Thursday, August 18, 2011

បុរសចិនច្រើនលាននាក់នឹងរកប្រពន្ធមិនបានរហូតដល់ឆ្នាំ2020មកពីការបាត់លំនឹងរវាងភេទ

ថ្ងៃទី១៨-០៨-២០១១
អន្ដរជាតិ
kohsantepheapdaily

ពួកអ្នកជំនាញការបានព្រមានថាបុរសចិនជាច្រើនលាននាក់ដែលមានអាយុគ្រប់រៀបការនឹង
ស្ថិតនៅ លីវរហូតដល់ឆ្នាំ២០២០ មកពីការបាត់លំនឹងរវាងភេទ ដែលនិន្នាការនោះនឹងមាន
បញ្ហាចោទលើស្ថិរភាពសង្គម ។ យោងតាមតួលេខរបស់ការិយាល័យស្ថិតិរដ្ឋចិនឱ្យដឹងថា ក្មេងប្រុសដែលមានអាយុក្រោម១៩ឆ្នាំមាន២៣,៧៧លាននាក់ ច្រើនជាងក្មេងស្រីដែលមាន
អាយុស្របាលគ្នាដែលពិតណាស់ នាំឱ្យគេសន្និដ្ឋានបានថា បុរសចិនជាង១០លាននាក់នឹងស្ទើរតែ
ពុំអាចរកប្រពន្ធបាន ។

លោក ZHAI ZHENWU ព្រឹទ្ធបុរសនៃសាលាសង្គមវិទ្យានិងសិក្សាប្រជាជននៃសាកលវិទ្យាល័យ
ប្រជាជនចិនដកស្រង់សម្តី កាលពីថ្ងៃទី១៧ សីហា ដោយកាសែតប្រជាជនចិនគូសបញ្ជាក់ថា បុរសនៅលីវទាំងឡាយដែលរស់នៅក្នុងទីក្រុងបានចេញស្វះស្វែងរក ប្រពន្ធនៅតាមទីជនបទ ។ ប្រកាសនេះនឹងញ៉ាំងឱ្យប្រជាជនក្រីក្រកាន់តែរងគ្រោះថែមទៀត ដោយសារការបាត់លំនឹង
រវាងភេទដែលប្រការនេះពួកគេនឹងគ្មានជម្រើស ក្រៅពីការដើរលេងស្រីរកស៊ីផ្លូវភេទ ឬការចាប់បង្ខំរៀបការដែលបណ្តានារីត្រូវលក់ឱ្យបុរសហើយបង្ខំ រៀបការ ។ លោកបន្តថា សកម្មភាព ខុសច្បាប់ទាំងនេះ គឺជាការគំរាមកំហែងចំពោះគូស្នេហ៍ដែលរៀបការនិងបណ្តា
គ្រួសារព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពសង្គម។

អត្រាកំណើតនៅចិនគឺក្មេងប្រុស១១១,០៨ សម្រាប់ក្មេងស្រី១០០ក្នុងឆ្នាំ២០១០ គឺខ្ពស់ជាងបទ
ដ្ឋានប្រជាសាស្ត្រ ។ ការស្តារលំនឹងរវាងភេទនៅចិន គឺប្រទេសនេះបានប្រកាន់យកគំនិតក្មេង
ស្រីម្នាក់ទល់នឹងក្មេងប្រុស ម្នាក់ហើយបង្កើនការខិតខំប្រឹងប្រែងតស៊ូប្រឆាំងការសម្រាំងរំលូត កូនទុកកូនប្រុសយកកូនស្រីចេញ ៕

No comments: