Monday, August 1, 2011

មនុស្ស​​ស្លាប់​ដោយសារ​រន្ទះបាញ់​​១២០​នាក់ រង​របួស​​៩១​នាក់ ងាប់​គោ-ក្របី​៤៨​ក្បាល​

ថ្ងៃទី០១-០៨-២០១១
kohsantepheapdaily.com

រាជធានីភ្នំពេញ​​ ៖ ​គិចាប់​តាំង​ពីដើម​​​ខែមករា ឆ្នាំ​២០១១ ​មកទល់នឹង​ថ្ងៃ
ទី​​​១ សីហា ​២០១១ ​នៅទូទាំង​ប្រទេស​មាន​​មនុស្ស​ចំនួន​​១២០​នាក់ ​បានស្លាប់​
ដោយសារ​រន្ទះបាញ់​ ​ហើយ​មនុស្ស​ចំនួន​​៩១​នាក់​ផ្សេង​ទៀត រង​របួស​​ងាប់​គោ
ក្របី​​ចំនួន​​​​៤៨​ក្បាល​។ ​នេះ​បើ​យោង​តាម​​​នាយក​ខុទ្ទ​កាល័យ​នៃ​គណៈ​កម្មាធិ
ការ​​ជាតិ​គ្រប់​គ្រង​​​ គ្រោះមហន្តរាយ​​ លោកកែវ វី ដែល​ថ្លែង​តាម​​ទូរស័ព្ទ​​
ប្រាប់​​កោះសន្តិភាព​​​នៅព្រឹកថ្ងៃ​​ចន្ទ ទី​១ សីហា​នេះ​។


ដោយឡែក​​ទាក់ទង​ទៅនឹង​គ្រោះ​មហន្តរាយ​​ដោយសារ​ឥទ្ធិ​ ពល​ខ្យល់​ព្យុះ
​ណុក​ ថិន​ ​នោះ​វិញ ​លោក​​នាយខុទ្ទកាល័យ​​​​កែវ​ វី បាន​បញ្ជាក់​​​ឱ្យ​ដឹង​​ដែរ​
ថា មកទល់នឹង​ព្រឹកថ្ងៃទី​​១ សីហា នេះ មិ​ន​ទាន់​មាន​​មនុស្សណាម្នាក់ស្លាប់
ឬ​របួស ដោយោ​​សារ​ឥទ្ធិ​ពល​នៃខ្យល់ព្យុះ​​ណុក ថិន​​នេះនៅឡើយ​​ទេ ។​
ប៉ុន្តែ​លោក​កែវ វី បាន​ឱ្យដឹងទៀត​ថា ​​នៅ​ស្រុក​ដំណាក់ចង្អើ​រ​ខេត្ត​​កែប​មាន​​
ផ្ទះប្រជា​ពល​រដ្ឋ​​​៦ខ្នង ​​បាន​​ដួលរលំ និង​​១៣​ខ្នង​ទៀត​​​របើក​ដំបូល ។
​​ចំណែកនៅ​​ឯស្រុក​​​ឈូក ខេត្តកំពត​ឯ​ណោះវិញ ​ផ្ទះប្រជា​ពលរដ្ឋ​​​៣ខ្នង​​
បាន​របើក​ដំបូល​រី​ឯ​​​កាលពីថ្ងៃទី​​​៣០ កក្កដា ​​នៅស្រុកកំពង់​សិលា ខេត្ត​ព្រះ
សីហនុ ទឹក​ភ្លៀង​បាន​ជន់លិច​ផ្លូវ​​​ជាតិលេខ​​៤ រយៈ​ពេល​​​៣ម៉ោង​។
លោកនាយក​ខុទ្ទ​កាល័យ​​នៃគណៈ​កម្មាធិ​ការ​​​ ជាតិគ្រប់គ្រង​​​​គ្រោះមហន្ត
រាយ​​​កែវ វី បាន​បន្ត​ថា ​នៅ​​​យប់ថ្ងៃទី​​​​៣១ កក្កដា ​កន្លង​មក​នេះ មាន​ភ្លៀង​​​
ធ្លាក់​​​ខ្លាំង​​នៅ​​​ក្រុង​​ស្ទឹង​ត្រែង ​បណ្តាល​ឱ្យ​​​ជន់​លិច​​​ក្រុង​រយៈ​​​ពេល​​១ម៉ោង​។
ទោះជាយ៉ាង​​ណា ​លោក​កែវ វី ​​ដែល​​ជាអ្នក​​នាំ​ពាក្យ​​​គណៈ​កម្មាធិ​ការ​ជាតិ​
គ្រប់​​គ្រង​គ្រោះ​ មហន្តរាយ​​ផងដែរ​នោះ បាន​បញ្ជាក់​​ថា ជំនន់​ទឹក​ភ្លៀង​​​
ឬ​ឥទ្ធិ​​​ពល​ដោយ​ខ្យល់​ព្យុះ​​ណុកថិន​ ​នាពេល​នេះ​​​មិនប៉ះពាល់​ធ្ងន់ធ្ងរ​​​ដូច​កាល
ពីឆ្នាំ​​២០០៩ និង​​២០១០ កន្ល​ង​មក​នេះ ​ទេ​៕

No comments: