Monday, August 1, 2011

កម្ពុជា វៀតណាម បើកច្រកទ្វារ ព្រំដែន ដើម្បីឱ្យយានយន្ត ចរាចរណ៍ ទៅវិញទៅមក

ថ្ងៃទី០១-០៨-២០១១
dap-news
      ប៊ិញ ភួក៖ វៀតណាមនិងកម្ពុជា បានរៀបចំពិធីជា ផ្លូវការមួយ ដើម្បីបើកផ្លូវឱ្យយានយន្តប្រទេសទាំងពីរ ធ្វើដំណើរឆ្លងកាត់ព្រំដែន អន្តរ
ជាតិទៅវិញទៅមក នៅតំបន់ ហា លូ និង ត្រពាំងស្រែ នៅខេត្តភាគខាង
ត្បួង ប៊ិញភូគ និងខេត្តក្រចេះរបស់កម្ពុជា។



ទីភ្នាក់ងារព័ត៌មានវៀតណាម (VNA) រាយការណ៍ឱ្យដឹងនៅថ្ងៃអាទិត្យ
នេះថា នោះគឺច្រកទី៥ក្នុងចំណោមច្រកទាំងប្រាំពីរ នឹងត្រូវបើកដើម្បីឱ្យ
រថយន្តទាំងសងខាង ក្រោយកិច្ចព្រមព្រៀងដឹក ជញ្ជូនផ្លូវគោក រវាង
កម្ពុជាវៀតណាម ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១ខែមិថុនា ឆ្នាំ
១៩៩៨និងពិធីសារចុះថ្ងៃ១៥ ឧសភា ឆ្នាំ២០០៥ រវាងប្រទេសទាំងពីរ។

ជាមួយនឹងការបើកនេះ យានយន្តនៃប្រទេសទាំងពីរ ត្រូវបានអនុញ្ញាតិ
ឱ្យឆ្លងកាត់ចូលក្នុងទឹកដី ប្រទេសនីមួយៗទៅវិញទៅមកជ្រៅៗ ទៅ
ដើម្បីបន្ថយការចំណាយ ធ្វើសោហ៊ុយ និងពេលវេលារូមទាំងការអភិវឌ្ឍ
ពាណិជ្ជកម្ម រវាងកម្ពុជា និងវៀតណាមផងដែរ។

កាលពីគ្រាមុន យានយន្តទាំងអស់ តម្រូវឱ្យឈប់នៅច្រកទ្វារព្រំដែន
ដើម្បីផ្លាស់ប្តូរទំនិញ។ ថ្លែងនៅក្នុងពិធីសម្ពោធ អនុរដ្ឋមន្រ្តីក្រសួង
ដឹកជញ្ជូននិងសារគមនាគមន៍ លោក ង្វៀន ង៉ុក ឌុង ក៏បានស្នើឱ្យ
ភាគីពាក់ព័ន្ធ នៃប្រទេសទាំងពីរ សហការគា្នឱ្យបានស្អិត រមួត និង
បង្កើតលក្ខខណ្ឌងាយស្រួល សម្រាប់ការដឹកជញ្ជូនមនុស្ស និងទំនិញ
តាមរយៈព្រំដែន ខណៈការធានា សនិ្តសុខព្រំដែននិងការងារផ្សេងៗ
ក៏ចាំបាច់ត្រូវធ្វើដែរនោះ។

ពាណិជ្ជកម្មនិងការវិនិយោគរវាងកម្ពុជា និងវៀតណាម មានការកើន
ឡើងជាវិជ្ជមាន ដែលមានតម្លៃជាទឹកប្រាក់ រហូតដល់១,៨៣ពាន់
លាដុល្លារ នៅក្នុងឆ្នាំ២០១០។ ដោយឡែកតូលេខឆមាសទី១ឆ្នាំនេះ
មានរហូតដល់ទៅ ៦២៦លានដុល្លារ កើនប្រមាណ៤៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន៕

 

No comments: