Friday, August 5, 2011

អ្នក​វិទ្យា​សាស្ត្រ​របស់​សហ​រដ្ឋ​អាមេរិក​រក​ឃើញ​ចំនុច​ជ្រាប​ទឹក​នៅ​ភព​ព្រះ​អង្គារ​

ថ្ងៃទី០៥-០៨-២០១១
អន្ដរជាតិ
bayontv

អាមេរិក៖​ ភ្នាក់​ងារ​អវកាស​ជាតិ​របស់​សហ​រដ្ឋ​អាមេរិក​ណាហ្សា​ បាន​អោយ​ដឹង​ថា​ យាន​អវកាស​ស្ទង់​ទិន្ន​ន័យ​​បាន​បង្ហាញ​អំពី​ស្នាម​ហៀរ​ទឹក​នៅ​ភព​ព្រះ​អង្គារ​ ដែល​ជា​សញ្ញា​ល្អ​នៅ​លើ​ភព​នេះ​ សម្រាប់​បញ្ជូន​មនុស្ស​ទៅ​រស់​នៅ​។

អ្នក​អវ​កាស​បាន​អោយ​ដឹង​ថា​៖​ មាន​ចំនុច​ចំនួន​ ២០​កន្លែង​ ដែល​ត្រូវ​បាន​សង្ស័យ​ថា​ មាន​ជ្រាប​ទឹក​ ប៉ុន្តែ​ ៧​កន្លែង​ ក្នុង​ចំណោម​ ២០​កន្លែង​​នោះ​ពិត​ ជា​មាន​ជ្រាប​ទឹក​មែន​ ហើយ​ទឹក​ដែល​ជ្រាប​ចេញ​ក្រៅ​នោះ​ គឺ​ជា​ទឹក​ប្រៃ​។​
លោក​ម៉ាក​ អ៊ី​វែន​ បាន​អោយ​ដឹង​ថា៖​ យោង​តាម​ទិន្នន័យ​វិភាគ​ ភព​ព្រះ​អង្គារ​អាច​មាន​លក្ខណៈ​អំណោយ​ផល​ដូច​ភព​ព្រះ​ចន្ទ​ដែរ​ ដោយ​សារ​ភព​ព្រះ​ចន្ទ​មាន​ប្រភព​ទឹក​​ និង​អ៊ុក​ស៊ី​សែន​ផង​ដែរ​ ដែល​មនុស្ស​នៅ​លើ​ផែន​ដី​អាច​ទៅ​រស់​នៅ​ទី​នោះ​បាន​ បើ​សិន​ជា​ផែន​ដី​ចង្អៀត​។​
​នៅ​ពេល​អនាគត​ មនុស្ស​នៅ​លើភព​​ផែន​ដី​អាចចង្អៀត​គ្មាន​កន្លែង​រស់​នៅ​ ដោយសារ​កំណើន​ចំនួន​មនុស្ស​ ប៉ុន្តែ​ភព​ព្រះ​ចន្ទ​ជជា​កន្លែង​សម​ស្រប​អោយ​មនុស្ស​រស់​នៅ​បាន​៕​

No comments: