក្ខាសាលាថ្នាក់ជាតិ ស្តីពីការស្វែងយល់អំពីអនុសញ្ញាអាវុធគីមី និងការផ្សព្វផ្សាយច្បាប់ស្តីពីការហាមឃាត់អាវុធ នុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម និងការកំណត់ការប្រើប្រាស់សារធាតុគីមី ត្រូវបានប្រារព្ធពិធីបិទនារសៀលថ្ងៃទី៩សីហា ក្រោមអធិបតីភាពឯកឧត្តមឯម សំអានរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិអាវុធគីមី។
អានអត្ថបទពេញ Read more »
កម្ពុជានិងថៃសន្យាស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍
ថ្ងៃទី១០-០៨-២០១១
bayon tv
ភ្នំពេញ៖
ឯកអគ្គរាជទូតនៃប្រទេសថៃប្រចាំនៅក្នុងប្រទេសកម្ពុជា បានសន្យាខិតខំប្រឹងប្រែង ជម្រុញឱ្យប្រជាពលរដ្ឋថៃចូលមកកម្សាន្តក្នុងប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើន ក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍នៃ ប្រទេសជិតខាងទាំងពីរនេះ ។
អានអត្ថបទពេញ Read more »
ក្រសួងកសិកម្មរកការគាំទ្រសេចក្តីព្រាងច្បាប់សហករណ៍កសិកម្ម
ថ្ងៃទី១០-០៨-២០១១
bayon tv
ភ្នំពេញ៖
ក្រសួងកសិកម្ម រុកា្ខប្រមាញ់ និងនេសាទ កំពុងស្វះស្វែងរកការគាំទ្រ សេចក្តីព្រាងច្បាប់ស្តីពី”សហករណ៍កសិកម្ម” ពីស្ថាបន័ពាក់ពន្ធ័នានា ពិសេសប្រជាសហគមន៍កសិករ និងអង្កការដៃគូជាតិនិងអន្តរជាតិ ដោយលើកឡើងថា ច្បាប់នេះមានសារៈសំខាន់បំផុតក្នុងការលើកកម្ពស់ជីវភាពកសិករនៅ កម្ពុជា។
អានអត្ថបទពេញ Read more »
ប្រេងធ្លាក់ថ្លៃមកនៅក្រោម៨០ដុល្លារ
ថ្ងៃទី១០-០៨-២០១១
អន្ដរជាតិ
everyday.com
ប្រេងឆៅនៅផ្សារក្រុងញូវយ៉កបានធ្លាក់ចុះក្រោម៨០ដុល្លារនៅក្នុងជំនួញនៅអាស៊ីកាលពីថ្ងៃ
អង្គារ។ ប្រេងឆៅសម្រាប់ប្រគល់នៅខែកញ្ញាបានធ្លាក់ចុះ៤,១៦ ដុល្លារមកនៅត្រឹម ៧៧,១៥
ដុល្លារក្នុងមួយបារ៉ែលជាកម្រិតថ្លៃទាបបំផុតចាប់ តាំងពីខែកញ្ញាឆ្នាំ ២០១០។ ថ្លៃប្រេង
បានធ្លាក់៤,៥៩ ដុល្លារមកនៅ៧៦,៧២ ដុល្លារមុនពេល វាឡើងបន្ដិចវិញ។ ប្រេង Brent
North SeaenATIRkugLúgd៍បានធ្លាក់២,៩៩ដុល្លារមកនៅត្រឹម១០០,៧៥ដុល្លារ៕
បំណុលសហរដ្ឋអាមេរិកនៅទ្វីបអាស៊ី
ថ្ងៃទី១០-០៨-២០១១
អន្ដរជាតិ
voanews
ខណៈពេលដែលបញ្ហាបំណុលធ្វើឲ្យមានការព្រួយបារម្ភក្នុងចំណោមពលរដ្ឋនៅសហរដ្ឋអាមេរិកនោះ អាស៊ីហាក់ដូចជានៅមានភាពស្ងប់ស្ងៀម។
អានអត្ថបទពេញ Read more »
សមាគមអាស៊ាននឹងដោះស្រាយជម្លោះនៅតំបន់សមុទ្រចិន
ថ្ងៃទី១០-០៨-២០១១
អន្ដរជាតិ
voanews
លោក ស៊ូរិន ពិតសុវណ្ណ (Surin Pitsuwan) អគ្គលេខាធិការសមាគមអាស៊ាន
រដ្ឋមន្រ្តីក្រសួងការបរទេសនិងមន្រ្តីជាច្រើនផ្សេងទៀតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលត្រូវបានស្គាល់ថាអាស៊ាន បានជួបប្រជុំគ្នានៅកោះបាលីនៃប្រទេសឥណ្ឌូនេស៊ីកាលពីពាក់កណ្តាលខែកក្កដាកន្លងទៅនេះ។ ពួកគេរំពឹងថានឹងផ្តោតលើជម្លោះរវាងប្រទេសចិននិងសមាជិកអាស៊ានស្តីពីសិទ្ធិក្នុងការកាន់កាប់អណ្តូងប្រេង និងឧស្ម័នធម្មជាតិដ៏ធំនៅក្នុងសមុទ្រចិនខាងត្បូង។
អានអត្ថបទពេញ Read more »
ទ័ពអាកាសអាមេរិក ផ្តល់ជំនួយផ្នែកពេទ្យ ដល់ប្រជាជនកម្ពុជា ៤.០០០នាក់
ថ្ងៃទី១០-០៨-២០១១
dap-news
ភ្នំពេញ៖
បុគ្គលិកទ័ពអាកាសសហរដ្ឋអាមេរិក ប្រហែល៦០នាក់ រួមជាមួយសមភាគីកម្ពុជាមកពី កងសន្តិសុខ ក្រុមវិស្វកម្ម និងក្រុមគ្រូពេទ្យ នៃកងយោធពលខេមរភូមិន្ទ បានធ្វើសកម្មភាពផ្តល់
ជំនួយ ផ្នែកពេទ្យ ដល់ប្រជាជន៤.០០០នាក់។
អានអត្ថបទពេញ Read more »
Tuesday, August 9, 2011
វិធី copy CD ទៅ mp3 ដាក់ក្នុងកុំព្យូទ័រ
លោកអ្នកធ្លាប់ចង់បានបទចម្រៀងរបស់លោកពី CD សំរាប់ទុកស្ដាប់នៅថ្ងៃក្រោមមិនបាច
យកមកតាម ហើយមិនអាច copy បាន ហើយបើចង copy គឺ copyដោយ adobe audition
អានអត្ថបទពេញ Read more »
Monday, August 8, 2011
វិធី setup IDM 6.07 ប្រើជាមួយ Firefox 5.0
រហូតមលដល់ពេលនេះសម័យកាល អ៊ីនធើណែតកាន់តែវិវឌ្ឍន៍ទៅមុខ ហើយអ្នកដែលប្រើ
អ៊ីនធើណែតជាមួយ Firefox កំរិតទាបហើយវិវឌ្ឍន៍ទៅដល់ Firefox 5.0 ហើយ
អានអត្ថបទពេញ Read more »
Friday, August 5, 2011
សាលាខេត្ដកែប បើវគ្គបណ្ដុះបណ្ដាលជូនមន្រ្ដីជុំវិញស្រុកដំណាក់ចង្អើរ
ថ្ងៃទី០៥-០៨-២០១១
នៅថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ ស្ថិតនៅ សាលាស្រុកដំណាក់ចង្អើរ សាលាខេត្ត
កែប បានរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិស ស្ដីពីតួនាទីភារកិច្ច និងរបៀបរបបការងារ របស់
រដ្ឋបាលថ្នាក់ក្រោមជាតិ កម្មវិធី១០ឆ្នាំ និងផែនការអនុវត្ត៣ឆ្នាំ (ផអ៣) ដល់មន្ត្រីសាលាស្រុក
អានអត្ថបទពេញ Read more »
ស្រូវខ្មែរអាចឡើងថ្លៃដោយសារនយោបាយថ្មីរបស់ប្រទេសថៃ
ថ្ងៃទី០៥-០៨-២០១១
nokorwat.com
ភ្នំពេញ ៖
នៅក្នុងប្រទេសថៃ គណបក្ស ជាប់ឆ្នោតថ្មីគ្រោងនឹងបង្កើនតម្លៃស្រូវ ជូនកសិករថៃ ។ ប៉ុន្តែសមាគមនាំអង្ករ ចេញរបស់ថៃបាននិយាយថា ការបង្កើន ថ្លៃស្រូវនៅក្នុងប្រទេសថៃនឹងជំរុញឱ្យពួក គេទិញស្រូវពីប្រទេសកម្ពុជា វៀតណាម និងភូមាទៅវិញ ។ តើនយោបាយថ្មីរបស់ ថៃមានផលប៉ះពាល់យ៉ាងដូចម្តេចខ្លះ មកដល់តម្លៃស្រូវនៅក្នុងប្រទេសកម្ពុជា?
អានអត្ថបទពេញ Read more »
អ្នកវិទ្យាសាស្ត្ររបស់សហរដ្ឋអាមេរិករកឃើញចំនុចជ្រាបទឹកនៅភពព្រះអង្គារ
ថ្ងៃទី០៥-០៨-២០១១
អន្ដរជាតិ
bayontv
អាមេរិក៖
ភ្នាក់ងារអវកាសជាតិរបស់សហរដ្ឋអាមេរិកណាហ្សា បានអោយដឹងថា យានអវកាសស្ទង់ទិន្នន័យបានបង្ហាញអំពីស្នាមហៀរទឹកនៅភពព្រះអង្គារ ដែលជាសញ្ញាល្អនៅលើភពនេះ សម្រាប់បញ្ជូនមនុស្សទៅរស់នៅ។
អានអត្ថបទពេញ Read more »
ទីផ្សារអាស៊ីដាំក្បាលចុះចំពេលមានការបារម្ភអំពីឳនភាព
ថ្ងៃទី០៥-០៨-២០១១
អន្ដរជាតិ
cen.com
បណ្តាផ្សារភាគហ៊ុនអាស៊ីនៅ ថ្ងៃសុក្រនេះបានដាំក្បាលចុះក្រោយភាពវឹកវរនៅបណ្តាផ្សារហ៊ុន អាមេរិកនិងអឺរ៉ុបចំពេលមានការព្រួយបារម្ភថាពិភពលោកនឹងធ្វើដំណើរ ឆ្ពោះទៅរកវិបត្តិ
ហិរញ្ញវត្ថុមួយទៀត។
អានអត្ថបទពេញ Read more »
តម្លៃមាសនៅកម្ពុជាឡើងដល់ជាង$២ពាន់ ១តម្លឹង
ថ្ងៃទី០៥-០៨-២០១១
postkhmer.com
ភ្នំពេញៈ
តម្លៃមាសនៅកម្ពុជាកាលពីថ្ងៃពុធបានឡើងរហូតដល់២ ២១០ដុល្លារ ក្នុងមួយតម្លឹង បើធៀបនឹងពីពីរបីថ្ងៃមុននេះមានតម្លៃតែជាង១ ៩៦០ដុល្លារប៉ុណ្ណោះ ពោល តែក្នុងរយៈពេលពីរបីថ្ងៃមាសបានឡើងថ្លៃរហូតដល់១២ ភាគរយ។
អានអត្ថបទពេញ Read more »
Chevron បង្ហាញពីភាពជឿជាក់របស់ខ្លួនក្នុងការរុករកប្រេងនៅប្រទេសកម្ពុជា
ថ្ងៃទី០៥-០៨-២០១១
postkhmer.com
ភ្នំពេញៈ
ជារឿយៗរដ្ឋាភិបាលកម្ពុជាបានអះអាងម្តងហើយម្តងទៀតថា តំណក់ប្រេងដំបូងរបស់កម្ពុជា នឹងធ្លាក់មកនៅថ្ងៃទី ១២ ខែ ១២ ឆ្នាំ២០១២ នៅវេលាម៉ោង១២។ ការកំណត់របស់រដ្ឋាភិបាលកម្ពុជាបានធ្វើឲ្យក្រុមហ៊ុនរុករកប្រេង ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាកំពុងបង្កើនតែ ល្បឿន បេសកកម្មរបស់ខ្លួន។
អានអត្ថបទពេញ Read more »
ប្រកួត ជ្រើសរើស រូបថត ស្ដីពីសុខភាព មាតា និងទារក
ថ្ងៃទី០៥-០៨-២០១១
dap-news
ភ្នំពេញ ៖
ដើម្បីរួមចំណែក លើកកម្ពស់ សុខភាពមាតា និងទារកនៅកម្ពុជា មូលនិធិ សហប្រជាជាតិដើម្បីប្រជាជន UNFPA សហការជាមួយមជ្ឈមណ្ឌលកម្ពុជា ដើម្បី ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងរៀបចំការ តាំងពិពរណ៍រូបថត ស្ដីពីស្ថានភាពសុខភាព មាតា និងទារកនៅក្នុងប្រទេសកម្ពុជា ។
អានអត្ថបទពេញ Read more »
ថៃរៀបចំពិភាក្សាតំបន់ប្រេងជាមួយកម្ពុជា
ថ្ងៃទី០៥-០៨-២០១១
everyday.com
រដ្ឋាភិបាលថៃកំពុងរៀបចំសើរើឡើងវិញនូវកិច្ចពិភាក្សាជាមួយកម្ពុជាលើការរុករក
ប្រេងនៅតំបន់សមុទ្រត្រួតស៊ីគ្នាដែលមានជម្លោះបន្ទាប់ពីបានជាប់គាំងកាលពី៥ឆ្នាំមុន។
អានអត្ថបទពេញ Read more »
ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់ព្យុះនៅខេត្តកែបទទួលបានអំណោយពីក្រុមការងារចុះជួយខេត្តកែប
ថ្ងៃទី០៥-០៨-២០១១
bayon.com
កែប៖
កាលពីថ្ងៃទី០៣ខែសីហានេះ ឯកឧត្តមកែន សត្ថាអភិបាលរងខេត្តកែប តំណាងអោយឯកឧត្តម ចម ប្រសិទ្ធ ប្រធានក្រុមការងារចុះជួយខេត្តកែប បានចុះសួរសុខទុក្ខនិងនាំយកអំណោយផ្ដល់ជូនប្រជាជន រងគ្រោះដោយខ្យល់ព្យុះនៅឃុំអង្កោ ស្រុកដំណាក់ចង្អើខេត្តកែប។
អានអត្ថបទពេញ Read more »
Tuesday, August 2, 2011
អ្នកវិទ្យាសាស្ដ្រ រកឃើញ ម៉ូលេគុល អុកស៊ីសែន នៅក្នុងកញ្ចុំផ្កាយ នង្គ័ល និងជះពន្លឺ មកភពផែនដី ១៥០០ឆ្នាំ
ថ្ងៃទី០២-០៨-២០១១
អន្ដរជាតិ
dap-news
ភ្នំពេញ៖
នេះគឺជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាក្នុង ពិធិបើកសិក្ខាសាលាថ្នាក់ជាតិស្ដីពីការផ្សព្វផ្សាយផែនការសកម្មភាព កាតាហេណា ស្ដីពីកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពី សង្គ្រាមនៅក្នុងសណ្ឋាគារសាន់វេ នៅព្រឹកថ្ងៃទី០២ខែសីហានេះ ។
អានអត្ថបទពេញ Read more »
ជនពិការគ្រប់រូបបានទទួលសេវាស្ដាលទ្ធភាពពលកម្មកាយសម្បទាដោយឥតគិតថ្លៃ
ថ្ងៃទី០២-០៨-២០១១
bayon tv
ភ្នំពេញ៖
នេះគឺជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាក្នុង ពិធិបើកសិក្ខាសាលាថ្នាក់ជាតិស្ដីពីការផ្សព្វផ្សាយផែនការសកម្មភាព កាតាហេណា ស្ដីពីកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពី សង្គ្រាមនៅក្នុងសណ្ឋាគារសាន់វេ នៅព្រឹកថ្ងៃទី០២ខែសីហានេះ ។
អានអត្ថបទពេញ Read more »
នារីពីរនាក់បងប្អូនស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវជាតិលេខ31
ថ្ងៃទី០២-០៨-២០១១
kohsantepheapdaily
ខេត្តកំពត ៖ នារី២នាក់បានស្លាប់ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយរវាង ម៉ូតូ និងម៉ូតូ
បុកគ្នាយ៉ាងពេញទំហឹងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣០ កក្កដា លើកំណាត់ផ្លូវជាតិ
លេខ៣១ ត្រង់ចំណុចភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គជ័យ ។
អានអត្ថបទពេញ Read more »
ខេត្តជាប់សមុទ្របីរងគ្រោះពីព្យុះភ្លៀង
ថ្ងៃទី០២-០៨-២០១១
postkhmer.com
កំពត/កែប/ព្រះសីហនុៈ ព្យុះភ្លៀងដែលបណ្តាលពីឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាបនៅថ្ងៃចុង សប្តាហ៍នេះ បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋក្រីក្រជាង២០ខ្នង នៅខេត្តជាប់មាត់សមុទ្ររងការខូច
ខាត ហើយផ្លូវជាតិមួយចំនួនត្រូវទឹកជន់លិច ប៉ុន្តែ មិនបង្កការរាំង ស្ទះដល់ដំណើរការអាជីវ
កម្មនិង បណ្តាលឲ្យមនុស្សស្លាប់និងរងរបួសឡើយ។
អានអត្ថបទពេញ Read more »
ពលរដ្ឋកម្ពុជា៥០ភាគរយស្លាប់ដោយសារជំងឺមិនឆ្លង
ថ្ងៃទី០២-០៨-២០១១
cen.com
ភ្នំពេញៈ
មន្រ្តីសុខាភិបាល បានព្រមានថា ប្រជាជនកម្ពុជាកំពុងប្រឈមមុខនឹងកត្តាហានិ
ភ័យខ្ពស់ ពាក់ពន្ធ័នឹងជំងឺមិនឆ្លង ដែលបណ្តាលមកពីភាពខ្វះចំណេះដឹងក្នុងការថែទាំសុខ
ភាព ជាហេតុធ្វើឲ្យអត្រាស្លាប់មានចំនួនកើនឡើងស្មើពាក់កណ្តាលនៃជំងឺ ឆ្លងទូទៅ។
អានអត្ថបទពេញ Read more »
ទីភ្នាក់ងារ ព័ត៌មានកម្ពុជា និង វៀតណាម រឹតចំណងមិត្តភាព
ថ្ងៃទី០២-០៨-២០១១
អន្ដរជាតិ
dap-news
ហាណូយៈ
គណបក្សដឹកនាំ រដ្ឋាភិបាលវៀតណាម បាននិយាយាថា ខ្លូនគាំទ្រចំពោះកិច្ច សហប្រតិបត្តិការ យ៉ាងទូលំទូលាយ រវាងភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងភ្នាក់ងារ ព័ត៌មានរបស់វៀតណាម។
យោងតាមគេហ ទំព័រសារព័ត៌មាន Viet Nam News បានឱ្យដឹងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១១ នេះថា ក្នុងទីក្រុងហាណូយ កាលពីម្សិលមិញ គណៈប្រតិភូ AKP ដឹកនាំដោយអគ្គនាយករង លោក អ៊ុក គីមសេង ត្រូវបានអនុប្រធាន គណៈកម្មការ
កណ្តាលអប់រំ និងសាធារណៈ លោក Nguyen The Ky បានសរសើរពី ទំនាក់ទំនងមិត្ត
ភាព រវាងភ្នាក់ងារទាំងពីរប្រទេសនេះ ហើយអំពាវនាវឱ្យបន្តចំណងទេ្វភាគី ក្នុងការ
អភិវឌ្ឍន៍ និងកិច្ចការងារសង្គ្រោះ ក្នុងទីក្រុងហាណូយ កាលពីថ្ងៃទី០១ ខែសីហា កន្លង
ទៅ។
អានអត្ថបទពេញ Read more »
កម្ពុជា បន្តទទួលរង បាតុភូត ធម្មជាតិទី៣ ដោយរង ឥទ្ធិពល ប្រព័ន្ធ សម្ពាធទាប
ថ្ងៃទី០២-០៨-២០១១
dap-news
ភ្នំពេញៈ
បន្ទាប់ពី ក្រសួង ធនធានទឹក និងឩតុនិយម បានចេញ សេចក្តីប្រកាស ព័ត៌មាន
ថា ព្យុះ ណុក (NOCK-TEN) ថិននឹងបញ្ចប់នៅថ្ងៃទី២ ខែសីហានេះ តែប្រទេសកម្ពុជា
បែរជា បាន ជួប ប្រទះជាមួយបាតុភូតទី៣ គឺប្រព័ន្ធសម្ពាធទាប ITCZ មួយផ្សេងទៀត។
អានអត្ថបទពេញ Read more »
កម្ពុជាកំពុងតែ ឆ្លងកាត់កំណើន នគរូបនីយកម្មខ្ពស់
ថ្ងៃទី០២-០៨-២០១១
dap-news
ភ្នំពេញ៖
ទេសរដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង
លោក អ៊ឹម ឈុនលឹម បានមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងឆ្លងកាត់ កំណើននគរូប
នីយកម្មខ្ពស់ និងមានលំហូរការវិនិយោគទុនបរទេស និងទុនក្នុងប្រទេសលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យអភិវឌ្ឍដីធ្លី អភិវឌ្ឍទីក្រុងអភិវឌ្ឍ តំបន់សេដ្ឋកិច្ច ពិសេសអភិវឌ្ឍ
តំបន់ទេសចរណ៍ និងវិស័យសាងសង់អគារ និងសំណង់ខ្ពស់ៗទំនើបផងដែរ។
អានអត្ថបទពេញ Read more »
Monday, August 1, 2011
កម្ពុជា វៀតណាម បើកច្រកទ្វារ ព្រំដែន ដើម្បីឱ្យយានយន្ត ចរាចរណ៍ ទៅវិញទៅមក
ថ្ងៃទី០១-០៨-២០១១
dap-news
ប៊ិញ ភួក៖
វៀតណាមនិងកម្ពុជា បានរៀបចំពិធីជា ផ្លូវការមួយ ដើម្បីបើកផ្លូវឱ្យយានយន្តប្រទេសទាំងពីរ ធ្វើដំណើរឆ្លងកាត់ព្រំដែន អន្តរ
ជាតិទៅវិញទៅមក នៅតំបន់ ហា លូ និង ត្រពាំងស្រែ នៅខេត្តភាគខាង
ត្បួង ប៊ិញភូគ និងខេត្តក្រចេះរបស់កម្ពុជា។
អានអត្ថបទពេញ Read more »
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសអូស្ត្រាលី ជួយកវះកាត់អ្នកងងឹតភ្នែក នៅខេត្តកំពត
ថ្ងៃទី០១-០៨-២០១១
cen.com
កំពត:
