Friday, August 5, 2011

សាលាខេត្ដកែប បើវគ្គបណ្ដុះបណ្ដាលជូនមន្រ្ដីជុំវិញស្រុកដំណាក់ចង្អើរ

ថ្ងៃទី០៥-០៨-២០១១

នៅថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ ស្ថិតនៅ សាលាស្រុកដំណាក់ចង្អើរ សាលាខេត្ត
កែប បានរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិស ស្ដីពីតួនាទីភារកិច្ច និងរបៀបរបបការងារ របស់
រដ្ឋបាលថ្នាក់ក្រោមជាតិ កម្មវិធី១០ឆ្នាំ និងផែនការអនុវត្ត៣ឆ្នាំ (ផអ៣) ដល់មន្ត្រីសាលាស្រុក

ដំណាក់ចង្អើរ ។ ក្នុងវគ្គបណ្តុះបណ្តាលនេះ លោក ទេព យុទ្ធី អភិបាលស្រុកដំណាក់ចង្អើរ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះវាមានគោលបំណងសំខាន់គឺធ្វើយ៉ាងមិច ពង្រឹងសមត្ថភាព
ជូនមន្ត្រីរាជការ ពង្រឹងស្ថាប័ន ជាពិសេសតួនាទីភារកិច្ច។ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាល
នេះទៅ មន្ត្រីថ្នាក់ស្រុក សាលាស្រុកដំណាក់ចង្អើរ និងឆ្លើយតបទៅផ្នែកផែនការអនុវត្ត៣ឆ្នាំ
គឺលើកកម្ពស់ គុណភាព សមត្ថភាពការទទូលខុសត្រូវ ក្នុងការអនុវត្តតួនាទីរបស់ខ្លួន៕

No comments: