ថ្ងៃទី០២-០៨-២០១១
dap-news

ភ្នំពេញ៖ ទេសរដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង
លោក អ៊ឹម ឈុនលឹម បានមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងឆ្លងកាត់ កំណើននគរូប
នីយកម្មខ្ពស់ និងមានលំហូរការវិនិយោគទុនបរទេស និងទុនក្នុងប្រទេសលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យអភិវឌ្ឍដីធ្លី អភិវឌ្ឍទីក្រុងអភិវឌ្ឍ តំបន់សេដ្ឋកិច្ច ពិសេសអភិវឌ្ឍ
តំបន់ទេសចរណ៍ និងវិស័យសាងសង់អគារ និងសំណង់ខ្ពស់ៗទំនើបផងដែរ។
លោក អ៊ឹម ឈុនលឹម បានមានប្រសាសន៍ខណៈដែល លោកបានចូលរួមបើកវគ្គបំពាក់បំប៉ន ស្ដីពីរៀបចំដែនដី រៀបចំទីក្រុង និងសំណង់ដល់សិក្ខាកាម ដែលជាមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្រសួងបណ្ណោះអាសន្នថា បន្ទាប់ពីប្រទេសជាតិទទួលបានសុខ
សន្ដិភាពពេញលេញ និងមានឯកភាពស្របតាមគោលនយោបាយឈ្នះ ឈ្នះ របស់ប្រមុខរដ្ឋា
ភិបាលនោះ សេដ្ឋកិច្ចកម្ពុជាមានការកើនឡើងជាប់ៗគ្នា ក្នុងរយៈពេល១០ឆ្នាំនេះ។
លោកបន្ថែមថា ក្នុងស្ថានភាពបែបនេះ ទីក្រុង និងទីប្រជុំជនសំខាន់ៗ ដូចជារាជធានីភ្នំពេញ ទីក្រុង ទីប្រជុំជនខេត្ដ និងបណ្ដាទីប្រជុំជនស្រុក ដែលមានសក្កានុពលសេដ្ឋកិច្ចខ្ពស់ ទីក្រុង
នៅតាមខ្សែបណ្ដោយព្រំដែនអន្ដរជាតិ ត្រូវមានការរៀបចំកសាងផែនការអភិវឌ្ឍន៍ប្រកប
ដោយប្រសិទ្ធិភាព ដើម្បីអាចជៀងវាងបាននូវស្ថានភាពប្រមូលផ្ដុំប្រជាជនក្នុងទីក្រុងធំៗ នាំឱ្យកើតមានបញ្ហាអវិជ្ជមានជាច្រើននៅក្នុងទីក្រុងធំៗទាំងនោះ ក៏ដូចជាធ្វើឱ្យបាត់តុល្យភាព នៃរបាយប្រជាជនទូទាំងប្រទេស នាំឱ្យមានភាពកកកុញនៅទីតាំងភូមិសាស្ដ្រមួយចំនួន ដោយសារតែទី ក្រុងមួយចំនួនទៀតគ្មានលទ្ធភាពបង្កើតការងារធ្វើជូនប្រជាជន។
ទេសរដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រី ក្រសួងរៀបចំដែនដី លោក អ៊ឺម ឈុនលឹម បានឱ្យដឹងទៀតថា ចំពោះវិស័យសំណង់វិញ ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងទទួលបាននូវការវិនិយោគ
ទាំងបរទេស និងក្នុងស្រុកលើវិស័យសំណង់ធំៗ មានដូចជាមណ្ឌលពាណិជ្ជកម្ម អគារស្នាក់នៅ សណ្ឋាគារ បុរីសួនឧទ្យាន អគារការិយល័យធំៗ និងខ្ពស់ច្រើនជាន់ រោងចក្រ អគារធនាគារ និងការសាងសង់ទីក្រុងរណបទៀតផង។ រូបភាពទាំងនេះ គឺជាការឆ្លើយតបទៅនិងភាពរីក
ចម្រើន របស់កម្ពុជានោះ។
វគ្គបំពាក់បំប៉នចំនួនបីថ្ងៃស្ដីពីការងាររៀបចំដែនដី ការងាររៀបចំទីក្រុងការងារសំណង់ និងការងាររដ្ឋបាលដីធ្លី ក្រោមការឧបត្ថមរបស់ ថេម៉ាសេក របស់ប្រទេសសឹង្ហបុរី គឺដើម្បី ផ្ដល់ដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមយល់ដឹងបន្ថែមទៀត និងទទួលបានបទ
ពិសោធន៍ការអនុវត្ដន៍ ការងារជាក់ស្ដែង ហើយវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីឱ្យយល់ដឹង
អំពីការចូលរួមចំ ណែកយ៉ាងសំខាន់ ដល់នយោបាយអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ
នៅថ្នាក់ក្រោមជាតិ តាមប្រព័ន្ឋរដ្ឋបាលវិម្ឈការ និងវិសហមជ្ឈការ ហើយនិងបង្កលក្ខណៈ
សម្បត្ដិបន្ថែមទៀតឱ្យមន្ទីរទាំងអស់ អាចធ្វើជាសេនាធិការឱ្យរដ្ឋបាលដែនដីរាជធានី ខេត្ដ លើការងាររៀចំដែនដីនគរួបនីយកម្ម សំណង់ និងរដ្ឋបាលដីធ្លីឱ្យបានកាន់តែប្រសើរថែមទៀត ស្របទៅតាមការរីកចម្រើន នៃប្រទេសជាតិនោះ។
វគ្គបណ្ដុះបណ្ដាល ដែលជាជំនួយឧបត្ថម្ភពីរដ្ឋាភិបាលប្រទេសសឹង្ហបុរីនេះ មិនមែនជាលើក
ទីមួយនោះទេ គឺកើតមានជាច្រើនលើកច្រើនសារមកហើយ ដើម្បីផ្ដល់ភាពជំនាញដល់មន្ដ្រី ដែលជាសិក្ខាកាម បានទទួលយកភាពជំនាញ និងចំណេះដឹងជាច្រើនពីប្រទេសសឹង្ហបុរី ៕

No comments:
Post a Comment