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងសហសេវិកចំនួន ២៩ រូប មក
ពីប្រទេសអូស្ត្រាលី តាមរយៈអង្គការ Cambodia Vision ដោយប្រើប្រាស់
មូលនិធិសប្បុរសជន កំពុងចំណាយពេលវេលា កម្លាំងកាយចិត្តព្យាបាលអ្នក
ងងឹតភ្នែក ឱ្យមើលឃើញឡើងវិញ ដោយធ្វើការវះកាត់ភ្នែកឡើងបាយរយៈ
ពេល ៥ ថ្ងៃ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
អានអត្ថបទពេញ Read more »
តម្លៃប្រេងឡើងតម្រូវការប្រេងក៏កើន
ថ្ងៃទី០១-០៨-២០១១
everyday.com
តម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយនានានៅក្នុងប្រទេសកម្ពុជាបានកើន
ឡើងគួរឱ្យកត់សម្គាល់នៅក្នុងរយៈ ពេល៦ខែឆ្នាំនេះ ប៉ុន្ដែតួលេខបានអះអាង
ថាការ កើនឡើងនូវតម្លៃនេះមិនធ្វើឱ្យការនាំចូលប្រេងឥន្ធនៈមកក្នុងប្រទេស
កម្ពុជាមានការថយចុះទេ។ នេះបើតាមតួលេខរបស់ក្រសួងពាណិជ្ជ
អានអត្ថបទពេញ Read more »
តម្លៃនាំចេញនាំចូលរបស់កម្ពុជាកើនឡើង
ថ្ងៃទី០១-០៨-២០១១
everyday.com
តម្លៃនៃការនាំចេញនាំចូលរបស់កម្ពុជានៅក្នុងរយៈពេលឆមាសទីមួយ
ដើមឆ្នាំ
២០១១នេះបានកើនឡើងប្រមាណជាជាង១,៧ពាន់លានដុល្លារ។
នេះបើតាមតួលេខ
ដែលផ្ដល់ដោយក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២៧
អានអត្ថបទពេញ Read more »
មនុស្សស្លាប់ដោយសាររន្ទះបាញ់១២០នាក់ រងរបួស៩១នាក់ ងាប់គោ-ក្របី៤៨ក្បាល
ថ្ងៃទី០១-០៨-២០១១
kohsantepheapdaily.com
រាជធានីភ្នំពេញ ៖
គិចាប់តាំងពីដើមខែមករា ឆ្នាំ២០១១ មកទល់នឹងថ្ងៃ
ទី១ សីហា ២០១១ នៅទូទាំងប្រទេសមានមនុស្សចំនួន១២០នាក់ បានស្លាប់
ដោយសាររន្ទះបាញ់ ហើយមនុស្សចំនួន៩១នាក់ផ្សេងទៀត រងរបួសងាប់គោ
ក្របីចំនួន៤៨ក្បាល។ នេះបើយោងតាមនាយកខុទ្ទកាល័យនៃគណៈកម្មាធិ
ការជាតិគ្រប់គ្រង គ្រោះមហន្តរាយ លោកកែវ វី ដែលថ្លែងតាមទូរស័ព្ទ
ប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃចន្ទ ទី១ សីហានេះ។
អានអត្ថបទពេញ Read more »
ផ្អើលមើលក្រពើនៅព្រែកកំពង់បាយក្រុងកំពត ណែណាន់
ថ្ងៃទី០១-០៨-២០១១
kohsantepheapdaily.com
ខេត្តកំពត ៖
មនុស្សម្នារាប់រយនាក់បានផ្អើលឈូឆរមើលភាព
ចម្លែកមួយនៅព្រែក កំពង់បាយ ក្រុងកំពត ដែលត្រូវបានគេអះអាងថា
ជាក្រពើហែលឆ្វែលចុះឆ្វែលឡើងគួរឱ្យចាប់អារម្មណ៍ កាលពីវេលាម៉ោង៧
និង៣០នាទីព្រឹកថ្ងៃទី១ សីហា ២០១១។
អានអត្ថបទពេញ Read more »
ក្មេងៗប្រើទូរសព្ទពិតជាមានគ្រោះថ្នាក់ចំពោះសុខភាព
ថ្ងៃទី០១-០៨-២០១១
សុខភាព
khmersarika.com
កាលពីពេលថ្មីៗកន្លងទៅនេះ មានព័ត៌មានជាច្រើនបានចុះផ្សាយថា
ក្មេងៗប្រើទូរសព្ទមិនមានផលប៉ះពាល់ ឬបង្កឲ្យកើតជំងឺមហារីកនោះទេ
តែពេលនេះមានអ្នកចេញមកជំទាស់ហើយ។
អានអត្ថបទពេញ Read more »
ឥទ្ធិពលព្យុះណុកថិន លើថៃបង្កឱ្យធ្លាក់ភ្លៀងខ្លាំងជន់លិចខេត្ត13
ថ្ងៃទី០១-០៨-២០១១
អន្ដរជាតិ
kohsantepheapdaily.com
ទឹកជំនន់ដែលនឹកស្មានមិនដល់បានវាយប្រហារ ខេត្តជាច្រើន
នៅភាគខាងជើង និងភាគឦសានប្រទេសថៃ ដោយសារឥទ្ធិពលនៃ ខ្យល់
ព្យុះត្រូពីកាល់មួយឈ្មោះណុកថិន (NOCK TEN) ដែលកំពុងជះឥទ្ធិពល
លើកម្ពុជាផងដែរ ។ គ្រោះទឹកជំនន់ដោយសារការធ្លាក់ភ្លៀងខ្លាំងបណ្តាល
មកពីព្យុះណុកថិន បណ្តាលឱ្យបាត់ខ្លួនមនុស្ស២នាក់ នៅក្នុងស្រុក
Rongkwang នៅពេលទូករបស់ពួកគេលិច ខណៈពេលពួកគេចេញទៅ
ជួយសង្គ្រោះជនរងគ្រោះដោយសារទឹកជំនន់។
អានអត្ថបទពេញ Read more »
យន្តហោះ2គ្រឿងបុកគ្នានៅដែនអាកាសរដ្ឋអាឡាស្កាស្លាប់4នាក់
ថ្ងៃទី០១-០៨-២០១១
អន្ដរជាតិ
kohsantepheapdaily.com
មនុស្ស៤នាក់បានស្លាប់បាត់បង់ជីវិតក្រោយពី យន្តហោះធុនស្រាល២
គ្រឿងបុកគ្នានៅលើអាកាសក្នុងរដ្ឋ អាឡាស្កា សហរដ្ឋអាមេរិក ។ តាម
សេចក្តីរាយការណ៍ថា យន្តហោះធុនស្រាល២គ្រឿងនេះបើកបុកគ្នានៅវេលា
ម៉ោង២និង១៤នាទី រសៀលថ្ងៃទី៣១ កក្កដា ហើយក្រោយពីបុកគ្នាយន្តហោះ
មួយគ្រឿងក្នុងចំណោមយន្តហោះទាំង ពីរបានធ្លាក់ ហើយផ្ទុះឆេះបណ្តាលឱ្យ
ស្លាប់អ្នកជិះទាំងអស់។
អានអត្ថបទពេញ Read more »
ផ្ទះ ១៧ខ្នងរលំនិងបើងដំបូលដោយខ្យល់ព្យុះ
ថ្ងៃទី០១-០៨-២០១១
តាមបាយការណ៍ស្ថិតិប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់ព្យុះ របស់អធិការដ្ឋាននគរបាល ស្រុកដំណាក់ចង្អើរ និង របាយការណ៍របស់
សាលាស្រុកដំណាក់ចង្អើរ ខេត្តកែប បានឱ្យដឹងថា គ្រោះថ្នាក់ធម្មជាតិ
ខ្យល់ព្យុះរលំផ្ទះនិងបើងដំបូលផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន ១៨ខ្នង។
អានអត្ថបទពេញ Read more »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)