Tuesday, August 30, 2011

ក្រសួងសុខាភិបាល ព្រមានស្នើ ចាត់វិធានការ រថយន្ដសង្គ្រោះ របស់ឯកជន និងរថយន្ដសង្គ្រោះ ក្លែងក្លាយ

ផ្សាយថ្ងៃទី២៩-០៨-២០១១
dap-news

ភ្នំពេញ ៖ រដ្ឋមន្ដ្រី ក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានចេញ លិខិតព្រមាន និងស្នើទៅអគ្គស្នងការនគរ បាលជាតិ ចាត់វិធានការចំពោះរថយន្ដ សង្គ្រោះរបស់ឯកជន រថយន្ដសង្គ្រោះក្លែង ក្លាយ និងរថយន្ដសង្គ្រោះគ្មានស្លាកលេខ ដែលបានធ្វើសកម្មភាព ទៅដឹកជនរងគ្រោះ នៅតាមទីសាធារណៈ យកទៅព្យាបាលនៅ កន្លែងរបស់ខ្លួន ដែលបានបង្កភាពអនាធិប តេយ្យ និងគ្មានច្បាប់ទម្លាប់យ៉ាងដូច្នេះ។

លិខិតព្រមាន និងស្នើទៅអគ្គស្នងការ នគរបាលជាតិរបស់លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានធ្វើឡើង បន្ទាប់ពីភាពអនាធិប តេយ្យ ពីសំណាក់គ្លីនិកឯកជន និងសេវា ព្យាបាលសង្គ្រោះជាច្រើន បានប្រើប្រាស់ រថយន្ដសង្គ្រោះរបស់ខ្លួន ធ្វើដំណើរឆ្វេចឆ្វាច ជាពិសេសក្នុងរាជធានីភ្នំពេញ ទៅដឹកជនរង គ្រោះ នៅពេលដែលដឹងថា មានគ្រោះថ្នាក់ ចរាចរនៅកន្លែងណានោះ។

នៅក្នុងលិខិតមួយច្បាប់ ដែលលោករដ្ឋ មន្ដ្រី ម៉ម ប៊ុនហេង ជម្រាបជូនទៅនាយ ឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១១ បានបញ្ជាក់ថា “រយៈកាលកន្លងមក ក្រសួងសុខាភិបាល បានសង្កេតឃើញមាន រថយន្ដគ្លីនិកសង្គ្រោះ 9ៅមបុលានចបេ មួយ ចំនួន ក្នុងនោះមានរថយន្ដគិលានសង្គ្រោះ របស់គ្លីនិកឯកជន និងរថយន្ដគិលានសង្គ្រោះ ក្លែងបន្លំ និងគ្មានស្លាកលេខរថយន្ដត្រឹមត្រូវ បានធ្វើសកម្មភាព ដឹកអ្នករងគ្រោះថ្នាក់ ចរាចរតាមផ្លូវយកមកព្យាបាលនៅក្នុងគ្លីនិក ឯកជនរបស់ខ្លួន ឬធ្វើសកម្មភាពរកស៊ីជួញដូរ ខុសច្បាប់ផ្សេងៗ ដោយប្រើស្លាកសញ្ញាកាក បាទក្រហម និងប្រើប្រាស់ស៊ីរ៉ែនក្លែងបន្លំជា រថយន្ដគិលានសង្គ្រោះ ”៕

No comments: