Friday, August 26, 2011

អា​មេ​រិ​ក​ប្រកាស​អាសន្ន​ពី​ខ្យល់ព្យុះ​នៅ​រដ្ឋ​ចំនួន​៤

ផ្សាយថ្ងៃទី២៦-០៨-២០១១
អន្ដរជាតិ
nokorwatnews

អា​មេ​រិ​កបាន​ប្រកាស​អាសន្ន​ពី​ខ្យល់​ព្យុះ​Irene​ដែល​អាច​បោះបង់​ចូល​នៅ​ លើ​ដីគោក​រដ្ឋ​ចំនួន​៤​នៅ​អា​មេ​រិ​ក​ ក្នុង​នោះ​មាន​ញូ​វ​យ៉​ក​ វើ​ជឺ​នៀ​ ញូ​វ​ជឺ​ស៊ី​ និង​ម៉ា​រី​ ឡេ​ន​ ។​

​រដ្ឋ​ទាំង​៤​នេះ​អាច​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ជាងគេ​បំផុត​ ពេល​ដែល​ខ្យល់​ព្យុះ​Irene​បក់​បោក​ចូល​មក​ដល់

​ ។​ តាម​ ការ​ព្យាករណ៍​ នៅ​ថ្ងៃ​ទី​២៧​ សីហា​នេះ​ ខ្យល់ព្យុះ​នោះ​នឹង​បក់​បោក​ចូល​ដល់​បណ្ដា​ រដ្ឋ​ខាងលើ​ ។​ ជាមួយនឹង​ការ​ប្រកាស​ អាសន្ន​ជា​មុន​ បណ្ដា​រដ្ឋ​ទាំងនោះ​នឹង​ចាត់​ វិធានការ​ទប់ស្កាត់​ឱ្យ​បាន​ល្អ​ប្រសើរ​និង​ បញ្ជូន​កម្លាំង​សម្រាប់​ទប់ស្កាត់​ហេតុ​ ការណ៍​អាក្រក់​កើតឡើង​បណ្ដាល​មក​ពី​ គ្រោះ​ធម្មជាតិ​ខ្យល់ព្យុះ​ ។​ កន្លង​មក​ ដោយសារ​តែ​ការ​វាយតម្លៃ​ទាប​ពី​ខ្យល់​ ព្យុះ​ ធ្វើ​ឱ្យ​អា​មេ​រិ​ករង​គ្រោះ​មហន្ដរាយ​ សោកនាដកម្ម​យ៉ាង​អាណោច​អ​ធ័​ម​បំផុត​ កាលពី​ឆ្នាំ​១៩៣៨​ ។​

​ពេល​នេះ​ ល្បឿន​នៃ​ខ្យល់ព្យុះ​Irene​ គឺ​ ១៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ហើយ​ អាច​នឹង​កើន​ជា​បន្ដបន្ទាប់​ដោយពេល​ នេះ​កំពុង​បក់​បោក​ឆ្ពោះទៅ​កាន់​រដ្ឋ​កាលី​ ហ្វ័​រ​នី​ញ៉ា​ភាគ​ខាងជើង​ ហើយ​បក់​បោក​ ចូល​ទៅ​បណ្ដា​កោះ​មុន​ពេល​ចូល​ទៅ​ដី​ គោក​តំបន់​បា​ហា​ម៉ាស់​កាលពី​ថ្ងៃ​ទី​២៥​ សីហា​កន្លង​មក​ ។​

​ខ្យល់ព្យុះ​Irene​បក់​បោក​ចូល​ដីគោក​ បា​ហា​ម៉ាស់​មាន​ល្បឿន​១១៥​គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង​ ហើយ​ត្រូវ​គេ​ព្យាករណ៍​ថា​ នឹង​បក់​បោក​ចូល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នៅ​ ថ្ងៃ​ទី​២៨​ សីហា​ ។​ បន្ទាប់​មក​ខ្យល់ព្យុះ​ នឹង​បន្ដ​បក់​បោក​ចូល​ទៅ​កាន់​ទីក្រុង​ញូ​វ​ យ៉​ក​ បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជើង​ ហោះហើរ​នៅ​ថ្ងៃ​ទី​២៨​ និង​ព្រឹក​ថ្ងៃ​ទី​២៩​ សីហា​ ។​

​តាម​ការ​ប៉ាន់​ប្រមាណ​ពី​ការ​ខូចខាត​ ដោយ​ខ្យល់ព្យុះ​Irene​បង្ក​ឡើង​មិន​គិត​ពី​ ការ​ខូចខាត​អាយុជីវិត​និង​កម្លាំង​ពល​-​កម្ម​មាន​ទឹកប្រាក់​រហូត​ដល់​៣៤​ពាន់​ លាន​ដុល្លារ​ ហើយ​អាច​កើន​ដល់​១០០​ ពាន់​លាន​ដុល្លារ​ប្រសិនបើ​ខ្យល់ព្យុះ​នោះ​ បក់​បោក​ខុស​ទីតាំង​ដែល​បាន​ព្យាករណ៍​នោះ​ ៕


No comments: