Monday, August 1, 2011

តម្លៃប្រេងឡើងតម្រូវការប្រេងក៏កើន

ថ្ងៃទី០១-០៨-២០១១
everyday.com
     តម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយនានានៅក្នុងប្រទេសកម្ពុជាបានកើន
ឡើងគួរឱ្យកត់សម្គាល់នៅក្នុងរយៈ ពេល៦ខែឆ្នាំនេះ ប៉ុន្ដែតួលេខបានអះអាង
ថាការ កើនឡើងនូវតម្លៃនេះមិនធ្វើឱ្យការនាំចូលប្រេងឥន្ធនៈមកក្នុងប្រទេស
កម្ពុជាមានការថយចុះទេ។ នេះបើតាមតួលេខរបស់ក្រសួងពាណិជ្ជ


កម្ពុជាដែលរស្មីកម្ពុជាបានទទួលកាលពីពេលថ្មីៗនេះ។ ប្រភពដដែល
នោះបានឱ្យដឹងថានៅក្នុងរង្វង់ រយៈពេល១ឆមាសទីមួយឆ្នាំនេះកម្ពុជា
បាននាំចូលប្រេងឥន្ធនៈ កើនលើសពីរយៈ ពេលឆមាសទី១នៃឆ្នាំ២០១០រហូត
ដល់ទៅ៣១៥.៥២៣តោន។ កាលពីឆមាសទី១ឆ្នាំ២០១០កម្ពុជានាំចូលប្រេង
ឥន្ធនៈត្រឹមតែប្រមាណ៤៤០.៦០៧តោនទេប៉ុន្ដែដល់ឆមាសទី១ឆ្នាំ២០១១នេះ
គឺកម្ពុជាបាននាំចូលរហូតដល់ទៅ៧៥៦.១៣៩តោន។

No comments: