ឱនភាព ពាណិជ្ជកម្ម របស់វៀតណាម កើនឡើង គិតជាទឹកប្រាក់ ស្មើនឹង ៨០០លានដុល្លារ
ថ្ងៃទី២៥-០៨-២០១១
អន្ដរជាតិ
dap
ហាណូយៈ យោងតាមទីភ្នាក់ងារ ព័ត៌មាន ចិន ស៊ិនហួ ចុះផ្សាយកាលពីពេល ថ្មីៗនេះថា ឱនភាពពាណិជ្ជកម្ម “ចំណាយ លើសចំណូល “របស់ប្រទេសវៀតណាម នៅ ក្នុងខែសីហា ឆ្នាំ ២០១១ មានសន្ទុះកើន ឡើង គិតជាទឹកប្រាក់ ស្មើនឹង ៨០០លានដុល្លារ សហរដ្ឋអាមេរិក ។
យោងតាមរបាយការណ៍ថ្មីមួយ ចេញ ដោយអគ្គនាយកដ្ឋានស្ថិតិវៀតណាម បាន ឱ្យដឹងថា ឱនភាពថវិកា នៃការធ្វើពាណិជ្ចកម្ម នៅក្នុងប្រទេសវៀតណាម នៅក្នុងខែសីហា ឆ្នាំ ២០១១ បានកើនឡើង ដោយការនាំ ចេញរបស់វៀតណាម បានកើនឡើង គិតជា ទឹកប្រាក់ចំនួន ៨.៣ពាន់លានដុល្លារ ទន្ទឹម នឹងនេះដែរ ការនាំចូលវិញវាលើសពីនេះ ដោយគិតជាទឹកប្រាក់មានចំនួន ៩.១ពាន់លានដុល្លារ សហរដ្ឋអាមេរិក ។
អគ្គនាយកដ្ឋានខាងលើ បានឱ្យដឹងថា ការនាំចេញនៅក្នុងខែសីហា បានធ្លាក់ចុះ បន្ដិច ក្នុងនោះមានតែវាយនភណ្ឌ និងសម្លៀ កបំពាក់កាត់ដេរប៉ុណ្ណោះ ដោយការនាំ ចេញទាំងនេះ ទទួលបានទឹកប្រាក់ជាង ១ពាន់លានដុល្លារ ស្របពេលនេះដែរ ប្រេង និងគ្រឿងសមុទ្រ គិតជាទឹកប្រាក់ចំនួន ៧៥០លានដុល្លារ និង ៥៩០លានដុល្លារ ។
ទន្ទឹមនឹងនេះដែរ ការនាំចូលវិញនៅ ក្នុងខែសីហា ក្នុងនោះមានប្រេង គិតជាទឹក ប្រាក់ចំនួន ៩៦៧លានដុល្លារ សម្លៀក បំពាក់គិតជាទឹកប្រាក់ចំនួន ៥៤០លានដុល្លារ និងផលិតផលអេឡិចត្រូនិច កុំព្យូទ័រ គិតជា ទឹកប្រាក់មានចំនួន ៦០០លានដុល្លារ ។
ដូច្នេះឱនភាពនៅក្នុងខែសីហា បានជំរុញ ឱ្យប្រទេសវៀតណាម ជួបនូវបញ្ហាគិតជា ទឹកប្រាក់ចំនួន ៦.២២ពាន់លានដុល្លារ បើគិត ចាប់ពីដើមឆ្នាំ ៨ខែមកនេះ ដែលចំនួននេះ ស្មើនឹង ១០.២៣ភាគរយ នៃទឹកប្រាក់សរុប សម្រាប់ការនាំចេញរបស់វៀតណាម ។
No comments:
Post a Comment