Monday, August 1, 2011

តម្លៃនាំចេញនាំចូលរបស់កម្ពុជាកើនឡើង

ថ្ងៃទី០១-០៨-២០១១
everyday.com
      តម្លៃនៃការនាំចេញនាំចូលរបស់កម្ពុជានៅក្នុងរយៈពេលឆមាសទីមួយ
ដើមឆ្នាំ
២០១១នេះបានកើនឡើងប្រមាណជាជាង១,៧ពាន់លានដុល្លារ។
នេះបើតាមតួលេខ
ដែលផ្ដល់ដោយក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២៧
ខែកក្កដាកន្លងទៅនេះ។តម្លៃនៃការនាំចេញនាំចូលរបស់កម្ពុជានៅក្នុងឆមាស
ទី មួយដើមឆ្នាំនេះគឺមានតម្លៃសរុបប្រមាណជា៥.៤៧៣លានដុល្លារខណៈ
ដែលកាលពីរយៈពេលដដែលនៅឆ្នាំទៅមានត្រឹមតែ៣.៦៨២លាន ដុល្លារតែ
ប៉ុណ្ណោះ ។ ប្រភពដដែលនោះបានឱ្យ ដឹងថានៅក្នុងរយៈពេលនេះការនាំ
ចូលរបស់ប្រទេស កម្ពុជាគឺមានតម្លៃ ៣.២៤៥លានដុល្លាររីឯការនាំ
ចេញវិញនោះគឺមានតម្លៃ២.១៨៣ដុល្លារ៕

No comments: