Friday, August 5, 2011

ទីផ្សារអាស៊ីដាំក្បាលចុះចំពេលមានការបារម្ភអំពីឳនភាព

ថ្ងៃទី០៥-០៨-២០១១
អន្ដរជាតិ
cen.com

បណ្តាផ្សារភាគហ៊ុនអាស៊ីនៅ ថ្ងៃសុក្រនេះបានដាំក្បាលចុះក្រោយភាពវឹកវរនៅបណ្តាផ្សារហ៊ុន អាមេរិកនិងអឺរ៉ុបចំពេលមានការព្រួយបារម្ភថាពិភពលោកនឹងធ្វើដំណើរ ឆ្ពោះទៅរកវិបត្តិ
ហិរញ្ញវត្ថុមួយទៀត។

បណ្តាភាគហ៊ុនអាស៊ីបានធ្លាក់ថ្លៃក្នុងជំនួញពេលព្រឹកថ្ងៃសុក្រ ដោយផ្សារធំៗដូចជានៅជប៉ុន ហុងកុង អូស្ត្រាលីនិងកូរ៉េខាងត្បូងបានធ្លាក់ថ្លៃយ៉ាងគំហុកនៅពេលជំនឿចិត្ត អ្នកវិនិយោគដែល
មិនមាំទាំស្រាប់ទៅហើយត្រូវវាយសំពងដោយទិន្នន័យ សេដ្ឋកិច្ចដ៏កំសោយរបស់អាមេរិក
និងការព្រួយបារម្ភខ្លាចអ៊ីតាលីនិងអេ ស្ប៉ាញត្រូវការប្រាក់ជួយសង្គ្រោះសេដ្ឋកិច្ចដូចក្រិច។
អ្នកវិភាគនៅIG Marketsបេនផត់ធឺបាននិយាយថា"វាបានបញ្ចប់យ៉ាងអាក្រក់និងបន្តរឹត
តែអាក្រក់"។
ផ្សារតូក្យូបានចុះ៣,៣៦% ហុងកុងចុះ៤,៦៧% ស៊ីដនីចុះ៤,១០% សេអ៊ូលចុះ៣,៦២%
និងតៃប៉ិះដាំក្បាលចុះ៥,១៥%នៅពេលភាគហ៊ុននៅផ្សារ ក្រុងសៀងហៃចុះ១,៨០%។ការភ័យ
ខ្លាចបានគ្របដណ្តប់ពាសពេញអឺរ៉ុបនិងអាមេរិក ដែលកន្លែងនោះសន្ទស្សន៍ហ៊ុនDow Jones Industrial Averageធ្លាក់ចុះ៤,៣%ជាកំរិតធ្លាក់ចុះមួយថ្ងៃច្រើនបំផុតចាប់តាំងពីឆ្នាំ២០០៨
មក។ S&P 500 ធ្លាក់ចុះ៤,៨%នៅពេលNasdaq Composite ចុះ៥,១%។
សន្ទស្សន៍FTSE 100របស់ក្រុងឡុងដ៍ធ្លាក់ចុះ៣,៤៣%និងCAC40របស់បារាំងធ្លាក់ចុះ៣,៩០%។
ទិន្នន័យការងារខ្សោយនៅអាមេរិកកាលពីថ្ងៃព្រហស្បត៍បានបង្ក ការព្រួយបារម្ភក្នុងចំណោមអ្នក
វិភាគដែលថាពិភពលោកអាចធ្វើដំណើរទៅរកឳនភាពមួយទៀតបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨។
រាល់ក្រសែភ្នែកឥឡូវក្រឡេកទៅអាមេរិកនៅពេលក្រុងវ៉ាស៊ីនតោន បញ្ចេញទិន្នន័យកាងាររដ្ឋ
ដ៏សំខាន់និងលទ្ធផលខ្សោយជាងការរំពឹងទុក ណាមួយអាចនាំអោយមានការផ្អើលលក់ភាគ
ហ៊ុនចេញបន្ថែមទៀត។
នៅអឺរ៉ុប អារម្មណ៍អ្នកវិនិយោគនៅតែញាំញីដោយការព្រួយបារម្ភដែលថាអ៊ីតាលីដែលកំពុងជាប់
បំណុលវ័ណ្ឌកនិងអេស្ប៉ាញអាចចោមវាយប្រហារដោយវិបត្តិ បំណុលនៃតំបន់ចាយប្រាក់អឺរ៉ូ។
វិបត្តិបំណុលនៃតំបន់ចាយអឺរ៉ូបានដាក់សម្ពាធជាខ្លាំងលើអ៊ីតាលី និងអេស្ប៉ាញនៅប៉ុន្មានសប្តាហ៍
មកនេះបន្ទាប់ពីប្រទេសក្រិចអៀឡង់និងព័រទុយហ្កាល់ត្រូវបានសហភាពអឺរ៉ុបនិងIMFចេញប្រាក់
ជួយ សង្គ្រោះជាបន្តបន្ទាប់៕

 


No comments: