Monday, August 1, 2011

ផ្អើលមើល​ក្រពើ​នៅ​ព្រែក​កំពង់បាយ​​​ក្រុង​កំពត ​ណែណាន់​

ថ្ងៃទី០១-០៨-២០១១
kohsantepheapdaily.com

        ខេត្តកំពត​​​ ៖ ​​មនុស្សម្នា​​​រាប់រយនាក់​​បាន​ផ្អើល​​​ឈូឆរ​មើល​ភាព
ចម្លែក​​មួយនៅ​ព្រែក​ កំពង់​បាយ ​ក្រុងកំពត ដែលត្រូវ​បានគេអះអាង​ថា
ជា​ក្រពើ​​ហែល​​​ឆ្វែល​ចុះ​ឆ្វែលឡើង​​​គួរ​ឱ្យ​ចាប់​អារម្មណ៍​​ កាលពីវេលាម៉ោង​​​​៧​
និង​​​​៣០នាទី​ព្រឹក​ថ្ងៃទី​​​១ សីហា ​​២០១១​។


ការ​ភ្ញាក់​ផ្អើល​​​នេះស្ថិតនៅត្រង់​ចំណុច​​ស្ពាន​ ចាស់​ព្រែក​​កំពង់បាយ ​គឺ​ដោយ​
សារ​វា​មានស្នាម​ទឹក​​រលក​រលាស់អង្កួញ​​​អង្កាញ់​ញឹកញាប់ ឬ​ស្នាម​​​ទឹករលក​​
ជា​ចង្វាយៗ​ខ្ជោល​ឡើង ​​និង​ស្នាម​​​កួច​​​វិល​ទៅ​​វិលមក ម្តង​នៅកន្លែង​​នេះ ម្តង​
ទៅ​កន្លែង​នោះ ​គួរ​ឱ្យសង្ស័យ​​​ និង​ចង់​​ឃើញ​​ច្បាស់មែន​​ទែន។ ទោះជាយ៉ាង​
ណា គ្មាននរណា​ម្នាក់អះអាង​ថា ​បាន​​​ឃើញក្រពើ​​ច្បាស់​នោះទេ ដោយគ្រាន់
​តែ​​​ផ្តួច​ការ​គិត និងសង្ស័យ​​​ថា ជា​ក្រពើ​​​តែ​ប៉ុណ្ណោះ។
នៅក្នុងចំណោម​មនុស្សម្នា​​ណែនណាន់​តាន់​តាប់​គេឃើញ​​ ប៉ូលិស​​​ជើងទឹក​​
បានជិះ​​អូប័រ​ឆ្វែល​រក​មើលផងដែរ ​​ដើម្បីកំណត់​ថា ​​«ស្នាម​​​កួច​ទឹក​​​ និងរលក​
នោះ​​ជាអ្វី​?» ប៉ុន្តែ​​​មក​ដល់​ម៉ោង​​១០​ព្រឹក​នេះ​​​ថ្ងៃ​​ដដែល ប៉ូលិស​​មិនទាន់
កំណត់​​​ថា ជា​អ្វីនៅឡើយទេ ។ ព័ត៌មាន​លម្អិតនឹងផ្សាយជូន​នៅ​ពេលក្រោយ
និង​នៅលើទំព័រកាសែត​កោះ​សន្តិភាព ៕





No comments: