Friday, August 12, 2011

កម្ពុជានឹងបើកវេទិកាស្រូវអង្ករខែតុលា

ថ្ងៃទី១២-០៨-២០១១
everyday

វេទិកាស្រូវអង្ករកម្ពុជាឆ្នាំ២០១១ ដែលជាវេទិកាមាសសំរាប់ធុរកិច្ចជនផ្នែកស្រូវនិងអង្ករនៅកម្ពុជា
និងនៅលើពិភពលោកគ្រោងនឹងបើកនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១១ ខាងមុខនៅអគារ សន្និសីទ
កោះពេជ្រ រាជធានីភ្នំពេញដោយមានអ្នកចូលរួមជាតិ និងអន្ដរជាតិប្រមាណជាង ៦០០ នាក់។
វេទិកានេះបង្កើតឡើង សំរាប់ការស្វែងយល់ និងរៀនសូត្រនូវវឌ្ឍនភាពប្រជែង និងភាពប្រឈម
របស់ស្រូវអង្ករកម្ពុជាលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅខាងក្នុងស្រុកការសំរបសំរួលពាណិជ្ជ
កម្មដើម្បីនាំចេញទៅកាន់ទីផ្សារអន្ដរជាតិ។វេទិកានេះរៀបចំឡើងដោយសម្ព័ន្ធសមាគមសហគ្រាស
ធុនតូចនិងមធ្យមកម្ពុជា៕

No comments: