Friday, August 5, 2011

ស្រូវ​ខ្មែរ​អាច​ឡើងថ្លៃ​ដោយសារ​នយោបាយ​ថ្មី​របស់​ប្រទេស​ថៃ

ថ្ងៃទី០៥-០៨-២០១១
nokorwat.com



ភ្នំពេញ ៖ នៅក្នុង​ប្រទេស​ថៃ គណបក្ស ជាប់ឆ្នោត​ថ្មី​គ្រោង​នឹង​បង្កើន​តម្លៃ​ស្រូវ ជូន​កសិករ​ថៃ ។ ប៉ុន្តែ​សមាគម​នាំ​អង្ករ ចេញ​របស់​ថៃ​បាន​និយាយថា ការបង្កើន ថ្លៃ​ស្រូវ​នៅក្នុង​ប្រទេស​ថៃ​នឹង​ជំរុញ​ឱ្យ​ពួក គេ​ទិញស្រូវ​ពី​ប្រទេស​កម្ពុជា វៀតណាម និង​ភូមា​ទៅវិញ ។ តើ​នយោបាយ​ថ្មី​របស់ ថៃ​មាន​ផលប៉ះពាល់​យ៉ាងដូចម្តេចខ្លះ មកដល់​តម្លៃ​ស្រូវ​នៅក្នុង​ប្រទេស​កម្ពុជា?

ឈ្មួញ​រកស៊ី​នាំ​អង្ករ​ចេញ​នៅក្នុង​ប្រទេស កម្ពុជា​បានផ្តល់​ទស្សនៈផ្សេងៗគ្នា​ជុំវិញ នយោបាយ​ថ្មី​របស់​គណបក្ស​លោកស្រី យី​ង ឡាក់ អនាគត​នាយករដ្ឋមន្ត្រី​ស្រី​ទី មួយ​នៃ​ព្រះរាជាណាចក្រ​ថៃ ។ គណបក្ស ជាប់ឆ្នោត​ថ្មី​ដែល​ដឹកនាំ​ដោយ​លោកស្រី យី​ង ឡាក់ តែមាន​ស្រមោល​លោក ថាក់ស៊ីន នៅ​ពីក្រោយ​នោះ​មាន​គម្រោង ដំឡើង​តម្លៃ​ស្រូវ​ជូន​កសិករ​ថៃ​នៅពេល អនាគត​ដ៏​ខ្លី​ខាងមុខនេះ ។ ប៉ុន្តែ​គម្រោង នេះ​ហាក់បីដូចជា​ធ្វើអោយ​សមាគម​នាំ អង្ករ​ចេញ​របស់​ថៃ​មិនសូវ​សប្បាយចិត្ត ប៉ុន្មាន​ទេ ដោយសារ​ការដំឡើងថ្លៃ​នេះ​នឹង ធ្វើឱ្យ​តម្លៃ​ដើម​សម្រាប់​នាំ​អង្ករ​ចេញ​ឡើង ថ្លៃ ហើយ​វា​ប៉ះពាល់​ដល់​តម្លៃ​ទីផ្សារ​នាំ អង្ករ​ចេញ ។

សមាគម​នាំ​អង្ករ​ចេញ​នៃ​ប្រទេស ថៃ​បាន​និយាយ​នៅក្នុង​កាសែត​ជា​ភាសា អង់គ្លេស​របស់​ថៃ​ថា ពួកគេ​នឹង​បង្វែរ ទៅ​ទិញស្រូវ​នៅក្នុង​ប្រទេស​កម្ពុជា ប្រទេស វៀតណាម និង​ប្រទេស​ភូមា​វិញ ព្រោះ នៅ​ទីនោះ​តម្លៃ​អាច​ថោក​ជាង​នៅក្នុង ប្រទេស​ថៃ ។ លោក​អ៊ុត រ៉េ​ន អ្នក​គ្រប់ គ្រង​ក្រុមហ៊ុននាំចេញ​អង្ករ​កម្ពុជា ងោំ អរេ​នេ ជាម​បៀ​ដិ​ា បាន​និយាយថា នយោបាយ​ថ្មី​របស់​ប្រទេស​ថៃ​នឹង​នាំមក នូវ​ផលប្រយោជន៍​ច្រើន​ជូន​ដល់​កសិករ ខ្មែរ ពីព្រោះថា​នៅពេលដែល​ឈ្មួញ​ថៃ មក​ទិញស្រូវ​ពី​កម្ពុជា កសិករ​ខ្មែរ​អាច លក់​ស្រូវ​បាន​ក្នុងតម្លៃ​កាន់តែ​ថ្លៃ ។ គម្រោង​ទិញស្រូវ​របស់​ថៃ នៅពេលនេះ មិនមែនជា​រឿង​ថ្មី​សន្លាង​នោះទេ ។ តាម ពិត​បើទោះបីជា​មិនមាន​នយោបាយ​ថ្មី របស់​ថៃ​ក៏ដោយ ក៏​ឈ្មួញ​ថៃ​និង​ឈ្មួញ វៀតណាម នាពេល​កន្លងមក​នាំគ្នា​ចូល មក​ទិញស្រូវ​ពី​ប្រទេស​កម្ពុជា ដើម្បី​កិន ចេញ​ជា​អង្ករ​លក់​ទៅឱ្យ​ទីផ្សារ​អន្តរជាតិ របស់គេ​ដែរ ។ ប៉ុន្តែ​គ្រាន់តែ​ថា​ន​យោ បាយ​ថ្មី​របស់​ថៃ​នេះ​អាច​ជំរុញ​ឱ្យ​ឈ្មួញ ថៃ​ទិញស្រូវ​ពី​កម្ពុជា​កាន់តែច្រើន​បន្ថែម ទៀត ។

ការបង្កើន​ការទិញ​ស្រូវ​ពី​ប្រទេស កម្ពុជា គឺជា​ដំណឹង​ល្អ​សម្រាប់​កសិករ ខ្មែរ ពីព្រោះថា​កសិករ​ខ្មែរ​អាច​ទារ​តម្លៃ ឡើង​បាន​រវាង​ឈ្មួញ​ជនជាតិ​វៀតណាម ជនជាតិ​ថៃ និង​ជនជាតិខ្មែរ ។ ប៉ុន្តែ​ឈ្មួញ ជនជាតិខ្មែរ​មួយចំនួន​ដែល​ទិញស្រូវ ដើម្បី​កិន​ចេញ​ជា​អង្ករ​លក់​ទៅ​ទីផ្សារ បរទេស​ដែរនោះ នឹង​អាច​ប្រឈម​នឹង បញ្ហា​ប្រកួតប្រជែង​កាន់តែខ្លាំង ។ ឈ្មួញ នាំ​អង្ករ​ចេញ​ខ្មែរ​មួយចំនួន​នឹងត្រូវ​បង្ខំ ចិត្ត​បង្កើន​តម្លៃ​អង្ករ​នាពេល​អនាគត ដែល​អាច​ប៉ះពាល់​ដល់​ការនាំ​អង្ករ​ចេញ របស់​ខ្មែរ​ដែរ ។ នយោបាយ​របស់​រាជរ​ដ្ឋា ភិ​បាល​នៃ​ប្រទេស​កម្ពុជា​បាន​កំណត់ថា នឹងត្រូវ​នាំ អង្ករ​ចេញ​អោយបាន១លាន តោន​នៅ​ឆ្នាំ២០១៥ខាងមុខនេះ ។ ប៉ុន្តែ សម្រាប់​ឆមាស​ទី១នៃ​ឆ្នាំ២០១១នេះ ប្រទេស​កម្ពុជា​ទើប​នាំ​អង្ករ​ចេញ​បាន៦ ម៉ឺន​តោន​ប៉ុណ្ណោះ ។

បើ​យោងតាម​ល្បឿន​នេះ​គម្រោង ១លាន​តោន​នៅ​ឆ្នាំ២០១៥ របស់​រដ្ឋា​ភិ បាល​កម្ពុជា​អាចនឹងទទួល​បរាជ័យ ៕

No comments: