Thursday, August 18, 2011

វៀតណាម នាំចេញ ត្បូង និងលោហៈ ធាតុ មានតម្លៃ ជាច្រើន ប្រភេទ ទៅបរទេស

ថ្ងៃទី១៨-០៨-២០១១
អន្ដរជាតិ
dap-news

វៀតណាមៈ យោងតាមគេ ហទំព័រវៀតណាម “បាវម័រ” បានចុះផ្សាយ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១១ ថា វៀត ណាម បាននាំចេញត្បូង និងលោហៈធាតុ មានតម្លៃ ដ៏ច្រើនប្រភេទទៅបរ
ទេស ។
គួររំលឹកថា កាលពីខែមុន ការនាំចេញ ត្បូង និងលោហៈធាតុមានតម្លៃទៅ បរទេស បានកើនឡើង គិតជាទឹកប្រាក់មាន រហូតដល់ ១.១ពាន់លានដុល្លារ សហរដ្ឋអាមេរិក ដែលការនាំចេញនេះ បានជំរុញ ឱ្យពាណិជ្ជកម្មវៀតណាម កើនឡើង គួរឱ្យកត់សម្គាល់ គិតជាទឹកប្រាក់ មានចំនួន ៨៥០លានដុល្លារ ។
នាយកដ្ឋានគយវៀតណាម បានឱ្យដឹងថា ពាណិជ្ចកម្មនៅក្នុងប្រទេសវៀតណាម បាន កើនឡើងគិតជាទឹកប្រាក់មាន ចំនួន ៨៥០ លានដុល្លារ ខណៈដែលការនាំចេញត្បូង និងលោហៈធាតុ មានតម្លៃជាច្រើន ប្រភេទ ត្រូវបាននាំចេញទៅបរទេស និងមានសន្ទុះ កើនឡើងខ្លាំងក្លា គិតចាប់ខែកក្កដា ឆ្នាំ ២០១១ កន្លងមកនេះ ។

នៅក្នុងអំឡុងពេល៧ខែ គិតចាប់ពី ដើមឆ្នាំ២០១១ វៀតណាម បាននាំចេញនូវ របស់របរប្រើប្រាស់ទាំងនេះ ដែលគិត ជាទឹក ប្រាក់មានរហូតដល់ ២.៣២ពាន់លាន ដុល្លារ ដែលចំនួននេះ បានកើនឡើង ៥១.៦ភាគរយ ធៀបនឹងឆ្នាំមុន នៅ ក្នុងអំឡុងពេល ដូចគ្នានោះ ។ សម្រាប់ការនាំចូលវិញ ក៏បាន កើនឡើងបន្ដិច ដោយបាន កើនឡើង ៣៨.៩ភាគរយ គិតជាទឹកប្រាក់ មាន ចំនួន ៤៥២ លានដុល្លារ សហរដ្ឋអាមេរិក ផងដែរ ៕

No comments: