Friday, August 26, 2011

៦នាក់ទៀតត្រូវបានសម្លាប់នៅភាគខាងត្បូងថៃ

ផ្សាយថ្ងៃទី២៦-០៨-២០១១
អន្ដរជាតិ
cen.com
ពួកសន្តិសុខស្ម័គ្រចិត្តការពារមូលដ្ឋានបានក្លាយជាគោលដៅនៃការបំផ្ទុះគ្រាប់បែកបង្កប់ក្នុងពេលធ្វើដំណើរ

ការផ្ទុះគ្រាប់បែកបង្កប់តាម ដងផ្លូវបានសម្លាប់បុគ្គលិកសន្តិសុខ៥នាក់ដែលកំពុងធ្វើដំណើរទៅកាន់ កន្លែងបាញ់សម្លាប់មួយនៅថៃខាងត្បូងកាលពីថ្ងៃសុក្រ ចំពេលមានការវាយប្រហារក្នុងអំឡុងពេល
ខែតមអាហាររ៉ាម៉ាដន។

ពួកសន្តិសុខការពារមូលដ្ឋានបានឆ្លើយតបទៅនឹងរបាយការណ៍មួយដែលថាបុរសម្នាក់ត្រូវបានបាញ់
សម្លាប់កាលពីយប់ថ្ងៃព្រហស្បត៍នៅចំការកៅស៊ូ មួយក្នុងខេត្តណារ៉ាតធីវ៉ាត តែពួកគេបានក្លាយជា
គោលដៅនៃការបំផ្ទុះគ្រាប់បែកបង្កប់ក្នុងពេល ធ្វើដំណើរ។មនុស្សម្នាក់បានរងរបួសពីការផ្ទុះនេះ។
ក្នុងការផ្ទុះដាច់ដោយឡែកមួយទៀតកាលពីថ្ងៃព្រហស្បត៍ អ្នកប្រមូលសម្រាម៥នាក់បានរងរបួស ដោយពីរនាក់របួសធ្ងន់នៅពេលគ្រាប់បែកបង្កប់ក្នុងធុងសម្រាមមួយបាន ផ្ទុះឡើងនៅខេត្តយ៉ាឡា។

ការផ្ទុះនេះបានកើតឡើងបន្ទាប់ពីពួកបះបោរសម្លាប់មនុស្ស៤នាក់ក្នុងការវាយប្រហារជាបន្តបន្ទាប់នៅចុងខាងត្បូងថៃ។
ខ្មាន់កាំភ្លើងប្រមាណ៣០នាក់បានបាញ់ប្រហារលើផ្ទះប្រធានភូមិមួយ ក្នុងខេត្តយ៉ាឡាកាលពីដើម
ថ្ងៃព្រហស្បត៍ ជាហេតុនាំអោយមានការបាញ់តគ្នាជាមួយអ្នកស្ម័គ្រចិត្តការពារភូមិ។
កូននិងចៅរបស់ប្រធានភូមិបានស្លាប់ក្នុងការវាយប្រហាររបស់ពួកបះបោរ ដែលតាមគេថាគឺដើម្បី
សងសឹកចំពោះការដែលប្រធានភូមិនេះយកការណ៍ អោយទាហាន។ក្នុងការវាយប្រហារមួយទៀត ខ្មាន់កាំភ្លើងរាប់សិបនាក់ក្នុងរថយន្តមួយបាំងកន្លះពីរគ្រឿងបាន បាញ់លើប៉ុស្ត៍យោធានៅក្នុងខេត្ត
សុងក្លាកាលពីយប់ថ្ងៃពុធ ដោយបណ្តាលអោយទាហានស្លាប់ម្នាក់និងរបួស២នាក់។ ក្នុងខេត្តផា
តានី ជាប់គ្នានោះ ប្រធានភូមិអាយុ៦០ឆ្នាំម្នាក់ក៏ត្រូវបានបាញ់ស្លាប់ក្នុងពេល ធ្វើដំណើរពីព្រះវិហារ
ទៅផ្ទះ។

មនុស្សជាង៤.៧០០នាក់ហើយត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ស្ទើររាល់ថ្ងៃចាប់តាំង
ពីពួកសកម្មប្រយុទ្ធស្រមោលបានធ្វើការវាយប្រហា របះបោរនៅតំបន់ចុងខាងត្បូង
របស់ថៃចាប់ពីដើមឆ្នាំ២០០៤មក។

ក្នុងពេលជាមួយគ្នា មេទ័ពថៃលោកប្រាយុទ្ធ ចានអូចា បាននិយាយថាគួរមានវិធានការប្រឆាំង
ការបះបោរថែមទៀតដើម្បីបន្ថយស្ថានការណ៍នៅខាងត្បូងនិងការទទួលខុសត្រូវនេះស្ថិតលើ

រដ្ឋាភិបាលថ្មី ។
លោកបាននិយាយថាទាហានបន្ថែមទៀតនឹងត្រូវដាក់ពង្រាយនៅចុងខាងត្បូង។បញ្ជាការប្រតិបត្តិ
ការសន្តិសុខផ្ទៃក្នុងបាននិយាយថាយោធាបង្កើន ប្រតិបត្តិការការពារលោកសង្ឃ ជាពិសេស
ពេលចេញនិងវិលត្រឡប់ពីបិណ្ឌបាតបន្ទាប់ពីផ្នែកស៊ើបការណ៍បាន និយាយថាពួកបះបោរឥឡូវ
ផ្តោតលើគោលដៅងាយៗ។
គ្រូបង្រៀនក៏នឹងត្រូវការពារខ្លាំងក្លាផងដែរនៅតំបន់ខាងត្បូងទាំងមូល៕

No comments: