Friday, August 26, 2011

សិក្ខាសាលាចែករំលែកចំណេះដឹង ស្ដីពី ការក្រប់គ្រងធនធានព្រៃឈើនៅកម្ពុជា

ផ្សាយថ្ងៃទី២៦-០៨-២០១១
TVK

វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ និងសត្វព្រៃឈើនៃរដ្ឋបាលព្រៃឈើ បានធ្វើការចែក រំលែកចំណេះដឹង ស្ដីពី ការគ្រប់គ្រងធនធានព្រៃឈើនៅកម្ពុជា កាលពីពេលថ្មីៗនេះនៅ រាជធានីភ្នំពេញ ដែលមានការឧបត្ថម្ភដោយមជ្ឈមណ្ឌល ស្រាវជ្រាវវិភាគហានិភ័យ នៃវិទ្យា ស្ថានស្ថិតិគណិតវិទ្យា និងសាកលវិទ្យាល័យ Tohoku ប្រទេសជប៉ុន និងការបន្សុំា​ប្រព័ន្ធ​អេកូឡូ​
ស៊ីពិភពលោក COE ប្រទេសជប៉ុន។ និស្សិតដែលសិក្សា ផ្នែកព្រៃឈើ និងវិទ្យាស្ថាន​ស្រាវ​ជ្រាវ​ព្រៃឈើ មន្ដ្រីជំនាញគ្រប់គ្រងព្រៃឈើ មកពីបណ្ដាខេត្ដ-រាជធានីភ្នំពេញ បានទទួលចំណេះដឹង កម្ម្វិធីគណិតវិទ្យា សំរាប់ការគ្រប់គ្រងធនធាន ការពិភាក្សាពីចំណុចខ្លាំង និងចំណុចខ្សោយ នៃការសិក្សាស្រាវជ្រាវ និងកិច្ចសហប្រតិបត្ដិការនាពេលអនាគត រវាងអ្នកស្រាវជ្រាវកម្ពុជា និងជប៉ុន។

ឯកឧត្ដម ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលព្រៃឈើ បានឱ្យដឹងថា តាមតួលេខឆ្នាំ២០០៦ ផ្ទៃដីព្រៃឈើប្រមាណ ៥៩ភាគរយ ត្រូវបានស្ដារឡើងវិញ ក្នុងគំរោងស្ដារ​ឡើងវិញ អោយបាន ៦០ភាគរយ នៅឆ្នាំ២០១៥ ហើយក្នុងនោះព្រៃឈើដែលនាំដោយរដ្ឋចំនួន ១ម៉ឺនហិកតា។ ទន្ទឹមនឹងនេះ ដើម្បីសំរេចគោលដៅកម្មវិធីព្រៃឈើជាតិអោយបាន ៦០ភាគរយ នៅឆ្នាំ២០១៥ បច្ចុប្បន្ន រាជរដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ច ដើម្បីអភិវឌ្ឍន៍ដាំដើមឈើ និងដាំណាំឧស្សាហកម្មឡើងវិញ ប្រមាណជាង ១លានហិកតា ដែលដីនេះជារៀងរាល់ឆ្នាំ និងធ្វើអោយផ្ទៃដីមានការប្រែប្រួលពីព្រៃរិចរិល ឥតមានតំលៃពាណិជ្ជកម្ម ក្លាយទៅជាដីមាន​តំលៃ សំរាប់វិស័យពាណិជ្ជកម្ម។ ទាក់ទងដល់ការអភិវឌ្ឍន៍គ្រប់ គ្រងថែរក្សាព្រៃឈើនៅកម្ពុជា តាមរយៈសិក្ខាសាលាក៏៍បានបង្ហាញដល់សិក្ខាកាម ក្នុងការគ្រប់គ្រងព្រៃឈើ ការបង្កើតអ្វីដែល​សំរាប់​ការគ្រប់គ្រងព្រៃឈើ ដែលប្រឈមនឹងហានិភ័យធម្មជាតិ ការបង្កើតម៉ូដែលនៃបំរែ បំរួលក្នុងការប្រើប្រាស់ដី និងការកូនឈើឡើងវិញ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកចំណាំកៅស៊ូ ដំណាំដូងប្រេង ដែលឥឡូវនេះ រាជរដ្ឋាភិបាលក៏បានចាត់ទុក​ជាដំណាំផ្ដល់​លើគំរបព្រៃឈើ ផងដែរ៕

No comments: