ថ្ងៃទី០១-០៨-២០១១
cen.com
លោកស្រី យ៉ង់ ធីតា អ្នកចាត់ការរបស់អង្គការ Cambodia Vision បាន
រៀបរាប់ថា ដោយមើលឃើញពីភាពចាំបាច់អំពីការជួយដល់អ្នកងងឹតឱ្យមើល
ឃើញឡើងវិញ ប្រជាជនខ្មែរនៅប្រទេសអូស្ត្រាលី បានចូលគ្នាជាមូលនិធិរៃ
អង្គាសជាថវិកា ដើម្បីទិញបរិក្ខាពេទ្យយកមកព្យាបាលដល់ពលរដ្ឋក្រីក្រ នៅ
ប្រទេសកម្ពុជា។
ពេលនេះជាលើកទី៤ សម្រាប់ប្រទេសកម្ពុជា និងជាលើកទី២ ក្នុងទឹកដី
ខេត្តកំពត ដែលអង្គការរបស់លោកស្រី បាននាំគ្រូពេទ្យស្ម័គ្រចិត្តរបស់ប្រទេស
អូស្ត្រាលីមកព្យាបាល និងវះកាត់ភ្នែកឡើងបាយ ជូនពលរដ្ឋក្រីក្រដោយមិនគិត
ពីកម្រៃអ្វីទាំអស់។ ការមកព្យាបាលនៅពេលនេះ មានគ្រូពេទ្យ និង សហ-
ការីស្ម័គ្រចិត្តចំនួន ២៩ នាក់ ហើយតាមគម្រោងនឹងធ្វើការវះកាត់អ្នកជំងឺចំនួន
៣០០ នាក់ គិតចាប់ពីថ្ងៃទី១-៥ ខែសីហា ឆ្នាំ២០១១។
លោកស្រី បន្តទៀតថា ជាទូទៅក្រុមគ្រូពេទ្យនឹងពិនិត្យគ្រប់មុខជំងឺទាំង
អស់ និងឱ្យថ្នាំលេបព្យាបាល ហើយវះកាត់តែប្រភេទភ្នែកឡើងបាយ។
ដោយឡែកអ្នកមកព្យាបាល និងអ្នកតាមកំដរត្រូវបានទទួលអាហារ២ពេល
ខណៈកំពុងសម្រាកនៅមន្ទីរពេទ្យ ព្រមទាំងជួយសោហ៊ុយចំនួន ២ ម៉ឺនរៀល
ពេលត្រឡប់ទៅវិញ។
លោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងជិត និងទាំងឆ្ងាយ ដែល
មានបញ្ហាភ្នែកឡើងបាយ ប្រញាប់រួសរាន់មកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពត
ឱ្យបានមុនថ្ងៃទី៦ ខែសីហា ដើម្បីបានការព្យាបាល ឬ ធ្វើការវះកាត់នេះ។
ក្នុងនាមអង្គការ Cambodia Vision និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តអូស្ត្រាលី
លោកស្រីសូមថ្លែងអំណរគុណចំពោះបុគ្គលិកមន្ទីរពេទ្យបង្អែក ក៏ដូចជា
ប្រធានមន្ទីរសុខាភិបាល ពិសេសលោកអភិបាលខេត្ត ដែលជួយជ្រោមជ្រែង
ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកព្យាបាលជំងឺជូន ប្រជាជនក្រីក្រនាពេលនេះ
និងពេលកន្លងមករហូតសម្រេចលទ្ធផលល្អ៕
cen.com
កំពត: ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងសហសេវិកចំនួន ២៩ រូប មក
ពីប្រទេសអូស្ត្រាលី តាមរយៈអង្គការ Cambodia Vision ដោយប្រើប្រាស់
មូលនិធិសប្បុរសជន កំពុងចំណាយពេលវេលា កម្លាំងកាយចិត្តព្យាបាលអ្នក
ងងឹតភ្នែក ឱ្យមើលឃើញឡើងវិញ ដោយធ្វើការវះកាត់ភ្នែកឡើងបាយរយៈ
ពេល ៥ ថ្ងៃ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

No comments:
Post a Comment